![លោក កឹម សុខា និយាយទៅកាន់អ្នកសារព័ត៌មាននៅមុខគេហដ្ឋានរបស់លោក មុនចាកចេញទៅចូលរួមសវនាការ នៅតុលាការ នាថ្ងៃទី២២ មករា ២០២០។ រូបថត៖ VOA Khmer](https://cdn.cambonomist.com/media/images/kem_sokha_voa.2e16d0ba.fill-960x540.jpg)
វីដេអូ ដែលមានរយៈពេលជាងមួយម៉ោង និងត្រូវបានដាក់ជាភ័ស្តុតាងដោយលោក កឹម សុខា ផ្ទាល់ កាលពីសប្តាហ៍មុននោះ លោក កឹម សុខា បាននិយាយថា គោលជំហររបស់លោក និងគណបក្សសង្រ្គោះជាតិ គឺ អហិង្សា។
លោក កឹម សុខា បាននិយាយនៅក្នុងវីដេអូគ្លីបនោះ ដូច្នេះថា ”យើងចង់ឲ្យខ្មែរហូរឈាមទៀតអត់? ឆ្លើយថា អត់ចង់។”
លោក កឹម សុខា បាននិយាយបន្តថា ”យើង គណបក្សសង្រ្គោះជាតិ អត់ប្រើអំពើហិង្សាជាដាច់ខាត បងប្អូនណា ចង់ប្រើអំពើហិង្សា បង្ខំពួកខ្ញុំយ៉ាងណា ក៏ពួកខ្ញុំមិនធ្វើដែរ ព្រោះ ខ្ញុំស្តាយឈាមខ្មែរណាស់ ខ្ញុំអត់ចង់ធ្វើទេ។”
នៅក្នុងវីដេអូនោះដែរ លោក កឹម សុខា ក៏បាននិយាយដែរថា បានបើកវិទ្យុមុនគេ នៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលអាមេរិកាំងឱ្យជួល ដើម្បីផ្សាយអប់រំប្រជាពលរដ្ឋដល់មូលដ្ឋាន។
ជាមួយគ្នានោះដែរ អាមេរិកាំងក៏ធ្លាប់សុំក្រសួងព័ត៌មានឱ្យអាជ្ញាប័ណ្ណ ដល់វិទ្យុមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងដែរ ប៉ុន្តែ រដ្ឋាភិបាលបានថា អត់មានទេហ្វ្រេកង់ ពេញអស់ហើយ។ នេះបើយោងតាមលោក កឹម សុខា ដែលនិយាយក្នុងវីដេអូនោះ។
លោក កឹម សុខា ក៏បានអះអាងថា អាមេរិកបានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ដល់លោក ម៉ម សុណង់ដូ ដើម្បីដំឡើងវិទ្យុគាត់ឲ្យខ្លាំងដើម្បីចាក់សំឡេងរបស់គាត់ពីវេទិកាសាធារណៈបានរាល់ថ្ងៃ។
លោក កឹម សុខា បានអះអាងថា ” វិទ្យុនេះ កើតឡើងដោយសារខ្ញុំ រកលុយពីអាមេរិក មកជួយដំឡើងឲ្យបាន៥គីឡូវ៉ាត់ ហើយដំឡើងហើយ ខ្ញុំជួលម៉ោងគាត់ទៀត”៕