ប្លុកប្រទេស BRICS

តើកត្តាអ្វីជំរុញឱ្យឥណ្ឌាងាកចេញពីប្លុកប្រទេស BRICS ហើយសម្រុកទិញប្រេងរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន?


រដ្ឋាភិបាលឥណ្ឌា ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានកេងចំណេញពីទណ្ឌកម្មដាក់លើប្រទេសរុស្ស៊ី ដែលជាសមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS ហើយបានសម្រុកទិញប្រេងបញ្ចុះតម្លៃថោកៗរបស់រុស្ស៊ី ក្នុងបរិមាណយ៉ាងច្រើនហើយទទួលបានចំណេញច្រើនពាន់លានដុល្លារ ប៉ុន្តែពេលនេះស្រាប់តែឥណ្ឌា ងាកចេញពីប្លុកប្រទេស BRICS ហើយសម្រុកទិញប្រេងរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន។ តើកត្តាអ្វីជំរុញឱ្យឥណ្ឌាងាកចេញពីប្លុកប្រទេស BRICS ហើយសម្រុកទិញប្រេងរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន?
ប្លុកប្រទេស BRICS
ដោយ

ប្រទេសឥណ្ឌា និងប្រទេសរុស្ស៊ី ដែលសុទ្ធតែជាសមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS បានផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងប្រេងឆៅ ដែលមានតម្លៃច្រើនពាន់លានដុល្លារអាម៉េរិក នៅចន្លោះពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣។ ក្រោមកិច្ចព្រព្រៀងនេះ ឥណ្ឌា ចំណេញបានជិត៧ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំមកនេះ តាមរយៈការទិញប្រេងដោយប្រើរូបិយប័ណ្ណក្នុងស្រុកជាមួយរុស្ស៊ី ដោយសារតែទណ្ឌកម្មដែលសហរដ្ឋអាម៉េរិក បានដាក់លើប្រទេសរុស្ស៊ី ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានអនុញ្ញាតឱ្យទូទាត់ជាប្រាក់ដុល្លារ សម្រាប់ពាណិជ្ជកម្មតែមួយផ្នែកតូចប៉ុណ្ណោះ។

ប្រទេសឥណ្ឌា ដែលកំពុងមានជម្លោះជាមួយប្រទេសចិន ព្រួយបារម្ភថា ការប្រើប្រាស់ប្រាក់យន់របស់ចិន យ៉ាងទូលំទូលាយនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) និងសេដ្ឋកិច្ចរបស់ប្រទេសកុម្មុយនីស្តមួយនេះកាន់តែរឹងមាំ។ ជម្រើសបន្ទាប់ដ៏ល្អបំផុត គឺទិញប្រេងជាធម្មតាដូច ដែលពួកគេធ្លាប់ធ្វើជាមួយតំបន់មជ្ឈិមបូព៌ា និងសហរដ្ឋអាម៉េរិក ដូច្នេះហើយបានជាពេលនេះប្រទេសឥណ្ឌា ងាកមកសម្រុកទិញប្រេងពីសហរដ្ឋអាម៉េរិកច្រើនជាងទិញពីប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ទិន្នន័យបង្ហាញថា ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋរបស់ប្រទេសឥណ្ឌា ដូចជាក្រុមហ៊ុន Indian Oil ក្រុមហ៊ុន Bharat Petroleum និងក្រុមហ៊ុនចម្រាញ់ប្រេងឯកជន Reliance Industries ជាដើម បានទិញប្រេងពីសហរដ្ឋអាម៉េរិក រហូតដល់ទៅ៧លានបារ៉ែល គ្រាន់តែក្នុងខែមីនា ឆ្នាំ២០២៤។

ការងាករបស់ឥណ្ឌា ចេញពីប្រទេសរុស្ស៊ី និងប្រទេសចិន ដែលសុទ្ធតែជាសមាជិកស្ថាបនិកនៃប្លុកប្រទេស BRICS កើតមានឡើង ស្របពេលដែលប្រទេសនេះត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅខែឧសភា ដ៏ខ្លីខាងមុខនេះ។

អ្នកជំនាញយល់ឃើញថា ការទិញប្រេងពីប្រទេសរុស្ស៊ី ដោយប្រើប្រាក់យន់ របស់ចិន មិនមែនជាជម្រើសត្រឹមត្រូវឡើយ ជាពិសេសទាក់ទិននឹងយុទ្ធនាការឃោសនាបោះឆ្នោត។ ការងាករបស់ប្រទេសឥណ្ឌា សម្រុកទៅទិញប្រេងរបស់សហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនឹងជះផលប៉ះពាល់ដល់វិស័យប្រេងរបស់រុស្ស៊ីខ្លាំងបំផុត ហើយជាលទ្ធផល វាអាចបង្កឱ្យមានការបែកបាក់សាមគ្គីក្នុងចំណោមបណ្ដាប្រទេសនៃប្លុកប្រទេស BRICS៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ចិនគ្រោងបង្កើតច្បាប់ថ្មី ស្តីពីការចូលមកកាន់ទីផ្សារចិន ដើម្បីជំរុញការវិនិយោគ

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនធំៗនៅលើពិភពលោក និងអ្នកបង្កើតគោលនយោបាយចិនថា ចិននឹងសិក្សាដោយប្រុងប្រយ័ត្នពីបញ្…

ថៃ គ្រោងសង់អគារពិព័រណ៍ភូមិពិមាន ក្នុងពិព័រណ៍ឆ្នាំ២០២៥ នៅជប៉ុន ដើម្បីផ្សព្វផ្សាយប្រទេសថៃ ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រពិភពលោក

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ឆុលណាន់ ស្រ៊ីកែវ (Cholnan Srikaew)បានអះអាងថា ប្រទេសថៃ នឹងសាងសង់អគារពិព័រណ៍មានឈ្មោះថា “ភូមិពិមាន” (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ