តើសហរដ្ឋអាម៉េរិក

តើសហរដ្ឋអាម៉េរិកពិតជាកំពុងទាក់ទងចិន ដើម្បីពិភាក្សាអំពីបញ្ហាពន្ធបដិការដ៏ចម្រូងចម្រាសមែនឬ?


សង្គ្រាមពន្ធពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិនដែលជាបងធំសេដ្ឋកិច្ចធំបំផុតទាំងពីរលើពិភពលោកបានឡើងកម្តៅដូចបាយពុះនៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីមហាអំណាចទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមកគួរឱ្យព្រួយបារម្ភ។ ទន្ទឹមនឹងចិនប្រកាសកំដរអាម៉េរិកលេងល្បែងនេះដល់ទីបញ្ចប់ មានការចុះផ្សាយពីសារព័ត៌មានចិនថា សហរដ្ឋអាម៉េរិកបានទាក់ទងទៅចិន ដើម្បីផ្តួចផ្តើមឱ្យមានការចរចារឿងពន្ធបដិការ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
តើសហរដ្ឋអាម៉េរិក
ដោយ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដែលបានឡើងកម្តៅខ្លាំងនៅមួយរយៈចុងក្រោយ កំពុងត្រូវបានសហរដ្ឋអាម៉េរិកផ្តួចផ្តើមឲ្យមានការពិភាក្សាគ្នាហើយ។ បណ្តាញសារព័ត៌មានចិន CCTV បានចុះផ្សាយថា សហរដ្ឋអាម៉េរិក បានទំនាក់ទំនងមកភាគីចិន ដើម្បីផ្តួចផ្តើមឲ្យមានកិច្ចពិភាក្សាលើបញ្ហាពន្ធបដិការដែលកំពុងឡើងកម្តៅ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនមួយនេះបានអះអាងថា រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងស្វែងរកការទាក់ទងជាមួយទីក្រុងប៉េកាំង ដើម្បីផ្តួចផ្តើមកិច្ចពិភាក្សាលើបញ្ហាពន្ធ ដែលក្រុងវ៉ាស៊ីនតោនបានដាក់លើប្រទេសចិន។ ប្រភពដដែលនេះបានអះអាងទៀតថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានទាក់ទងមកកាន់ប្រទេសចិនតាមបណ្តាញផ្សេងៗ ដោយរួមទាំងតាមគណនី Weibo ផងដែរ។

តែយ៉ាងណាប្រភពដែលទំនាក់ទំនងមកនោះមិនមានអត្តសញ្ញាណច្បាស់លាស់នោះទេ ប៉ុន្តែសារដែលភ្ជាប់មកបានបង្ហាញពីខ្លឹមសារសហរដ្ឋអាម៉េរិកឱ្យមានការចរចាជាមួយប្រទេសចិន។ យ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានអះអាងកន្លងមកថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ចាំបាច់ត្រូវតែទាក់ទងមកលោក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាលើបញ្ហាពន្ធដ៏ចម្រូងចម្រាស ហើយនៅដើមសប្តាហ៍នេះរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent ) បាននិយាយថា ការកាត់បន្ថយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរវាអាស្រ័យលើការចាត់វិធានការរបស់ទីក្រុងប៉េកាំង។

នៅក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ សប្តាហ៍នេះ លោក ត្រាំ បាននិយាយថា លោកមានទំនុកចិត្តថា លោកនឹងនិយាយជាមួយលោក ស៊ី ជីនពីង បើទោះបីជាមេដឹកនាំចិនមានការស្ទាក់ស្ទើរក្នុងការទាក់ទងដោយផ្ទាល់ជាមួយលោកក៏ដោយ។ មកដល់ពេលនេះ សហរដ្ឋអាម៉េរិកកំពុងអនុវត្តពន្ធគយប្រឆាំងទំនិញចិនរហូតដល់១៤៥% ខណៈចិនបានដាក់ពន្ធលើទំនិញអាម៉េរិកវិញចំនួន១២៥% ហើយដោយសារបញ្ហាពន្ធបានបង្ខំឱ្យចិនបញ្ជូនយន្តហោះប៊ូអ៊ីង ដែលអាម៉េរិកបញ្ជូនមកចិនឱ្យត្រឡប់ទៅវិញផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់សេដ្ឋកិច្ចអាម៉េរិកឱ្យដាំក្បាលចុះមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ?

សេដ្ឋកិច្ចអាម៉េរិក ដែលជាបងធំនៅលើពិភពលោកនៅត្រីមាសទី១ ឆ្នាំ២០២៥ បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ ហើយកត្តាចម្បងដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ