មជ្ឈមណ្ឌលវេជ្ជសាស្ត្រ

ថៃ គ្រោងសង់អគារពិព័រណ៍ភូមិពិមាន ក្នុងពិព័រណ៍ឆ្នាំ២០២៥ នៅជប៉ុន ដើម្បីផ្សព្វផ្សាយប្រទេសថៃ ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រពិភពលោក


រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ឆុលណាន់ ស្រ៊ីកែវ (Cholnan Srikaew)បានអះអាងថា ប្រទេសថៃ នឹងសាងសង់អគារពិព័រណ៍មានឈ្មោះថា “ភូមិពិមាន” (Bhumi Phiman) ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំ២០២៥ នៅក្រុងអូសាកា (Expo 2025 Osaka) តំបន់កាន់សៃ (Kansai) ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយអំពីប្រទេសថៃ ជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ
ដោយ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ឆុលណាន់ ស្រ៊ីកែវ (Cholnan Srikaew) បានលើកឡើងថា រដ្ឋាភិបាលថៃ ចាត់ទុកឧស្សាហកម្មវេជ្ជសាស្ត្រជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ និងជំរុញប្រទេសនេះ ឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ពិភពលោក។

លោកគូសបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជនថៃ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសេដ្ឋកិច្ចប្រទេសថៃ ផងដែរ តាមរយៈការផ្សព្វផ្សាយលើកកម្ពស់ប្រទេសថៃ ជាមណ្ឌលថែទាំវេជ្ជសាស្ត្រក្នុងតំបន់។ លោកបានបន្ថែមថា ប្រទេសថៃមានមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ លំដាប់ពិភពលោកនៅត្រឹមឆ្នាំ២០២៦។

បច្ចុប្បន្ន ប្រទេសថៃ កំពុងត្រៀមលក្ខណៈ និងប្រើភាពខ្លាំងប្រកបដោយសក្តានុពលនៃប្រព័ន្ធសេវាសុខភាពរបស់ខ្លួន រួមជាមួយភាពខ្លាំងទាំង៧ចំណុចរបស់ខ្លួន រួមមានតំបន់ទេសចរណ៍ល្បីៗសម្បូរបែប គ្រឿងបរិក្ខារពេទ្យលំដាប់ពិភពលោក វេជ្ជបណ្ឌិត និងបុគ្គលិកមានជំនាញច្បាស់លាស់ តម្លៃសមរម្យ បដិសណ្ឋារកិច្ច ជម្រើសឱសថបុរាណរបស់ថៃ និងឱសថរបស់ប្រទេសផ្សេងៗទៀតផងដែរ។

ទាំងអស់នេះនឹងក្លាយជាមេដែកទាក់ទាញមនុស្សមកពីជុំវិញពិភពលោកមកកាន់ប្រទេសថៃ ដើម្បីទទួលសេវាថែទាំសុខភាព និងការព្យាបាលជំងឺ។ ប្រធានបទដ៏សំខាន់នៃពិព័រណ៍ឆ្នាំ២០២៥ នៅប្រទេសជប៉ុន នេះគឺ "ការរៀបចំសង្គមនាពេលអនាគតសម្រាប់ជីវិតរបស់យើង" ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវ្តន៍ថ្មីក្នុងវិស័យសុខាភិបាលក្នុងគោលបំណងធ្វើឱ្យជីវិតរីករាយ ប្រកបដោយសុខភាពល្អ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឱ្យឥណ្ឌាងាកចេញពីប្លុកប្រទេស BRICS ហើយសម្រុកទិញប្រេងរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន?

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌា ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានកេងចំណេញពីទណ្ឌកម្មដាក់លើប្រទេសរុស្ស៊ី ដែលជាសមាជិកស្ថាបនិកនៃប្លុកប្រទេស…

តើការចាត់ចំណាត់ថ្នាក់ប្រជាជនកម្ពុជាមានសុភមង្គលទាប និងមានជំងឺផ្លូវចិត្តខ្ពស់ជាងគេនៅអាស៊ានអាចឆ្លុះបញ្ជាំងការពិតកម្រិតណា?

ព័ត៌មាន
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Our World in data និងការសិក្សារបស់មជ្ឈមណ្ឌលសិក្សាស្រាវមួយរបស់សាកលវិទ្យាល័យ Oxford របស់អង់គ្លេស បានបង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ