ជម្លោះពាក្យសម្ដីចិន-អឺរ៉ុប

ចិនចោទអឺរ៉ុបថា «ធ្វើពាណិជ្ជកម្មមានចរិតនយោបាយ»


សង្គ្រាមពាក្យសម្ដី រវាងប្រទេសចិន និង អឺរ៉ុបបានផ្ទុះឡើងជាថ្មី ក្រោយពីភាគីចិនបានចោទប្រកាន់អឺរ៉ុបថា ធ្វើពាណិជ្ជកម្មនឹងគ្នា ប៉ុន្តែមានចរិតជានយោបាយ។ ទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បាននិយាយចោទប្រកាន់ចំៗទៅលើសហភាពអឺរ៉ុបថា ការប៉ុនប៉ងរបស់សហភាពអឺរ៉ុប ដើម្បីព្យាយាមយកនយោបាយមកលាយឡំនឹងបញ្ហាពាណិជ្ជកម្ម គឺជាការដែលមិនអាចទទួលយកបាននោះទេ។ លើសពីនេះ ការព្យាយាមដោះស្រាយជម្លោះពាណិជ្ជកម្មដែលមានចរិតជានយោបាយ នឹងមិនអាចផ្តល់ដំណោះស្រាយអ្វីបានដែរ។នេះបើតាមការចុះផ្សាយដោយទីភ្នាក់់ងារសារព័ត៌មាន Reuters។
អឺរ៉ុប និងចិនបន្តប៉ះសម្ដីគ្នាកាន់តែខ្លាំងជុំវិញកិច្ចព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវពន្យារពេល (រូបភាព៖http://nvperuchina.com)
ដោយ

លោក វ៉ាង យី ដែលមានមុខតំណែងជារដ្ឋមន្ត្រីការបរទេសផងនោះ បានលើកឡើងទៀតថា លោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីលោកបានដំណឹងថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមកលើមន្ត្រីចិន ទាក់ទិននឹងការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្សជនជាតិភាគតិចអ៊ុយហ្គ័រ ក្នុងខេត្តស៊ីនជាំង ទាំងដែលអឺរ៉ុបមិនមានភស្តុតាងជាក់លាក់ផងនោះ។

គួរជម្រាបថា ការរិះគន់ពីសំណាកមន្ត្រីជាន់ខ្ពស់ចិនទៅលើសហភាពអឺរ៉ុបដូចនេះធ្វើឡើងនៅបន្ទាប់ពីមួយសប្តាហ៍ក្រោយសហគមន៍អឺរ៉ុបបានបញ្ឈប់ការផ្តល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងវិនិយោគជាមួយចិន ដើម្បីជាថ្នូរដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ឲ្យដកចេញវិញនូវរាល់ទណ្ឌកម្ម ដែលចិនបានដាក់លើអ្នកនយោបាយរបស់អឺរ៉ុបកាលពីពេលកន្លងមក។ 

គួររំឭកដែរថា កាលពីខែមីនាចិនបានដាក់ទណ្ឌកម្មបកទៅលើមន្ត្រីអឺរ៉ុបវិញ ដែលជាការតបស្នងនឹងការដែលអឺរ៉ុបដាក់ទណ្ឌកម្មមកលើមន្ត្រីចិនជុំវិញសំណុំរឿងសិទ្ធិជនជាតិភាគតិចអ៊ុយហ្គ័រនៅខេត្តស៊ីនជាំង ប្រទេសចិន។

យ៉ាងណាមិញ លោក វ៉ាង យីបាននិយាយដោយជឿជាក់ថា អឺរ៉ុបបញ្ឈប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគជាមួយចិន គឺមិនមែនធ្វើឲ្យចិនខាតបង់តែម្ខាងនោះទេ សូម្បីតែអឺរ៉ុបក៏បាត់បង់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះដែរ។

សូមបញ្ជាក់ថា ទោះបីចិននិងអឺរ៉ុបមានឈ្មោះជាដៃគូរពាណិជ្ជកម្មមួយនឹងគ្នាក៏ពិតមែន ប៉ុន្តែទំនាស់នយោបាយ បានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ព្រមទាំងខាតបង់ប្រយោជន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអស់ជាច្រើនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាត្រូវការខ្ចីបរទេសបន្ថែម ២២ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវចំណូលជាតិដែលបាត់បង់

ព័ត៌មាន
រដ្ឋាភិបាលសហព័ន្ធឥណ្ឌានឹងត្រូវខ្ចីប្រាក់ពីបរទេសប្រមាណ ២២ពាន់លានដុល្លារបន្ថែមទៀត ដើម្បីយកមកប៉ះប៉ូវដល់ចំណូលជាតិសម្រាប់បែងចែកដល់បណ្តាររដ្ឋឥណ្…

ក្រុមហ៊ុនឥណ្ឌូនេស៊ី និង LG គ្រោងសង់រោងចក្រតម្លៃ១,២ពាន់លានដុល្លារ ផលិតអាគុយរថយន្ដអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនីដ៏ធំមួយរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Indonesia Battery Corp និងក្រុមហ៊ុនសម្ព័ន្ធ LG របស់កូរ៉េខាងត្បូង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ