សេដ្ឋកិច្ចឡាវ

តើមានកត្តាអ្វីជំរុញឱ្យកម្រិតអតិផរណាឡាវ ហក់ឡើងដល់ជាង២៦% នៅខែមិថុនា នេះ?


អត្រាអតិផរណានៅក្នុងប្រទេសឡាវ ក្នុងខែមិថុនា នេះ បានហក់ឡើងពីជិត២៦% ក្នុងខែឧសភា ដល់ជាង២៦% នៅក្នុងខែមិថុនា ជាអត្រាខ្ពស់បំផុតនៅក្នុងឆ្នាំ២០២៤ នេះ។ ប៉ុន្តែប្រទេសឡាវ ក៏បានរាយការណ៍ពីនិន្នាការនៃកំណើនសេដ្ឋកិច្ចជាវិជ្ជមានផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ឡាវ The Laotian Times។
សេដ្ឋកិច្ចឡាវ
ដោយ

ការិយាល័យស្ថិតិឡាវ បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងខែមិថុនា ដោយកំណើនបានបង្ហាញឱ្យឃើញថា ពលរដ្ឋឡាវត្រូវបង្កើនការចំណាយកាន់តែខ្ពស់ក្នុងការទ្រទ្រង់ជីវិតប្រចាំថ្ងៃ។ ទំនិញដែលមានការប្រែប្រួលតម្លៃខ្ពស់បំផុតក្នុងខែមិថុនា នេះ ស្ថិតក្នុងប្រភេទថែទាំសុខភាព និងឱសថ ដោយបានកើនឡើងជិត៤២%។ ចំណែកភោជនីយដ្ឋាន និងសណ្ឋាគារបានកើនឡើងជាង៣៥% ខណៈដែលតម្លៃផ្ទះជួល ទឹក អគ្គិសនី និងប្រេងឆាបានកើនឡើងជាង៣២%។

ការិយាល័យនេះបានបង្ហាញដែរថា អត្រាអតិផរណាជាមធ្យមសម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំនេះ ស្ថិតក្នុងអត្រាជាង២៥% ដែលជាការថយចុះពីអត្រាជាង៣៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយកម្រិតអតិផរណាក្នុងខែមិថុនានេះ បានកើនឡើងខ្ពស់បំផុតសម្រាប់ឆ្នាំ២០២៤ ដោយឡើងដល់ជាង២៦%។

មានកត្តាជាច្រើនបានរួមចំណែកដល់សម្ពាធអតិផរណានេះ ដូចជាការធ្លាក់ថ្លៃប្រាក់គីបឡាវ ការធ្លាក់ចុះសមត្ថភាពផលិតក្នុងស្រុក និងការកើនឡើងនូវអត្រាពន្ធលើតម្លៃបន្ថែមនាពេលថ្មីៗនេះពី៧% ទៅ១០% ដែលបានជំរុញឱ្យតម្លៃទំនិញកើនឡើងឥតឈប់ឈរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឡាវបានរាយការណ៍ពីកំណើនសេដ្ឋកិច្ចវិជ្ជមានដោយផលិតផលក្នុងស្រុកសរុប (GDP) មានកំណើនជិត៤,៧% ដោយកើនលើសគោលដៅកំណើនប្រចាំឆ្នាំ ដែលរំពឹងសម្រេចបាន៤,៥% ដែលនាយករដ្ឋមន្ត្រីលោក សូណេសាយ ស៊ីផានដូន (Sonexay Siphandone) បានបង្ហាញក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧។

លោក ស៊ីផានដូន បាននិយាយថា កំណើននេះត្រូវបានជំរុញបង្កើនជាចម្បងដោយវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធ ការដឹកជញ្ជូន និងការលក់ដុំ និងលក់រាយគួបផ្សំនឹងការពង្រីកផលិតកម្មកសិកម្ម សំណង់ និងឧស្សាហកម្មកែច្នៃផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី គ្រោងទិញក្រុមហ៊ុនស្រូវអង្ករកម្ពុជា មួយចំនួន ដើម្បីរក្សាសុវត្ថិភាពការផ្គត់ផ្គង់អង្ករក្នុងស្រុក

ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ាន ជាមួយនឹងចំនួនប្រជាជនសរុបរហូតដល់ទៅប្រមាណ២៨០លាននាក់ គ្រោងទិញយកក្រុមហ៊ុនស្រូវអង្ក…

តើមានបញ្ហាអ្វីបានជាអាជ្ញាធរតៃវ៉ាន់ ព្រមានមិនឲ្យពលរដ្ឋធ្វើដំណើរទៅចិន?

រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានបង្កើនការព្រមានអំពីការធ្វើដំណើររបស់ពលរដ្ឋខ្លួនទៅកាន់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាប់ពួកគេកុំធ្វើដំណើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ