កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតតម្លៃជាង៩លានដុល្លារ ត្រូវពន្យាពេលដាក់ឱ្យដំណើរការ


កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតតម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលគ្រោងដាក់ឲ្យដំណើរការកាលពីអំឡុងចុងឆ្នាំ២០២២នោះ ត្រូវបានពន្យារពេលដាក់ឱ្យដំណើរមកដល់ឆ្នាំ២០២៣នេះ។ ត្រូវបានពន្យារពេល គឺដោយសារតែ ក្រសួងពាក់ព័ន្ធកំពុងត្រួតពិនិត្យ និងសិក្សាបន្ថែមឱ្យបានល្អិតល្អន់ទៅលើស្ថានភាព សុវត្ថិភាព ខណៈរដ្ឋក៏កំពុងស្វែងរកដៃគូរវាងរដ្ឋ និងឯកជន ដើម្បីដាក់ដេញថ្លៃ មុននឹងអាចដាក់ឱ្យដំណើរការជាផ្លូវការក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃក្រសួងទេសចរណ៍។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅមិនទាន់អាចបើកដំណើរការបានតាមការគ្រោងទុក ក៏ដោយសារតែ ក្រសួងពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យបន្ថែមឱ្យបានម៉ត់ចត់ទៅលើកកិច្ចការមួយចំនួនទាក់ទង នឹងស្ថានភាព សុវត្ថិភាព របស់ផ្លូវនាវាចរ ពោលគឺសិក្សាទៅលើផ្លូវទឹករបស់នាវាដែលត្រូវដឹកអ្នកដំណើរចូលមកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ។ លើសពីនេះ គឺត្រូវសិក្សាទៅលើយន្តការនៃការគ្រប់គ្រោង លើសេវាកម្មទាំងអស់របស់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះផងដែរ។ យ៉ាងណាក៏ដោយចុះ ឯកឧត្តម តុប សុភ័ក អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ នឹងអាចនឹងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងឲ្យអ្នកជំនាញសិក្សាភាពជាដៃគូរវាងរដ្ឋ និងឯកជន​ ដើម្បីដាក់ដេញថ្លៃគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ហើយបន្ទាប់ពីធ្វើការដេញថ្លៃរួចនឹងអាចដាក់កំពង់ផែទេសចរណ៍អន្តរជាតិនេះដំណើរការបានផងដែរ។

ឯកឧត្តម រំពឹងថា​ ក្រោយបើក ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិនេះ​ ការតភ្ជាប់រវាងដីគោកទៅ​ដីកោះ​ ការតភ្ជាប់ប្រទេសនៅក្នុងអនុតំបន់​ និងតំបន់កាន់តែ​មានភាពប្រសើរ​ឡើង​ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរទស្សនា ពីកន្លែងមួយទៅកន្លែងមួយ​ ពីប្រទេសមួយ ទៅប្រទេសមួយទៀត​ ទន្ទឹមនោះសេដ្ឋកិច្ចប្រទេសនីមួយៗនឹងមានភាពរីកចំចម្រើន ហើយទំនងទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏កាន់តែល្អប្រសើរផងដែរ។

សូមជម្រាបថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលការណ៍ឯករាជ្យអធិបតេយ្យភាពនៃប្រទេសនីមួយៗ

ព័ត៌មាន
ស្របពេលដែលពិភពលោកបាននិងកំពុងកើតមាននូវបញ្ហាក្ដៅគគុក និងនិន្នាការអវិជ្ជមានជាច្រើន ជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋ…

ធនាគារជាតិនៃកម្ពុជាព្រមានពីការកើនឡើងអត្រាការប្រាក់ ប្រសិនបើការឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិបន្តអូសបន្លាយ

ព័ត៌មាន
ធនាគារជាតិ នៃកម្ពុជាព្រមានពីកើនឡើងអត្រាការប្រាក់បន្ថែមទៀតនៅកម្ពុជាក្នុងឆ្នាំ២០២៣ ប្រសិនបើការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិបន្តអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ