ប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់ ព្រមានអាម៉េរិកវិញថា ប្រយ័ត្នស៊យធំ ក្រោយលោក ដូណាល់ ត្រាំ ដាក់ឱសានវាទពី ១០-១៥ ថ្ងៃបង្ខំឱ្យអ៊ីរ៉ង់ ប្រញាប់ចុះកិច្ចព្រមព្រៀង


សង្គ្រាមវោហាសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងតែកើនឡើងកម្ដៅកាន់តែខ្លាំងគួរឱ្យព្រួយបារម្ភ និងអាចផ្ទុះសង្គ្រាមគ្រប់វិនាទី នៅពេលដែលទីក្រុងតេអេរ៉ង់ បានប្រកាស មិនចុះញ៉មតាមការគំរាមរបស់អាម៉េរិក ហើយថែមទាំងបានព្រមានទីក្រុងវ៉ាស៊ីនតោនធ្ងន់ៗវិញថា «ប្រយ័ត្នស៊យធំ»។ ការផ្លោងពាក្យសម្ដីដ៏សម្បើមរបស់អ៉ីរ៉ង់នេះ បានធ្វើឡើង ក្រោយពីប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ឱសានវាទចន្លោះពី ១០-១៥ ថ្ងៃបង្ខំឱ្យអ៊ីរ៉ង់ ប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក ដើម្បីបញ្ចៀសជោគវាសនាអាក្រក់ដូចនៅវេណេស៊ុយអេឡា។
ប្រទេសអ៊ីរ៉ង់
ដោយ

លើសពីនេះ អ៉ីរ៉ង់ បានប្រាប់ទៅអង្គការសហប្រជាជាតិដែរថា ខ្លួននឹងធ្វើការឆ្លើយតប “យ៉ាងចាស់ដៃ” ប្រសិនបើសហរដ្ឋអាម៉េរិក ហ៊ានបើកការវាយប្រហារទៅលើខ្លួនមែននោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ស្នើសុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ធ្វើការថ្កោលទោសការគំរាមកំហែងថ្មីៗពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ។ អ៊ីរ៉ង់ បានប្រកាសជំហរថា ខ្លួនមិនចង់បានសង្គ្រាមនោះទេ ហើយនឹងមិនចាប់ផ្តើមសង្គ្រាមមុននោះទេ។ ប៉ុន្តែ ប្រសិនបើខ្លួនត្រូវបានវាយប្រហារ ខ្លួនក៏មិនអាចនៅស្ងៀមនោះដែរ ហើយខ្លួននឹងកំណត់គោលដៅវាយប្រហារយ៉ាងចាស់ដៃទៅលើមូលដ្ឋានយោធា និងទ្រព្យសម្បត្តិនានារបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់មជ្ឈិមបូព៌ាជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ មានរយៈពេលចន្លោះពី ១០ ទៅ ១៥ ថ្ងៃដើម្បីសម្រេចឱ្យបាន “កិច្ចព្រមព្រៀងដ៏មានអត្ថន័យ” ជាមួយសហរដ្ឋអាម៉េរិក ដែលជាទំនងសំដៅដល់កិច្ចព្រមព្រៀងស្ដីពី កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក ត្រាំ បានព្រមានថា ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ “រឿងអាក្រក់” អាចកើតឡើងចំពោះអ៊ីរ៉ង់។

ទោះបីជា ការចរចារវាងប្រទេសទាំងពីរត្រូវបានពណ៌នាថា មានវឌ្ឍនភាពល្អយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាម៉េរិក នៅតែបន្តបញ្ជូនកងកម្លាំងយោធាបន្ថែមទៀត ទៅកាន់តំបន់ឈូងសមុទ្រកៀកនឹងប្រទេសអ៊ីរ៉ង់ រួមទាំងនាវាយក្សផ្ទុកយន្តហោះចម្បាំង ២ គ្រឿង អមដំណើរដោយកងនាវាពិឃាតជាច្រើនគ្រឿង សម្រាប់ការត្រៀមបើកការប្រហារទៅលើអ៊ីរ៉ង់ ក្នុងករណីចរចាគ្នាមិនត្រូវ។

ទោះបីជាបែបនេះក្ដី ក៏មេដឹកនាំអ៊ីរ៉ង់ មិនខ្លាចញញើតនោះឡើយ ដោយបានឆ្លើយតបដោយវេហា

សាស្ត្រធ្ងន់ៗ។ ជាក់ស្ដែង មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatolah Ali Khamenei បាននិយាយកាលពីពេលថ្មីៗនេះថា នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក មានអានុភាពបង្កភាពគ្រោះថ្នាក់យ៉ាងខ្លាំង ប៉ុន្តែអ៊ីរ៉ង់ ក៏មានអាវុធដែលអាចបាញ់ពន្លិចនាវាចម្បាំងទាំងនោះឱ្យលិចទៅបាតសមុទ្រដូចគ្នា។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានបន្តទៀតថា បើទោះបីជា លោក ដូណាល់ ត្រាំអួតថា កងទ័ពអាម៉េរិកខ្លាំងក្លាជាងគេលើលោកក៏ដោយ ប៉ុន្ដែ កងទ័ពដែលខ្លាំងទាំងនេះ ក៏អាចនឹងត្រូវវាយសំពងបាក់ស្បាតដូចគ្នាដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តម្លៃទីផ្សារម្រេច រក្សាបានស្ថិរភាពល្អនៅឆ្នាំនេះ ប៉ុន្ដែការនាំចេញដោយផ្ទាល់ទៅទីផ្សារអន្តរជាតិ នៅតែជួបឧបសគ្គច្រើន

អ្នកជំនាញបានអះអាងថា តម្លៃម្រេចកម្ពុជា នៅលើទីផ្សារនៅតែរក្សាបានស្ថិរភាពល្អនៅឆ្នាំនេះ ខណៈបច្ចុប្បន្ន វៀតណាម នៅតែជាគោលដៅនាំចេញធំជាងគេបំផុត។ …

អ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យថៃ ប្រញាប់បង្កើតរដ្ឋាភិបាលថ្មី និងចូលជាសមាជិក “ក្រុមប្រឹក្សាសន្តិភាព” ឱ្យបានឆាប់

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបរបស់ថៃ លោក អាត់ ពិសាលវ៉ានិច (Dr. Ath Pisalvanich) បានព្រមានថា ប្រទេសថៃ ត្រូវតែប្រញាប់បង្កើតរដ្ឋាភិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ