#ច្រកសមុទ្រហ័រម៉ូស

Articles by Tag ច្រកសមុទ្រហ័រម៉ូស

អ៊ីរ៉ង់នៅតែទាមទារគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស ទោះអាម៉េរិកព្រមដោះលែងលុយបង្កក ១២ពាន់លានដុល្លារ

ដោយ​ ​ ខេមបូណូមីស
សញ្ញាវិជ្ជមានជាប្រវត្តិសាស្ត្រក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា បានលេចរូបរាងឡើងហើយ បន្ទាប់ពីកិច្ចចរចាដ៏ស្វិតស្វាញរហូតដល់ទៅ១៤ម៉ោងនៅលើទឹកដីប្រទេសស្វីស។ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ជេឌី វេន (JD Vance) បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់សម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យមួយក្នុងកិច្ចចរចាជុំដំបូងនេះ បើទោះជាមានការរអ៊ូរទាំ និងការគំរាមកំហែងខ្លះៗពីភាគីពាក់ព័ន្ធមុនពេលកិច្ចចរចាចាប់ផ្តើមក៏ដោយ។