វិស័យពាណិជ្ជកម្ម

ឥណ្ឌូនេស៊ី កំពុងសម្លឹងពង្រីកការធ្វើពាណិជ្ជកម្មជាមួយ BRICS ក្រោយរងសម្ពាធពីអាម៉េរិក


ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន ក្រៅពីកំពុងបន្តនីតិវិធីលើការចរចារឿងពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក បងធំអាស៊ានមួយនេះក៏កំពុងសម្លឹងទៅរកការពង្រីកពាណិជ្ជកម្មជាមួយនឹងក្រុមប្រទេសក្នុងប្លុក BRICS និងបណ្តាប្រទេសនៅក្នុងកិច្ចព្រមព្រៀងដើម្បីភាពរីកចម្រើននិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អង់តារ៉ា។
វិស័យពាណិជ្ជកម្ម
ដោយ

ឥណ្ឌូនេស៊ី ដែលបានរងសម្ពាធពន្ធបដិការ៣២% ពីសហរដ្ឋអាម៉េរិក កំពុងពង្រីកការផ្តោតសំខាន់លើទីផ្សារនាំចេញរបស់ខ្លួនជាមួយនឹងក្រុមប្រទេសសមាជិក BRICS និងបណ្តាប្រទេសនៅក្នុងកិច្ចព្រមព្រៀង CPTPP។ រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក អ៊ែឡានហ្គា ហាតាតូ ( Airlangga Hartarto) បានលើកឡើងក្នុងសន្និសីទស្តីពីការអភិវឌ្ឍន៍ការចរចាពាណិជ្ជកម្មឥណ្ឌូណេស៊ី និងអាម៉េរិក ថ្មីៗនេះថា ឥណ្ឌូនេស៊ី ដែលទើបចូលរួមជាមួយ BRICS កំពុងដាក់ពាក្យចូលរួមជាមួយ CPTPP។

រដ្ឋមន្ត្រីរូបនេះបានអះអាងថា ការពង្រីកទីផ្សារនេះវាស្របនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រមួយចំនួន ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយនៃសហភាពឥណ្ឌូណេស៊ី-អឺរ៉ុប (IEU-CEPA) ជាដើម។ លោកបានសង្កត់ធ្ងន់ថា ការពង្រីកទីផ្សារនាំចេញទៅកាន់បណ្តាប្រទេស BRICS, CPTPP និង EU គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក។

យ៉ាងណាក៏ដោយ ឥណ្ឌូណេស៊ី ក៏នឹងបន្តជំរុញឲ្យមានការចរចាពាណិជ្ជកម្មទ្វេភាគីជាមួយអាម៉េរិកផងដែរ។ មកដល់ពេលនេះ BRICS មានទីផ្សារប្រមាណជាង៣ពាន់លាននាក់ និងមាន GDP សរុបប្រមាណ ៥០ទ្រីលានដុល្លារ ចំណែក CPTPP មានទីផ្សារជាង៥០០លាននាក់ និង GDP សរុបប្រមាណ១៦ទ្រីលានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិកនឹងពង្រឹងការផ្ទៀងផ្ទាត់ប្រភពដើមលើទំនិញថៃ ប្រមាណ៦០មុខ ដែលនាំចូលទៅអាម៉េរិក

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានលើកឡើងថា សហរដ្ឋអាម៉េរិក បានកំណត់គោលដៅលើផលិតផលថៃ ប្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ