ក្រុមហ៊ុនសហគ្រាសជាង២ម៉ឺន៦ពាន់បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខណរដ្ឋាភិបាលដាក់ដំណើរការប្រព័ន្ធ

ក្រុមហ៊ុនសហគ្រាសជាង២ម៉ឺន៦ពាន់បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខណៈរដ្ឋាភិបាលដាក់ដំណើរការប្រព័ន្ធចុះបញ្ជីដំណាក់កាលទី៣


ក្រោយពីការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចដំណាក់កាលទី១ និងដំណាក់កាលទី២ ទទួលបានជោគជ័យរួចមក រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលទី៣បន្ថែមទៀត នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ មកទល់ពេលនេះមានក្រុមហ៊ុន សហគ្រាសជាង២ម៉ឺន៦ពាន់ហើយ ដែលបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
ក្រុមហ៊ុនសហគ្រាសជាង២ម៉ឺន៦ពាន់បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខណៈរដ្ឋាភិបាលដាក់ដំណើរការប្រព័ន្ធចុះបញ្ជីដំណាក់កាលទី៣

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាលសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងគោលដៅជួយសម្រួល និងសម្រាលបន្ទុកការធ្វើធុរកិច្ចរបស់ធុរជននៅកម្ពុជា។

ថ្លែងក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍ដែលពោរពេញដោយភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន និងទៅអនាគត, កម្ពុជាពិតជាមានភាពចាំបាច់ ក្នុងការពង្រឹងភាពប្រកួតប្រជែង និងកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិណាមួយ ដែលអាចកើតមានជាយថាហេតុ។ ក្នុងនោះ រាជរដ្ឋាភិបាលបានកំណត់ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលជាអាទិភាពគន្លឹះមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញឱ្យមានការបង្កើតគំរូសេដ្ឋកិច្ចថ្មី, ការបង្កើនផលិតភាពលើគ្រប់វិស័យ និងការធានាបាននូវកំណើនសេដ្ឋកិច្ចជារួម។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយរយៈពេលវែងចំនួន២ គឺក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលវៃឆ្លាត និងរស់រវើក។

ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានបញ្ជាក់បន្ថែមថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។ ដោយការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំង៣ដំណាក់កាលនេះ បានកាត់បន្ថយនូវនីតិវិធី ថិរវេលា និងថវិកាក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងតែកែសម្រួល និងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់នៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាពិសេសមុខងារ ដែលអនុញ្ញាតឱ្យធុរជន និងវិនិយោគិនអាចលើកឡើងអំពីបញ្ហាប្រឈម និងផ្តល់មតិយោបល់កែលម្អក្នុងន័យស្ថាបនាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គង់ ម៉ារី ប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣ មានក្រុមហ៊ុន-សហគ្រាសចំនួនជាង២ម៉ឺន៦ពាន់ក្រុមហ៊ុន-សហគ្រាសបានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយបានចេញអជ្ញាបណ្ណជំនាញមានចំនួន៦១៩ អាជ្ញាបណ្ណ និងដើមទុនដែលបានចុះបញ្ជីមានប្រមាណជិត៧ពាន់៨រយលានដុល្លារផងដែរ។ គួរជម្រាបថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មទាំង៣ ដំណាក់កាល ត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ឬហៅកាត់ថា ថ្នាល CamDX។ ហើយក្នុងដំណាក់កាលទី៣នេះ គឺជាបង្គោលចរថ្មីមួយទៀត ដោយមានការចូលរួមពីក្រសួង-ស្ថាប័នសរុបចំនួន១៩ ដែលប្រើប្រាស់ថ្នាល CamDX ដើម្បីផ្តល់សេវាសាធារណៈផងដែរ៕




អត្ថបទបន្ទាប់


សហគ្រិនខ្មែរផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម

ព័ត៌មាន
សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និង សហគ្រាសធុន…

ម៉ាឡេស៊ីអាចទាក់ទាញគម្រោងវិនិយោគតម្លៃជាង ១៥ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ម៉ាឡេស៊ីបានរាយការណ៍ថា នៅត្រីមាសទី១ ទាក់ទាញបានគម្រោងវិនិយោគសរុបតម្លៃជាង ១៥ ពាន់លានដុល្លារ។ ដើម្បីជំរុញការលើកទឹកចិត្តចំពោះអ្នកវិនិយោគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ