ប្លុកប្រទេស BRICS

ប្រេស៊ីលអះអាងថា ឥណ្ឌូនេស៊ីដែលជាបងធំអាស៊ានបានចូលជាសមាជិកពេញសិទ្ធិនៃប្លុកប្រទេស BRICS ហើយ


រដ្ឋាភិបាលប្រទេសប្រេស៊ីល បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៦ ខែមករា ថា ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ានបានចូលជាសមាជិកពេញសិទ្ធិនៃប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិក ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជាផ្លូវការហើយ ដែលធ្វើឱ្យប្លុកសេដ្ឋកិច្ចប្រជែងនឹងលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិកនេះ រីកកាន់តែធំឡើងៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ប្លុកប្រទេស BRICS
ដោយ

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤លើពិភពលោក និងមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន ធ្លាប់បានបង្ហាញបំណងចង់ចូលរួមជាមួយប្លុកប្រទេស BRICS ដើម្បីពង្រឹងបណ្ដាប្រទេសកំពុងរីកចម្រើនឆាប់រហ័ស និងពង្រីកផលប្រយោជន៍របស់ Global South ដែលសំដៅដល់បណ្ដាប្រទេសកំពុងរីកចម្រើនឆាប់រហ័សនៅអាស៊ី អាម៉េរិកខាងត្បូង និងអាហ្វ្រិក។

ប្រទេសប្រេស៊ីល ដែលជាប្រធានឆ្លាស់វេននៃប្លុកប្រទេស BRICS ក្នុងឆ្នាំ២០២៥ នេះ បាននិយាយថា បណ្ដាប្រទេសជាសមាជិកបានសម្រេចជាឯកច្ឆន្ទអនុម័តឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជាសមាជិកពេញសិទ្ធិ។

ប្រទេសប្រេស៊ីល ដែលស្ថិតនៅទ្វីបអាម៉េរិកខាងត្បូង បានគូសបញ្ជាក់ថា សំណើរបស់ឥណ្ឌូនេស៊ី ទទួលបានការបើកភ្លើងខៀវពីប្លុកប្រទេស BRICS តាំងពីឆ្នាំ២០២៣ អំឡុងកិច្ចប្រជុំកំពូលរបស់ប្លុកនេះនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ ប៉ុន្តែប្រទេសឥណ្ឌូនេស៊ី បានស្នើសុំចូលជាសមាជិកប្លុកប្រទេស BRICS នៅក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបានរៀបចំឡើងកាលពីឆ្នាំ២០២៤ ហើយប្រធានាធិបតីជាប់ឆ្នោតលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាណូ (Prabowo Subianto) បានចូលកាន់តំណែងកាលពីអំឡុងខែតុលា។

រដ្ឋាភិបាលប្រេស៊ីល បាននិយាយថា ឥណ្ឌូនេស៊ី រួមជាមួយប្រទេសជាសមាជិកផ្សេងទៀតនៃប្លុកប្រទេស BRICS គាំទ្រការធ្វើកំណែទម្រង់នៃបណ្ដាស្ថាប័នអភិបាលកិច្ចលំដាប់ពិភពលោក និងរួមចំណែកជាវិជ្ជមានដល់ការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនៅក្នុងតំបន់ Global South។ សូមបញ្ជាក់ថា សមាជិកនៃប្លុកប្រទេស BRICS ក៏រួមមានទាំងប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងប្រទេសអេមីរ៉ាតអារ៉ាប់រួមផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើ SME ត្រូវពង្រឹងខ្លួនបែបណា ដើម្បីអាចទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ?

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច និងលើកក…

ចិន កំពុងផ្ទុះជំងឺផ្លូវដង្ហើមមួយប្រភេទទៀត ខណៈពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់

នៅពេលនេះប្រទេសចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុកនូវករណីឆ្លងមេរោគ hMPV ជាវីរុសផ្លូវដង្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ