បទឈប់បាញ់

អ៊ីស្រាអែល និងក្រុមហាម៉ាសបន្ទន់ឥរិយាបថទទួលយកបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង


ក្រោយវាយប្រហារគ្នាយ៉ាងសាហាវអស់រយៈពេលជាច្រើនខែ អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងដំណាក់កាលដំបូងសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលជាការបើកផ្លូវមួយ ដើម្បីឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមដ៏អូសបន្លាយរយៈពេលពីរឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
បទឈប់បាញ់
ដោយ

កាលពីប៉ុន្មានសប្ដាហ៍មុនប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ចេញផែនការសន្តិភាពមួយសម្រាប់ការបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ជាមួយការបង្កើតគណៈកម្មាធិការអន្តរជាតិមួយក្រោមដឹកនាំរបស់លោក ត្រាំ និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្លែរ (Tony Blair) ព្រមទាំងអន្តរការីអន្តរជាតិមួយចំនួន។ លោក ត្រាំ បានអះអាងកាលពីថ្ងៃទី៨ ខែតុលា ថា ឥឡូវអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្កហ្សាហើយ។ តាមរយៈកិច្ចព្រមព្រៀងនេះនឹងឃើញការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងការនាំយកជំនួយចូលក្នុងតំបន់ហ្កាហ្សា។

លោក ត្រាំ បាននិយាយថា ការណ៍នេះ មានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះអាចនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ឬក៏នៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយ ខណៈដែលអ៊ីស្រាអែលនឹងដកកងទ័ពទៅកាន់បន្ទាត់ព្រមព្រៀងគ្នាពីមុន ដែលជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍។

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កង្វះថវិកាបានជំរុញ UN គ្រោងកាត់បន្ថយចំនួនកងកម្លាំងរក្សាសន្តិភាពចំនួន ២៥% នៅទូទាំងពិភពលោក

មន្ត្រីជាន់ខ្ពស់ម្នាក់នៅអង្គការសហប្រជាជាតិ បានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗថា អង្គការសហប្រជាជាតិនឹងត្រូវបង្ខំចិត្តកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពន…

ព្រឹត្តិការណ៍ Oktoberfest របស់អាល្លឺម៉ង់នឹងរៀបចំនៅកម្ពុជានាចុងខែតុលានេះ ដើម្បីអបអរសាទរដល់ភាពជាដៃគូកម្ពុជា-អាល្លឺម៉ង់

សមាគមអាជីវកម្មអាល្លឺម៉ង់ប្រចាំកម្ពុជា (GBC) បានប្រកាសរៀបចំព្រឹត្តិការណ៍ Oktoberfest នៅទីក្រុងភ្នំពេញ នាថ្ងៃទី24-25 ខែតុលា ឆ្នាំ២០២៥ខាងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ