Advertisement
ការកក​ស្ទះចរាចរណ៍

ប្ដូរ​ម៉ោង​ធ្វើការ ម៉ោងរៀន ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​ចរាចរណ៍។ ទំនង​ម្យ៉ាងដែរ!


ដោយសារតែ​ការ​កក​ស្ទះ​ចរាចណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាជ្ញាធរ​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម ក៏កាន់តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុងការរិះរក​វិធី​ដោះស្រាយ​បញ្ហា​នេះ។
ចរាចរណ៍​ក្រុងហាណូយ
ដោយ
Advertisement

ថ្មីៗ​ នគរបាល​ក្រុង​ហាណូយ​បាន​ធ្វើ​ការស្ទង់​មតិ​មួយ​ជាមួយ​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង ១ម៉ឺន ៥ពាន់​នាក់ ដោយ​សាកសួរ​យោបល់​ពួកគេ​អំពី​ផែនការ​ផ្លាស់ប្ដូរ​ម៉ោងធ្វើការ និង​ម៉ោងរៀន​របស់​សិស្ស​និស្សិត​ ដើម្បី​កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍​តាមដង​ផ្លូវ។ 

ការស្ទង់​មតិ​រកឃើញថា ប្រជាជន​ក្នុងក្រុង​ ៧០ភាគរយ គាំទ្រ​ផែនការនេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន VN Express

សេចក្ដី​ស្នើ​គម្រោង​ផ្លាស់ប្ដូរ​ម៉ោងធ្វើការ និង​ម៉ោងរៀន​តាមសាលា នឹងត្រូវ​ពិនិត្យ​និង​សម្រេច​ដោយ​ស្ថាប័ន​នីតិ​បញ្ញត្តិ​ក្រុង គឺ​ក្រុមប្រឹក្សាប្រជាជន​ក្រុង នៅដើម​ខែ​កក្កដា ឆ្នាំ​២០១៧ ហើយ​បន្ទាប់​មកទៀត អាជ្ញាធរ​ក្រុង​ត្រូវ​រាយការណ៍​បន្ត​ទៅ​រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មុន​ពេល​ខ្លួនអាច​អនុវត្ត​ផែនការនេះបាន។ 

កាលពីឆ្នាំ​២០១២ អាជ្ញាធរ​ក្រុង​បាន​កែប្រែ​ម៉ោង​សិក្សា​របស់សិស្ស​និស្សិត​នៅ​ក្នុង​ខណ្ឌ​ចំនួន ១២ ដោយ​ឲ្យ​បញ្ចប់​នៅ​ម៉ោង ៧យប់ ជំនួស​ការបញ្ចប់​ត្រឹមម៉ោង ៥ល្ងាច ដើម្បី​បញ្ចៀស​ការកក​ស្ទះ​ចរាចរណ៍។ 

ប៉ុន្តែ ផែនការ​នេះ​បាន​លុប​ចោល​ទៅវិញ​ពីរ​សប្ដាហ៍​ក្រោយ​ការអនុវត្ត ដោយសារមាន​ការ​ត្អូញត្អែរ​ថា វា​គ្មាន​បាន​ធ្វើ​ឲ្យ​ស្ថានភាពចរាចរណ៍​ប្រសើរ​ឡើង​ទេ។ 

នៅវៀតណាម ជាធម្មតា ម៉ោង​ធ្វើការ​របស់​ស្ថាប័ន​រដ្ឋ​គឺ​ចាប់ពី​ម៉ោង ៨ព្រឹក រហូត​ដល់​ម៉ោង ៥ល្ងាច ប៉ុន្តែ ធនាគារបិទទ្វារ​មុន​កន្លះម៉ោង​៕




អត្ថបទបន្ទាប់


Facebook បំបែក​ឯតទគ្គកម្មចំនួន​អ្នកប្រើប្រាស់ ឡើង​ដល់​២ពាន់លាននាក់ក្នុងមួយខែ

ព័ត៌មាន
ក្រុមហ៊ុន Facebook ដែល​ជា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ល្បី​បានប្រកាស​ពី​ការ​បំបែក​ឯតទគ្គកម្ម​ថ្មី​របស់​ខ្លួន ដែល​មាន​អ្នក​ប្រើប្រាស់​សកម្ម...

មហាសេដ្ឋី ពុង ឃាវសែ តារាជំនួញ«អាត់កឺ»​នៅកម្ពុជា?

ព័ត៌មាន
«ធ្វើ​ជា​អ្នក​មាន​មិន​មែន​ស្រួល​ដូច​ការ​គិត​នោះ​ទេ។ ធ្វើការ​គ្មាន​ពេល​សម្រាក​ទេ កុំ​ថា​ឡើយ ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ​នោះ មិន​ថា​យប់ មិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ