Nvidia, Apple និង Microsoft

អ៊ីរ៉ង់គំរាមវាយកម្ទេចក្រុមហ៊ុនបច្ចេកវិទ្យា Nvidia, Apple និង Microsoft ដើម្បីសងសឹកអាម៉េរិក


ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅខ្លាំង បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានគំរាមវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក ដែលកំពុងប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ារួមមាន Nvidia, Apple, Microsoft និង Google ជាដើម។ ការគំរាមនេះបានធ្វើឱ្យបុគ្គលិក ដែលកំពុងធ្វើការងារនៅក្រុមហ៊ុនអន្តរជាតិទាំងនោះកំពុងស្ថិតក្នុងភាពភ័យខ្លាច ខណៈអ៊ីរ៉ង់ទុកពេលឱ្យពួកគេចាកចេញដើម្បីរក្សាជីវិត។
Nvidia, Apple និង Microsoft
ដោយ

​ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ក្រុមកងឆ្មាំបដិវត្តន៍អ៊ីរង់បានព្រមានកាលពីថ្ងៃទី៣១ ខែមីនា បានកំណត់យកក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាម៉េរិកចំនួន១៨កន្លែងនៅតំបន់មជ្ឈិបបូព៌ាធ្វើជាគោលដៅវាយប្រហារ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែលមកលើទឹកដីអ៊ីរ៉ង់។ តាមរយៈសារបង្ហោះនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន កងឆ្មាំបដិវត្តន៍អ៊ិស្លាមនេះបានព្រមានថា ចាប់ពីពេលនេះទៅ រាល់ពេលដែលមានការលបធ្វើឃាតមេដឹកនាំរបស់អ៊ីរ៉ង់ ក្រុមហ៊ុនអាម៉េរិកមួយនោះនឹងត្រូវបំផ្លាញចោលជាកិច្ចឆ្លើយតប។

យោធាអ៊ីរ៉ង់បានបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ម៉ោងនៅទីក្រុងតេអេរ៉ង់តទៅ ហើយក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីខ្មៅ ដែលអ៊ីរ៉ង់បានកំណត់ក្នុងការវាយប្រហាររួមមានក្រុមហ៊ុនល្បីៗដូចជា Nvidia, Apple, Microsoft និង Google ជាដើម។

ឆ្លើយតបនឹងការគំរាមកំហែងនេះ អ្នកនាំពាក្យក្រុមហ៊ុន Intel បានប្រាប់សារព័ត៌មាន CNBC ថា សុវត្ថិភាពបុគ្គលិក គឺជាអាទិភាពចម្បងបំផុតរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនកំពុងដាក់ចេញវិធានការការពារយ៉ាងតឹងរ៉ឹងបំផុត និងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាយ៉ាងដិតដល់។

គួររំលឹកថា កាលពីដើមខែមីនា កន្លងទៅ អ៊ីរ៉ង់ធ្លាប់បានបើកការវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យ AWS នៅមជ្ឈិមបូព៌ារួចម្តងមកហើយ ដែលបង្កឱ្យសេវាកម្មឌីជីថលជាច្រើននៅសហព័ន្ធអារ៉ាប់រួមត្រូវជាប់គាំងទាំងស្រុង។ បច្ចុប្បន្នក្រុមហ៊ុនដែលរងការគំរាមកំហែងទាំងអស់ត្រូវបានទាក់ទងសុំការបំភ្លឺ ប៉ុន្តែក្រុមហ៊ុន Microsoft, Google និង JPMorgan បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក ត្រាំ ព្យាយាមលួងចិត្តពលរដ្ឋខ្លួនថា ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ជិតចប់ហើយ តែបានព្រមានពីលទ្ធភាពបង្កើនការវាយប្រហារ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ ខែមេសា បានថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋអាម៉េរិកតាមកញ្ចក់ទូរទស្សន៍ថា កងទ័ពអាម…

ឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី ដាក់ដំណើរការជាផ្លូវការនៅ សាខាស្រុកបាទី - ឃុំត្រពាំងសាប ហើយ!

បន្ទាប់ពីបានដាក់ដំណើរការនូវ «ឥណទានមាសកើនទ្រព្យ» បានដោយជោគជ័យនៅការិយាល័យប្រតិបត្តិការ និងសាខាខណ្ឌមានជ័យ ជាបន្តបន្ទាប់រួចមក គ្រឹះស្ថានមី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ