អាមេរិកប្រាប់កូរ៉េខាងជើងឲ្យខ្វល់ពលរដ្ឋជាងមីស៊ីល

អាមេរិកជំរុញឲ្យកូរ៉េខាងជើងយកចិត្តទុកដាក់នឹងជីវភាពប្រជាជនខ្លួន ជាជាងខ្វាយខ្វល់រឿងមីស៊ីល


សហរដ្ឋអាមេរិក នៅថ្ងៃចន្ទទៅ០៧កុម្ភៈបានអំពាវនាវឱ្យរបបដឹកនាំកូរ៉េខាងជើង បញ្ឈប់ការចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើកម្មវិធីអភិវឌ្ឍគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោតការយកចិត្តទុកដាក់ ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួនវិញ។
អាមេរិកប្រាប់កូរ៉េខាងជើងឲ្យខ្វល់ពលរដ្ឋជាងមីស៊ីល
ដោយ

ការ​អំពាវនាវ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដូចនេះ គឺ​ផ្ទុយ​ទៅ​នឹង​ការ​រិះគន់​របស់​រុ​ស្ស៊ី និង​ចិន​។ កន្លង​មក​ប៉េ​កាំ​ង និង​ម៉ូ​ស្កូ គិត​ថា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ជួប​ទុក្ខ​លំបាក​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិចទៅ​វិញ​ទេ ដែល​បាន​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​នៅ​កូរ៉េ​ខាងជើង កាន់តែ​មាន​សភាព​អាក្រក់​ឡើង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី លី​ន​ដា ថូ​ម៉ាស់​-​ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) បាន​គូសបញ្ជាក់​ថា «​យើង​អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សុខមាលភាព​ប្រជាជន​របស់​ខ្លួន តាម​រយៈ​ការ​គោរព​សិទ្ធិ​មនុស្ស​, បញ្ឈប់​ការ​ចំណាយ​លុយ​ទៅ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បា​លិ​ស្ទីក ដែល​ផ្ទុយ​នឹង​ច្បាប់​តទៅ​ទៀត​»​។ លោកស្រី​បន្ថែម​ថា កូរ៉េ​ខាងជើង​គួរតែ​ផ្តោត​ជា​អាទិភាព​លើ​តម្រូវការ​ចាំបាច់​នៃ ប្រជាជន​របស់​ខ្លួន ជា​ពិសេស​គឺ​ប្រជាជន​កូរ៉េ​ខាងជើង​ដែល​ងាយ​រង​គ្រោះ និង​ដែល​កំពុង​ជួប​ការ​លំបាក​។

កូរ៉េ​ខាងជើង​ដែល​បាន​ជាប់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ ជា​គ្រា​ដំបូង​បង្អស់​ដែល​ព្យុ​ង​យ៉ាង​ចាប់ផ្តើម​ការ​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​បា​លិ​ស្ទីក និង​អាវុធ​នុយក្លេអ៊ែរ​។ ដោយឡែក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ រុ​ស្ស៊ី និង​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត បាន​ជំរុញ​ឱ្យ​អង្គការសហប្រជាជាតិ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ដើម្បី​ស្ដារ​ស្ថានភាព​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ដ៏​ឯកោ​មួយ​នេះ​ឡើង​វិញ​។ ប៉ុន្តែ​ការ​អំពាវនាវ​នេះ​ហាក់ដូចជា​មិនសូវ​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឡើយ​។ 

បើ​តាម​មន្ត្រី​ទូត​ដែល​ស្និទ្ធ​នឹង​កិច្ចប្រជុំ​ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូត​រុ​ស្សី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​មាន​គម្រោង​លើកយក​សំណុំរឿង​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​មក​ពិភាក្សា​ក្នុង​ជំនួប​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ខែកុម្ភៈ​នេះ ស្រប​ពេល​ដែល​រុ​ស្សី​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ស្រាប់​។ ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ទៅ​វិញ ដោយសារ​អគ្គរដ្ឋទូត​រុ​ស្សី លោក វ៉ា​ស៊ី​លី ណេ​បេន​ហ្សៀ (Vassily Nebenzia) រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​។

គួរ​ជម្រាប​ថា ស្ថានភាព​មនុស្សធម៌​របស់​កូរ៉េ​ខាងជើង កាន់តែ​អាក្រក់​ទៅ​ៗ​ហើយ នេះ​បើ​យោង​តាម​ការ​ដកស្រង់​ពី​របាយការណ៍​សិក្សា​មួយ​របស់​អង្គការសហប្រជាជាតិ​។ របាយការណ៍​ដដែល​នេះ​អះអាង​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​មនុស្សធម៌​នៅ​កូរ៉េ​ខាងជើង​កាន់តែ​យ៉ាប់យ៉ឺន ទំនងជា​មក​ពី​ការ​រិ​ត​ត្បិត​កូ​វី​ដ​១៩​របស់​របប​ក្រុង​ព្យុ​ង​យ៉ាង និង​ផ្អាក​ការ​ទំនាក់ទំនង​ដោះ​ដូរ​ពាណិជ្ជកម្ម​ផ្លូវដែក​តែ​មួយ​គត់​ជាមួយ​ក្រុង​ប៉េ​កាំ​ង​កាលពី​ពេល​កន្លង​ទៅ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


KE ចាប់ដៃគូជាមួយ CBI ដើម្បីនាំយកផលិតផលសិប្បកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

ព័ត៌មាន
សហគ្រិនខ្មែរ (KE) ដែលស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌលសម្រាប់ការលើកកម្ពស់…

រដ្ឋាភិបាលថៃកំពុងមូលនិធិឧបត្ថម្ភធនបន្ថែម ដើម្បីជួបទប់តម្លៃប្រេងដែលកំពុងឡើងខ្ពស់

ព័ត៌មាន
រាជរដ្ឋាភិបាលថៃកំពុងស្វែងរកប្រភពមូលនិធិបន្ថែម សម្រាប់ការឧបត្ថម្ភធនដល់វិស័យថាមពលនៅក្នុងប្រទេសរបស់ខ្លួន នៅគ្រាដែលបច្ចុប្បន្នជំនួយហិរញ្ញប្បទានន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ