វិស័យបច្ចេកវិទ្យា

ការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្តនឹងគ្រប់គ្រងទ្រព្យសកម្មរបស់ពិភពលោករហូតដល់៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៧


ឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ឬ Robo-Advising ត្រូវបានរំពឹងថា នឹងគ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជនរហូតដល់ទៅ៥ទ្រីលានដុល្លារអាម៉េរិកទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០២៧ ដែលធំជាងទំហំ GDP របស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកទៅទៀត។ នេះបើយោងតាមសារព័ត៌មាន Euro News។
វិស័យបច្ចេកវិទ្យា
ដោយ

ការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ឬ Robo-Advising អាចជាជម្រើសល្អម្យ៉ាង ព្រោះចំណាយតិច និងមិនសូវហត់ច្រើនសម្រាប់អ្នកវិនិយោគ ដែលគ្មានជំនាញច្បាស់លាស់ ប៉ុន្តែទន្ទឹមនេះកង្វះធាតុចូលពីអ្នកជំនាញជាមនុស្សក៏បង្កជាគុណវិបត្តិដែរ។ឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជនរហូតដល់ទៅ៥ទ្រីលានដុល្លារអាម៉េរិក នៅទូទាំងពិភពលោកត្រឹមឆ្នាំ២០២៧ ព្រោះបច្ចេកវិទ្យានេះសម្រេចបានកំណើនខ្លាំងចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ជាឆ្នាំដែលគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាការចាប់កំណើត នៃសេវាកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុស្វ័យប្រវត្តិ ឬដោយមនុស្សយន្ត។

គេជឿថា កម្មវិធីសូហ្វវែ ដែលមានជំនាញវិជ្ជាជីវៈ ឬ Professional Software ពិតជាមានតាំងពីមុនឆ្នាំ២០០៨ ទៅទៀត ប៉ុន្តែទើបតែនៅចុងទសវត្សរ៍ឆ្នាំ២០០០ ប៉ុណ្ណោះ ដែលគេឃើញការបង្កើតគេហទំព័រផ្ដល់ប្រឹក្សាដោយមនុស្សយន្ត ដែលសាធារណជនអាចចូលទៅប្រើប្រាស់បានលើក​ដំបូងរបស់ពិភពលោក ដែលត្រូវបានគេស្គាល់ថា ប៊ែតធើម៉ិន (Betterment)។

យោងតាមគេហទំព័រ អ៊ីនវេស្តូភីឌា (Investopedia) ឱ្យដឹងថា ឧស្សាហកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្តបានគ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជន ដែលមានតម្លៃរហូតដល់៣ទ្រីលានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៣។ ហើយនៅត្រឹមឆ្នាំ២០២៧ ទំហំទ្រព្យសកម្មដែលឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្តគ្រប់គ្រងត្រូវបានព្យាករថានឹងកើនឡើងដល់៥ទ្រីលានដុល្លារនៅទូទាំងពិភពលោកដែលច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាល្លឺម៉ង់ ដែលជាមហាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកទៅទៀត។

ប៉ុន្តែទន្ទឹមនេះមានការចោទឡើងជាសំណួរថា តើអ្នកគួរជឿជាក់លើការផ្ដល់ប្រឹក្សាដោយមនុស្សយន្តដែរឬទេ?

ចម្លើយគឺថា កត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀត ដែលនឹងកំណត់កំណើននៃឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយនុស្សយន្ត គឺស្ថិតលើទំនុកចិត្តរបស់អ្នកប្រើប្រាស់។ នៅពេលនេះការសិក្សាជាច្រើនព្យាយាមវាស់ស្ទង់ថា តើអ្នកវិនិយោគមានជំនឿច្រើនកម្រិតណាទៅលើការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ប៉ុន្តែកម្រិតនៃការជឿទុកចិត្តនឹងកើនឡើង នៅពេលមនុស្សជំនាន់ក្រោយ ដែលមានការយល់ដឹងច្រើនផ្នែកបច្ចេកវិទ្យាកាន់តែច្រើនចាប់ផ្តើមវិនិយោគ។

លោកស្រី ម៉ារី ព្រីយេ (Marie Brière) ប្រធានផ្នែកសិក្សាស្រាវជ្រាវអំពីអ្នកវិនិយោគនៅវិទ្យាស្ថានវិនិយោគអាមូងឌី (Amundi Investment Institute) មានមូលដ្ឋាននៅក្នុងប្រទេសបារាំង បានលើកឡើងថា ការពន្យល់លម្អិតអំពីការងារសម្រេចចិត្តរបស់អ្នកប្រឹក្សាយោបល់ជាមនុស្សយន្ត ឬ Robo-advisor គឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លោកស្រីបានគូសបញ្ជាក់ថា លើសពីនេះការប្រើប្រាស់អ្នកប្រឹក្សាយោបល់ជាមនុស្សយន្តពិតជាមានហានិភ័យតិចជាងការប្រឹក្សាជាមួយអ្នកផ្ដល់ប្រឹក្សាជាមនុស្ស៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសគីឡូនៅវៀតណាមហក់ឡើងដល់កម្រិតខ្ពស់បំផុតជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង?

ព័ត៌មាន
តម្លៃមាសគីឡូនៅវៀតណាម បានស្ទុះងើបឡើងខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ ដល់កម្រិត១តម្លឹងជិត៣ពាន់៣រយដុល្លារ ខណៈដែលទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ…

ប្រាក់កម្ចីទិញផ្ទះពីធនាគារធំៗ៥ នៅកូរ៉ខាងត្បូងបានកើនឡើង១០ខែជាប់ៗគ្នា

ព័ត៌មាន
ប្រាក់កម្ចីទិញផ្ទះដែលផ្តល់ដោយធនាគារធំៗចំនួន៥ នៅកូរ៉េខាងត្បូង បានកើនឡើង១០ខែជាប់ៗគ្នាគិតត្រឹមខែកុម្ភៈ ដែលនេះសបញ្ចាក់ឱ្យឃើញពីការកើនឡើងសកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ