លទ្ធិប្រជាធិបតេយ្យនៅអាមេរិក

របាយការណ៍អង្គការអន្តរជាតិ IDEA បង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានចុះអន់ថយជាលើកដំបូង


ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកបានថមថយចុះយ៉ាងខ្លាំង ហើយនៅក្នុងនោះ ក៏មានដែរ សហរដ្ឋអាមេរិកដែលត្រូវបានគេចាត់ទុកថាជាបិតាប្រជាធិបតេយ្យនោះ ក៏ត្រូវបានអង្គការអន្តរជាតិហៅកាត់ថា អ៊ីធើណាស់សិនណល អាយឌៀ (International IDEA) ដែលមានទីតាំងនៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែត ដាក់បញ្ចូលទៅក្នុងបញ្ចីប្រទេសមានប្រជាធិបតេយ្យធ្លាក់ចុះ ជាលើកដំបូងបំផុត។ នេះបើយោងតាមរបាយការណ៍ពីអង្គការ International IDEA ចេញផ្សាយកាលពីថ្ងៃទី២២ វិច្ឆិកាដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រជាធិបតេយ្យនៅអាមេរិកថយចុះជាលើកដំបូង
ដោយ

បើតាមអ្នកជំនាញរបស់អង្គការ International IDEA នេះ និង ជាអ្នកចងក្រងរបាយការណ៍ផងដែរ បានលើកឡើងថា នេះជាលើកទី១ហើយ ដែលគេដាក់បញ្ចូលសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យដើរថយក្រោយបែបនេះ។

ប៉ុន្តែ បើពិនិត្យឲ្យមែនទែនទៅ គេបានសង្កេតឃើញសញ្ញាដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកនេះ គឺកើតមានឡើងចាប់តាំងតែពីពាក់កណ្តាលអាណត្តិរបស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ ម៉្លេះ ពោលគឺចាប់តាំងពីអំឡុងឆ្នាំ២០១៩។

ទោះជាបែបនេះក្ដី សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យលើសគេដដែលបើធៀបនឹងប្រទេសផ្សេងៗទៀត គ្រាន់តែអាមេរិកមានចំណុចអវិជ្ជមានខ្លះដែលបានកើតឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហាធ្ងន់ធ្ងរធំៗពីរដែលធ្វើឲ្យមូលដ្ឋានគ្រឹះប្រជាធិបតេយ្យអាមេរិកចុះអន់ថយ គឺការធ្លាក់ចុះនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការតាមដានទៅលើអំណាចរដ្ឋាភិបាល។ ចលនាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ពីក្រុមអ្នកគាំទ្រ លោកដូណាល់ ត្រាំ ជាកត្តាមួយក្នុងចំណោមកត្តាដទៃទៀត ដែលបង្កផលប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យនៅអាមេរិក។

លោក ខេវិន ខាសាស ហ្សាម៉ូរ៉ា (Kevin Casas-Zamora) អគ្គលេខាធិការអង្គការ International IDEA បានលើកឡើងថា ភាពចុះអន់ថយនៃលទ្ធិប្រជាធិបតេយ្យនៅអាមេរិក ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទំនោរទូទៅនៅទូទាំងពិភពលោកតែម្តង។

លោកបានព្រមាន ពីផលប៉ះពាល់របស់វាដោយកត់សម្គាល់ថា ការប្រើអំពើហិង្សាក្រោយការបោះឆ្នោត ជាក់ស្តែងនៅអាមេរិកក្នុងឆ្នាំ២០២០ ការចោទប្រកាន់ដោយគ្មានភស្តុតាងនៃការក្លែងបន្លំសន្លឹកឆ្នោតជាដើម ត្រូវបានគេយកមកប្រើជាលេស នៅប្រទេសផ្សេងៗទៀត ដូចជានៅមីយ៉ាន់ម៉ា ប៉េរូ និងអ៊ីស្រាអែលជាដើម។

សូមជម្រាបថា អង្គការ International IDEA តែងតែបញ្ចេញរបាយការណ៍ជារៀងរាល់ឆ្នាំ ចាប់តាំងតែពីដើមទសវត្សឆ្នាំ១៩៧០មក ដើម្បីតាមដានស្ថានភាព នៃការគោរពលទ្ធិប្រជាធិបតេយ្យ នៅទូទាំងពិភពលោក។ របាយការណ៍ប្រចាំឆ្នាំ តែងត្រូវបានគេអង្កេត វិភាគ និងសន្និដ្ឋានអំពីរបត់ និងដំណើរការ នៃរបបដឹកនាំប្រទេសនីមួយៗ ថាតើកំពុងឆ្ពោះទៅផ្លូវមួយណា ហើយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ឬក៏ឈានទៅរករបបផ្តាច់ការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាពិតជាចាត់ទុកចិនជាបង្អែកសំខាន់ក្នុងការស្ដារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាមែនទេ?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចាត់ទុកប្រទេសចិន គឺជាបង្អែកសំខាន់ ក្នុងការងារស្ដារឡើងវិញនូវវិស័យសេដ្ឋកិច្ចទាំងមូល ក…

អាមេរិកបន្តបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយអះអាងថាជាទម្លាប់របស់ខ្លួននិងស្របតាមច្បាប់អន្តរជាតិ

ព័ត៌មាន
ជាថ្មីម្តងទៀតនៅថ្ងៃអង្គារទី២៣វិច្ឆិកានេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបន្តបើកនាវាចម្បាំងរបស់ខ្លួន ឆ្លងកាត់តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលកំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ