អត្ថបទពាណិជ្ជកម្ម

“ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពី ការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំ បានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពី ការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីតំណាងក្រសួង-ស្ថាប័ន អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីររាជធានីខេត្តសរុបប្រមាណ ២៥០រូប។
“ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពី ការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ដោយ

ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជា​សហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (គ.ដ.ប.អ.) ​តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពី ការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

កិច្ចប្រជុំ​​មានការអញ្ជើញ​ដឹកនាំវេទិការពិភាក្សា​ និងសុន្ទរកថាបិទ ដោយ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងជាសហប្រធាន​ គ.ដ.ប.អ. ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត មុន្នី រដ្ឋលេខាធិការ កសហវ. , ឯកឧត្តម សួន សូផា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​រាជធានី-ខេត្ត សរុបប្រមាណ ២៥០ នាក់។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង ដូចខាងក្រោម៖

(ទី១) បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈម នៃការធ្វើប័ណ្ណ​​​កម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គ.ដ.ប.អ.)

(ទី២) ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូល​ផ្ដុំ​ទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ

(ទី៣)  ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ ក្រុមការងារ នៃ គ.ដ.ប.អ និង​ គណៈកម្មការចំពោះកិច្ចតាមរាជធានី ខេត្ត ដើម្បីចុះ​សម្រប​​សម្រួល គាំទ្រ និងដោះស្រាយ​នៅតាមមូលដ្ឋាន។

សូមគូសបញ្ជាក់ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាសមាសធាតុសំខាន់មួយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ពង្រឹងជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ, ឯកសារគោលស្ដីពីការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ លិខិតបទដ្ឋានផ្សេងទៀត និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​សម្រាប់ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាឱ្យការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានសហការ​រៀបចំយន្តការគ្រប់គ្រង និងសម្របសម្រួលនានា ដើម្បីបន្តពង្រឹងការគ្រប់គ្រងដីរបស់រដ្ឋ រួមមានជាអាទិ៍៖ ធ្វើបច្ចុប្បន្នភាព​សមាសភាព និងបែងចែកក្រុមការងារគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង គណៈកម្មាធិការចំពោះកិច្ច​ថ្នាក់រាជធានី-ខេត្ត ដើម្បីដឹកនាំសម្របសម្រួល គាំទ្រ និងតាមដាន ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់។




អត្ថបទបន្ទាប់


អ៊ីរ៉ង់ ចោទអាម៉េរិកថា កំពុងប្រើសង្គ្រាមគីមី ក្រោយពលរដ្ឋខ្លួនជាង១០លាននាក់កំពុងរងគ្រោះដោយសារទឹកភ្លៀងខ្មៅមានផ្ទុកជាតិពុល

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងបរិស្ថានក្នុងរយៈពេលវែង ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល លើឃ្លាំងស្តុកប្រេងជុំ…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្ដីពី “ការប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន”

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ