ច្រកសមុទ្រហ័រម៉ូស

អ៊ីរ៉ង់ ផ្គើនលោក ត្រាំ ដោយទារថ្លៃកប៉ាល់មួយគ្រឿង២លានដុល្លារ បើឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស


សមាជិកសភាអ៊ីរ៉ង់ម្នាក់បានប្រកាសក្ដែងៗថា អ៊ីរ៉ង់ទារលុយកប៉ាល់១គ្រឿងរហូតដល់ទៅ២លានដុល្លារជាថ្នូរនឹងការបើកឱ្យកាត់ច្រកសមុទ្រ Hormuz ផ្គើនការព្រមានរបស់លោក ដូណាល់ ត្រាំ ដែលគំរាមវាយប្រហារលើរោងចក្រថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ ប្រសិនបើមិនបើកច្រកសមុទ្រ Hormuz ក្នុងរយៈពេល៤៨ម៉ោង។ នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំ ដោយសារតែវិបត្តិនៅជុំវិញច្រកសមុទ្រ Hormuz ហើយថា គ្មានប្រទេសណាមួយគេចផុតពីផលប៉ះពាល់នេះឡើយ ប្រសិនបើវិបត្តិនេះនៅតែបន្ត។
ច្រកសមុទ្រហ័រម៉ូស
ដោយ

លោក ណាល់ ត្រាំ បានគំរាមនៅលើបណ្តាញសង្គម Truth Social កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ថា ប្រសិនបើអ៊ីរ៉ង់ មិនព្រមបើកច្រកសមុទ្រ Hormuz ឱ្យបានពេញលេញ និងបញ្ឈប់ការគំរាមកំហែងក្នុងរយៈពេល៤៨ម៉ោងទេ​នោះ​កងទ័ពអាម៉េរិក នឹងចាប់ផ្តើមវាយប្រហារបំផ្លាញរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ដោយចាប់ផ្តើមពីរោងចក្រ ដែលមានទំហំធំជាងគេបំផុតមុនគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ជាការឆ្លើយតប លោក ម៉ូហាម៉ាត់ បាគ័រ កាលីបាហ្វ (Mohammad Baqer Qalibaf) ប្រធានរដ្ឋសភាអ៊ីរ៉ង់ បានសរសេរសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអាទិត្យ កន្លងទៅ ដោយព្រមានថា ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងយុទ្ធសាស្ត្រសំខាន់ៗនៅទូទាំងតំបន់មជ្ឈិមបូព៌ា នឹងក្លាយជា គោលដៅស្របច្បាប់ភ្លាមៗ នៃការវាយប្រហាររបស់អ៊ីរ៉ង់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់រងការវាយប្រហារដូចអ្វីដែលលោក ត្រាំ គំរាម មែន។

ទន្ទឹមនេះសមាជិកសភាអ៊ីរ៉ង់ លោក អាឡាឌីន បូរ៉ូជើឌី (Alaeddin Boroujerdi) កាលពីថ្ងៃទី២២ ខែមីនា បាននិយាយដោយឥតលាក់លៀមថា អ៊ីរ៉ង់ យកថ្លៃក្នុងមួយកប៉ាល់២លានដុល្លារ សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ ហើយថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីភាពខ្លាំងរបស់អ៊ីរ៉ង់។

ជាមួយគ្នានេះប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក ហ្វាទិ ប៊ីរ៉ូល (Fatih Birol) បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំ ដោយសារតែវិបត្តិនៅជុំវិញច្រកសមុទ្រ Hormuz។ លោកបានអះអាងថា ស្ថានភាពបច្ចុប្បន្នអាក្រក់ជាងវិបត្តិប្រេងលើកមុនៗទៅទៀត ដោសសារមានប្រេងឥន្ធនៈ និងឧស្ម័នរបស់ពិភពលោករហូតដល់២០% ត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែការដឹកជញ្ជូនឆ្លងកាត់ច្រកនេះស្ទើរតែឈប់ទាំងស្រុង ដែលបណ្តាលឱ្យប្រេងឥន្ធនៈ និងឧស្ម័នហក់ឡើងថ្លៃខ្លាំង។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ រូបនេះ បានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយគេចផុតពីផលប៉ះពាល់នោះទេ ប្រសិនបើវិបត្តិនេះនៅតែបន្ត ហើយលោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសកល ដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់៕




អត្ថបទបន្ទាប់


វៀតណាម ងាកទៅរកការនាំចូលប្រេងពីរុស្ស៊ី ដើម្បីសង្គ្រោះទីផ្សារប្រេងក្នុងស្រុកដែលកំពុងហក់ឡើងថ្លៃ

ស្របពេលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ