លោក ចូ បៃដិន

មុនការបោះឆ្នោតចូលមកដល់ លោក ចូ បៃដិន ប្រកាសលុបបំណុលនិស្សិត៦ពាន់លានដុល្លារ


ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាន់តែខិតជិតចូលមកដល់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសលុបបំណុលជូននិស្សិតអាម៉េរិក ចំនួន៧ម៉ឺន៨ពាន់នាក់ ដែលមានតម្លៃសរុបប្រមាណ៦ពាន់លានដុល្លារ។ បើបូកសរុបទាំងលើកនេះលោក ចូ បៃដិន លុបបំណុលដល់ពលរដ្ឋអាម៉េរិក ជិត៤លាននាក់ មានតម្លៃសរុបប្រមាណ១៤៤ពាន់លានដុល្លារ។
លោក ចូ បៃដិន
ដោយ

លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រាក់កម្ចីរបស់និស្សិតចំនួន៧ម៉ឺន៨ពាន់នាក់ មានតម្លៃជាទឹកប្រាក់ចំនួន៦ពាន់លានដុល្លារ នឹងត្រូវលុបចោល ដែលនាំឱ្យការលុបចោលបំណុលដល់និស្សិតនៅអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ឈានដល់ជិត៤លាននាក់ ជាមួយទំហំសរុបជាង១៤៤ពាន់លានដុល្លារ។

លោក បៃដិន កាលពីឆ្នាំមុន បានសន្យាថា នឹងស្វែងរកមធ្យោបាយផ្សេងទៀតសម្រាប់ការដោះស្រាយបញ្ហាបំណុលជូនពលរដ្ឋ បន្ទាប់ពីតុលាការកំពូលកាលពីខែមិថុនា កន្លងទៅ បានរារាំងផែនការដ៏ទូលំទូលាយរបស់លោកក្នុងការលុបចោលបំណុលដល់ពលរដ្ឋ ដែលមានទឹកប្រាក់រហូតដល់ទៅ៤៣០ពាន់លានដុល្លារ។

បុគ្គលដែលរួចផុតពីបំណុលក្រោមគោលនយោបាយរបស់រដ្ឋបាលលោក បៃដិន នៅពេលនេះ ភាគច្រើន គឺជាពលរដ្ឋអាម៉េរិក ដែលកំពុងបម្រើការងារក្នុងវិស័យសេវាកម្មសាធារណៈ ដូចជា គ្រូបង្រៀន គិលានុបដ្ឋាយិកា និងអ្នកពន្លត់អគ្គីភ័យ ដែលមានលក្ខណៈគ្រប់គ្រាន់ក្រោមកម្មវិធីលើកលែងបំណុលដល់មន្រ្តីសេវាសាធារណៈ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីលើកលែងបំណុលអប់រំរបស់ពួកគេ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកសេវាសាធារណៈទាំងនេះបានលះបង់អាជីពក្នុងការបម្រើសហគមន៍របស់ពួកគេ ប៉ុន្តែដោយសារតែការបរាជ័យផ្នែករដ្ឋបាលកន្លងមក ពួកគេមិនបានទទួលការសង្គ្រោះដែលពួកគេមានសិទ្ធិស្ថិតនៅក្រោមច្បាប់នោះទេ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ កម្មវិធីកម្ចីអប់រំនៅទូទាំងសហរដ្ឋអាម៉េរិក មានអ្នកជំពាក់បំណុលសរុបជាង៤៣លាននាក់ ដោយមានទំហំទឹកប្រាក់ជិត២ទ្រីលានដុល្លារ។​

ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់លោក បៃដិន នៅពេលនេះ ត្រូវបានអ្នកវិភាគលើកឡើងថា លោក បៃដិន ថ្វីត្បិតតែលោកមា​នវ័យចំណាស់ ប៉ុន្តែលោកមានបំណង និងកំពុងស្វែងរកការគាំទ្រពីយុវជនអាម៉េរិក សម្រាប់ការបោះឆ្នោតបន្តតំណែងរបស់លោកនៅខែវិច្ឆិកា ខាងមុខ៕​

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ទៅប្រទេសឡាវ នៅសប្តាហ៍ក្រោយ?

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងថ្លៃខ្ពស់នៅដើមឆ្នាំនេះ?

ព័ត៌មាន
តម្លៃមាសនៅលើទីផ្សារអន្តរជាតិ នៅចុងសប្តាហ៍នេះ ត្រូវបានគេជួញដូរនៅក្នុងមួយអោន ជិត៣ពាន់ដុល្លារ បន្ទាប់ពីវាហើមឡើងខ្លាំងដល់លើស៣ពាន់ដុល្លារ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ