
ហាងសាឡនកម្រិតថ្នាក់អន្តរជាតិនេះ ត្រូវបាននាំចូលមកកាន់ទីផ្សារស្រុកខ្មែរ ដោយលោក មៃខ័រ (Michael) ដែលមានបទពិសោធន៍៣៥ឆ្នាំ លើផ្នែកសាឡន ហើយសម្រាប់គោលបំណង ដែលនាំឱ្យលោកនាំប្រេនដ៏ល្បីឈ្មោះមួយនេះពីចក្រភពអង់គ្លេសចូលមកកាន់ប្រទេសកម្ពុជា ដោយសារតែលោកសង្កេតឃើញថា វិស័យនេះនៅកម្ពុជា នៅមានកម្រិតលើជំនាញ និងបចេ្ចកទេសស្តង់ដារនៅឡើយ ហើយលោកចង់លើកស្ទួយវិស័យសាឡននៅកម្ពុជា ជាពិសេសនោះគឺទៅលើផ្នែកសក់ ដូចជា ការកាត់សក់ លាបពណ៌សក់ ឬក៏ព្យាបាលសក់ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏មានបំណងនឹងបណ្តុះបណ្តាលអ្នកនៅក្នុងវិស័យនេះ ឱ្យឈានទៅដល់កម្រិតអន្តរជាតិ ហើយនឹងធ្វើឱ្យវិស័យសាឡននៅទីផ្សារស្រុកខ្មែរ មានឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិថែមទៀតផង។


បន្ទាប់ពីទទួលបានដំណឹងនេះហើយទើប ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស លោក ដូមីនិក វិលលៀម (Mr. Dominic Williams) ធ្វើការស្វាគមន៍ និងផ្តល់កិត្តិយសសំណេះសំណាល ពីដំណើរការអាជីវកម្មនេះសំរាប់ឆ្នាំថ្មី ២០២៤។
លើសពីនេះទៅទៀត នៅពេលដែលអ្នកជាជាងលំដាប់កំពូលមួយ នៅក្នុងសាឡន មានស្នាដៃល្អខ្លាំង ព្រមទាំងមានសមត្ថភាពខ្លាំងពូកែ នឹងទទួលបានការបង្វឹកផ្នែកសាឡននេះទៅប្រទេសក្រៅ ហើយក៏នឹងមានឱកាសទៅប្រកួតជារៀងរាល់ឆ្នាំខាងសាឡននេះនៅចក្រភពអង់គ្លេសផងដែរ។
សូមជម្រាបថា ចំពោះជំហានបន្ទាប់ទៀតនៅថ្ងៃខាងមុខ C. Michael London



សាឡនទៅកាន់កូនខ្មែរផងដែរ។ ដូច្នេះសម្រាប់លោកអ្នកដែលមានជំនាញខាងសាឡនហើយ តែចង់បង្កើនសមត្ថភាពបន្ថែមទៀតក៏ដូចជាចង់ធ្វើការកន្លែងសាឡនជាមួយជនជាតិបរទេសអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 224 424 / 012 771 774 ឬតាម telegram ជាមួយលេខនឹងក៏បាន មួយទៀតលោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវកាដូចខាងក្រោម៖
Facebook: https://www.facebook.com/profile.php?id=61551849479682