វិស័យធានារ៉ាប់រង

តើវិស័យធានារ៉ាប់រងនៅកម្ពុជា មានស្ថានភាពបែបណាក្រោយប្រឈមបញ្ហាសកលផ្ទួនៗកន្លងមកនេះ?


ការរាតត្បាតជំងឺកូវីដ-១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយ បានធ្វើឱ្យវិស័យជាច្រើន រួមទាំងវិស័យធានារ៉ាប់រង បានរងផលប៉ះពាល់យ៉ាងដំណំ ខណៈសេដ្ឋកិច្ចរបស់ពិភពលោកពុំទាន់មានភាពប្រាកដប្រជានៅឡើយទេ។ តើវិស័យធានារ៉ាប់រងនៅកម្ពុជា មានស្ថានភាពបែបណាក្រោយប្រឈមបញ្ហាសកលផ្ទួនៗកន្លងមកនេះ?
វិស័យធានារ៉ាប់រង
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស អ្នកឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាល និងជាអភិបាលប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ អេសប៊ីអាយ អ៊ិនសួរេន យល់ឃើញថា ទោះបីបានជួបប្រទះបញ្ហាសកលជាបន្តបន្ទាប់ក្តី តែវិស័យធានារ៉ាប់រង​កម្ពុជា នៅតែអាចឈរជើងយ៉ាងរឹងមាំល្អ ហើយវិស័យនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍដល់សេដ្ឋកិច្ច។ ទោះបីវិស័យធានារ៉ាប់រងបានរួមចំណែកសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចក៏ពិតមែន តែអ្នកឧកញ៉ា លី សុភាព កត់សម្គាល់ឃើញថា ពលរដ្ឋមួយចំនួននៅតែពុំទាន់មានការយល់ដឹង និងប្រើប្រាស់សេវាកម្មក្នុងវិស័យនេះ បានច្រើននៅឡើយទេ ដោយសារពួកគេយល់ថា បញ្ហា ឬគ្រោះថ្នាក់ណាមួយមិនងាយកើតឡើងចំពោះពួកគេ ដែលកត្តានេះជាបញ្ហាប្រឈមមួយធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។

​បើតាមអ្នកឧកញ៉ា លី សុភាព បច្ចុប្បន្នសេវាកម្មដែលទទួលបានការគាំទ្រច្រើនជាងគេ គឺការធានារ៉ាប់រងលើយានយន្ត និងការធានារ៉ាប់រងលើសុខភាព ព្រមទាំងការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលជាដើម​។ ជាក់ស្ដែងកាលពីឆ្នាំ២០២៤ កន្លងទៅ ការចេញសំណងលើអតិថិជនត្រូវបានអ្នកជំនាញរូបនេះអះអាងថា មានចំនួនច្រើនជាងឆ្នាំមុនៗ ដែលនេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនបានចូលរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់បានច្រើនជាងមុនដែរ។

​​បើតាមអ្នកឧកញ៉ា លី សុភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជា ក្រុមហ៊ុន លី ហួរ អេសប៊ីអាយ អ៊ិនសួរេន បាននាំយកនូវបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់នៅកម្ពុជា។ បន្ថែមលើនេះ ក្រុមហ៊ុន ក៏តែងតែចូលរួមបណ្ដុះបណ្ដាលផ្ដល់នូវចំណេះដឹងដល់អ្នកពាក់ព័ន្ធនានានៅក្នុងវិស័យធានារ៉ាប់រងផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ធនាគារជាតិ អះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរក្សាបានភាពធន់ និងរឹងមាំ ទោះកំណើនឥណទានស្ថិតក្នុងល្បឿនយឺត

ទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងឥទ្ធិពលពីបញ្ហាសកលនានា ក៏ដោយ តែថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា …

តើមានកត្តាអ្វីជំរុញឱ្យអ្នកដាំទុរេនរំពឹងទិន្នផលទុរេននៅឆ្នាំនេះនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន?

ក្រុមអ្នកដាំទុរេននៅកម្ពុជា បានអះអាងថា ការដាំដំណាំទុរេននៅឆ្នាំនេះ ហាក់មានភាពអំណោយផលច្រើនជាងឆ្នាំមុន ដែលនឹងជំរុញឱ្យទិន្នផលទុរេនក្នុងរដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ