សេដ្ឋកិច្ចពិភពលោក

តើសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងប្រែប្រួលយ៉ាងណា ក្រោយសេដ្ឋកិច្ចអាម៉េរិកមានកំណើនយ៉ាងរឹងមាំឡើងវិញ?


តើសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងប្រែប្រួលយ៉ាងណា ក្រោយសេដ្ឋកិច្ចអាម៉េរិកមានកំណើនយ៉ាងរឹងមាំឡើងវិញ? បើគេមើលទៅលើការចំណាយរបស់ពលរដ្ឋអាម៉េរិកបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តំាងពីត្រីមាសទី៤ នៃឆ្នាំ២០២៣ ជាមួយទំហំចំណាយសរុបជាង៦៦ពាន់លានដុល្លារ ដែលនេះគឺជាការជំរុញឲ្យមានអត្រាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកផុតលេខមួយនេះ ស្ទុះឡើងខ្លាំងវិញ។
សេដ្ឋកិច្ចពិភពលោក
ដោយ

រដ្ឋាភិបាលអាម៉េរិក បានបញ្ជាក់នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា សេដ្ឋកិច្ចអាម៉េ​រិក បានកើនឡើងក្នុងកម្រិតមួយដ៏រឹងមាំតាំងតែពីនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កន្លងទៅ ខណៈការចំណាយរបស់អ្នកប្រើប្រាស់ រហូតមកដល់ពេលនេះក៏កំពុងតែមាននិន្នាការរឹងមាំដូចគ្នាដែរ។ រដ្ឋាភិបាលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះបានចាត់ទុកលទ្ធផលល្អប្រសើរមួយនេះ គឺជាចំណុចវិជ្ជមានមួយដែលអាចឆ្លុះបញ្ចំងពីភាពកាន់តែទុកចិត្តលើទស្សនវិស័យសេដ្ឋកិច្ចរបស់អាម៉េ​រិក បើទោះបីនៅដើមឆ្នាំ២០២៤ នេះ អាម៉េ​រិក បានជួបប្រទះបញ្ហាអាកាសធាតុដ៏អាក្រក់ ដែលបានបង្កការលំបាកដល់ការរស់នៅរបស់ពលរដ្ឋទូទៅក៏ដោយចុះ។

ជុំវិញបញ្ហានេះដែរ លោក រីយ៉ាន់ ស្វីត ( Ryan Sweet) ប្រធានក្រុមអ្នកសេដ្ឋកិច្ចអាម៉េ​រិក នៅ Oxford Economics បាននិយាយថា ទោះបីជាបញ្ហាអាកាសធាតុបានធ្វើឱ្យខូចខាតដល់ការផលិតឬ ផលិតផលមួយចំនួនសម្រាប់ខែមករា រួមទាំងការលក់រាយ ទីផ្សារលំនៅដ្ឋាន និងបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុន្តែការស្ទុះងើបឡើងវិញនៅអំឡុងខែកុម្ភៈឆ្នាំនេះ គួបផ្សំនឹងការកើនឡើងនៃការសងប្រាក់វិញនាពេលថ្មីៗនេះ វានឹងជួយជំរុញកំណើនការលក់រាយ និង សេដ្ឋកិច្ចនៅទូទាំងអាម៉េ​រិកតែម្តង។

លោកស្រី ជេនណេត យេឡេន (Janet Yellen) រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក បានអះអាងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក បានក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឱ្យមានភាពល្អប្រសើរជាងការរំពឹងទុក។

លោកស្រីបានអះអាងថា ការព្រួយបារម្ភ ដែលគេបានលើកឡើងពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០២៣ នឹងមិនកើតឡើងនៅលើពិភពលោក នៅក្នុងឆ្នាំ២០២៤ នេះទេ។ កំណើនសេដ្ឋកិច្ចពិភពលោក នឹងសម្រេចបាននៅក្នុងកម្រិត៣,១% ហើយអត្រាអតិផរណាក៏បានបង្ហាញពីការធ្លាក់ចុះផងដែរ​។

លោកស្រីបាននិយាយថា នៅក្នុងពេលខាងមុខនេះពិភពលោកនឹងបានដឹងអំពីហានិភ័យដែលប្រឈមមុខនឹងទស្សនវិស័យសកល ហើយបន្តតាមដានដោយប្រុងប្រយ័ត្ននូវបញ្ហាប្រឈមសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី យេឡេន បានអះអាងទៀតថា កម្លាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក បានគាំទ្រកំណើនពិភពលោក ដែលជំរុញដោយគោលនយោបាយរដ្ឋបាល លោក ចូ បៃដិន ដែលផ្តល់នូវការគាំទ្រដល់អាជីវកម្មដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺរាតត្បាត COVID-19 និងការវិនិយោគលើការផលិតក្នុងស្រុក ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះអត្រាអតិផរណារបស់សហរដ្ឋអាម៉េរិក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូលរបស់វា ហើយទីផ្សារការងាររបស់សហរដ្ឋអាម៉េរិក មានភាពរឹងមាំជាប្រវត្តិសាស្ត្រឡើងវិញផងដែរ។

បើតាម លោក ព្យែ អូលីវីយេ ហ្គោរិនចាស់ ( Pierre-Olivier Gourinchas) ប្រធានក្រុមអ្នកសេដ្ឋវិទូនៅអង្គការរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលបានធ្វើបច្ចុប្បន្នភាពរបស់អ្នកផ្តល់ប្រាក់កម្ចីពិភពលោកបានបង្ហាញពីការថយចុះនៃហានិភ័យ ប៉ុន្តែបានសង្កត់ធ្ងន់ថា កំណើនជារួម និងពាណិជ្ជកម្មសកលនៅតែទាបជាងមធ្យមភាគប្រវត្តិសាស្ត្រ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូណេស៊ីមានបំណងចង់ក្លាយជាសមាជិកអង្គការសេដ្ឋកិច្ច ដ៏ធំមួយនៅក្នុងតំបន់នៅ៣ឆ្នាំខាងមុខ

ព័ត៌មាន
រដ្ឋមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីមួយរូបបាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូនេស៊ីមានបំណងចូលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភ…

កម្ពុជាប្តេជ្ញាចរចាជាមួយក្រុមហ៊ុនចិនឲ្យបានសម្រេច ដើម្បីបើកការដ្ឋានសាងសង់ ព្រែកជីហ្វូណនតេជោ នៅត្រឹមពាក់កណ្ដាលឆ្នាំនេះ

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងជាថ្មីថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ នឹងប្រឹងប្រែងចរចាជាមួយនឹងក្រុមហ៊ុនចិនឲ្យបានសម្រេច ដើម្បីឈានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ