វិស័យការងារ

តើកត្តាអ្វីបានជាឥណ្ឌូនេស៊ី ហាមពលរដ្ឋខ្លួនមិនឱ្យមកធ្វើការនៅកម្ពុជា ថៃ និងមីយ៉ាន់ម៉ា?


រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពារពលករចំណាកស្រុកឥណ្ឌូនេស៊ី បានប្រកាសដោយបើកចំហកាលពីថ្ងៃទី២៨ ខែមីនា ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន បានចេញបម្រាមជាផ្លូវការហាមពលករចំណាកស្រុកឥណ្ឌូនេស៊ី មិនឱ្យមកធ្វើការនៅក្នុងប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន រួមមានកម្ពុជា ថៃ និងមីយ៉ាន់ម៉ាន់ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋខ្លួន ខណៈមានសេចក្ដីរាយការណ៍ច្រើនពីករណីរត់ពន្ធមនុស្សនៅក្នុងប្រទេសទាំងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Antara។
ឥណ្ឌូនេស៊ី_ហាមពលរដ្ឋខ្លួនមិនឱ្យមកធ្វើការនៅកម្ពុជា_ថៃ_និងមីយ៉ាន់
ដោយ

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពារពលករចំណាកស្រុកឥណ្ឌូនេស៊ី លោក អាប់ឌុល កាឌា កាឌីង (Abdul Kadir Karding) បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ឥណ្ឌូនេស៊ី ដែលមានប្រជាជនសរុប២៨០លាននាក់ បានចេញបម្រាមជាផ្លូវការហាមពលរដ្ឋរបស់ខ្លួនមិនឱ្យមកធ្វើការនៅកម្ពុជា ថៃ និងមីយ៉ាន់ម៉ា នោះឡើយ។ រដ្ឋមន្ត្រីរូបនេះ អះអាងថា នេះមិនមែនគ្រាន់តែជាព្រមាននោះទេ គឺពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់ត្រូវបានហាមឃាត់មិនឱ្យមកធ្វើការនៅក្នុងប្រទេសទាំងនេះជាដាច់ខាត ដោយបារម្ភខ្លាចពួកគេងាយរងគ្រោះដោយសារការជួញដូរមនុស្ស។

លោកបានបញ្ជាក់បន្ថែមថា ដោយសារប្រទេសឥណ្ឌូណេស៊ី គ្មានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសទាំងនេះទាក់ទងនឹងពលករចំណាកស្រុក ពលរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងធ្វើការ​ក្នុងប្រទេសទាំងនេះត្រូវបានចាត់ទុកថា ខុសច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ី ចំនួន៥៥៤នាក់ ដែលបានក្លាយខ្លួនជាជនរងគ្រោះនៃការជួញដូរមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះ៤០០នាក់ បានវិលត្រលប់ទៅវិញ កាលពីថ្ងៃទី ១៨ ខែមីនា ហើយចំនួន១៥៤នាក់ទៀតបានត្រលប់ទៅវិញកាលពីថ្ងៃទី១៩ ខែមីនា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមាគមពាណិជ្ជករមាសថៃព្យាករថា តម្លៃមាសនៅឆ្នាំ២០២៥ នឹងហក់ឡើងលើស៤ពាន់ដុល្លារក្នុង១តម្លឹង

ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ជាពិសេសបញ្ហាកំណត់ពន្ធរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ម្តងបែបនេះម្តងបែបនោះពិបាកព្យាករ ប…

ក្រុងប៉េកាំង បញ្ជាឱ្យបណ្ដាក្រុមហ៊ុនចិន ផ្អាកកិច្ចព្រមព្រៀងថ្មីៗជាមួយក្រុមហ៊ុនមហាសេដ្ឋីហុងកុង លី កាស៊ីង ក្រោយក្រុមហ៊ុនលក់កំពង់ផែនៅព្រែកជីកប៉ាណាម៉ា ទៅឱ្យអាម៉េរិក

មហាយក្សចិន បានខឹងសម្បាយ៉ាងខ្លាំង និងបានបញ្ជាឱ្យបណ្ដាក្រុមហ៊ុនរដ្ឋចិន ផ្អាករាល់កិច្ចព្រមព្រៀងថ្មីៗជាមួយក្រុមហ៊ុនរបស់គ្រួសារកំពូលមហាសេដ្ឋីហុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ