គណៈកម្មការមូលបត្រអូស្ត្រាលី
(ASIC)
បាននិយាយថា ធនាគារ ANZ
បានបរាជ័យក្នុងការទូទាត់អត្ថប្រយោជន៍ក្រោមកញ្ចប់សេវា
Breakfree
របស់ខ្លួន
ដែលរួមបញ្ចូលការលើកលែងថ្លៃសេវា និងការបញ្ចុះតម្លៃអត្រាការប្រាក់ដល់អតិថិជនចំនួនជាង
៥៨ម៉ឺននាក់ ដោយគិតចាប់តាំងពីចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ខែកញ្ញា ឆ្នាំ
២០២១។
ការត្រួតពិនិត្យលើអ្នកផ្តល់ប្រាក់កម្ចី
និងស្ថាប័នហិរញ្ញវត្ថុនៅអូស្ត្រាលី នៅមួយរយៈកន្លងមកនេះ បានធ្វើឡើងកាន់តែតឹងរឹង
ចាប់តាំងពីការស៊ើបអង្កេតរបស់គណៈកម្មការសាធារណៈក្នុងឆ្នាំ ២០១៨មក
ដែលបានរកឃើញចំណុចខ្វះខាតជាច្រើននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសអូស្ត្រាលី។ដូចនេះហើយ
និយ័តករចាំបាច់ត្រូវចាត់វិធានការយ៉ាងឆាប់រហ័សទៅលើបញ្ហាទាំងអស់នេះ។
យ៉ាងណាក៏ដោយចុះ ជុំវិញបញ្ហានេះ ធនាគារ ANZ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា
ខ្លួននឹងមិនប្រឆាំងនឹងដំណើរការរបស់និយ័តករនោះទេ ហើយនឹងចូលរួមជាមួយ គណៈកម្មការមូលបត្រអូស្ត្រាលី
ក្នុងការដាក់សំណើរបង់ប្រាក់ពិន័យប្រមាណជិត ១៨ លានដុល្លារ ទៅកាន់តុលាការផងដែរ៕
អត្ថបទ ស៊ើង និមល់
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។