ព្រែកជីក

អ៊ីស្រាអែល គ្រោងចំណាយជិត១០០ពាន់លានដុល្លារអាម៉េរិក ជីកព្រែកដ៏ធំមួយ ដើម្បីប្រជែងនឹងព្រែកជីកស៊ុយអេ


ប្រទេសអ៊ីស្រាអែល ដែលគេដឹងឮជាទូទៅថា ជាកូនជឹងរបស់សហរដ្ឋអាម៉េរិក មានផែនការដ៏មហិច្ឆតាដោយគ្រោងចំណាយរហូតដល់ទៅ៩៦ពាន់លានដុល្លារអាម៉េរិក ដើម្បីជីកព្រែកប្រវែងជាង២៥៧គីឡូម៉េត្រដែលនឹងតភ្ជាប់សមុទ្រក្រហមទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីប្រជែងនឹងព្រែកជីកស៊ុយអេ (Suez Canal) របស់ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់អង់គ្លេស Express។
ព្រែកជីក
ដោយ

គម្រោងព្រែកជីកដែលមានឈ្មោះថា បេន-ហ្គូរៀន ខានែល (Ben-Gurion Canal) របស់ប្រទេសអ៊ីស្រាអែល នឹងក្លាយជាផ្លូវដឹកជញ្ជូនតាមផ្លួវទឹកដ៏សំខាន់ដែលអាចប្រជែងនឹងព្រែកជីកស៊ុយអេ របស់អេហ្ស៊ីប ខណៈដែលប្រទេសអេហ្ស៊ីបបានគ្រប់គ្រងផ្ដាច់មុខយូរណាស់មកហើយលើព្រែកជីកស៊ុយអេ ដែលជាផ្លូវទឹកដ៏មានសារសំខាន់តភ្ជាប់រវាងអាស៊ី និងអឺរ៉ុប។

គម្រោងព្រែកជីកថ្មីនេះនឹងចាប់ផ្តើមពីទីក្រុងកំពង់ផែអេឡាត នៃប្រទេសអ៊ីស្រាអែល នៅលើសមុទ្រក្រហមឆ្លងកាត់ព្រំដែនប្រទេសហ្ស៊កដានី រត់កាត់តាមជ្រលងអារ៉ាបា ហើយរត់ចូលទៅកាន់សមុទ្រមរណៈមុនពេលរត់បន្តរហូតដល់សមុទ្រមេឌីទែរ៉ាណេនៅចុងបញ្ចប់។

សូមបញ្ជាក់ថា ព្រែកជីកថ្មីនេះនឹងមានជម្រៅជ្រៅជាងព្រែកជីកស៊ុយអេរបស់អេហ្ស៊ីប ដល់ទៅ១០ម៉ែត្រ ដែលអាចឱ្យកប៉ាល់ធំៗបំផុតរបស់ពិភពលោកដែលមានទទឹងរហូតដល់ទៅ១១០ម៉ែត្រ និងបណ្ដោយ៣០០ម៉ែត្រឆ្លងកាត់យ៉ាងងាយស្រួល។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្ដើម និងបញ្ចប់ការជីកព្រែកថ្មីនេះនៅឡើយទេ ខណៈដែលមានការព្រួយបារម្ភយ៉ាងខ្លាំងផ្នែកសន្តិសុខដោយសារតែជម្លោះកំពុងបន្តកើតមាននៅក្នុងតំបន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើស្ពានខ្ពស់បំផុតលើពិភពលោកតម្លៃ២៨០លានដុល្លារ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំនេះ គួរឱ្យព្រឺព្រួចបែបណា និងស្ថិតនៅប្រទេសណា?

ស្ពានយោលថ្មីមួយខ្សែនៅប្រទេសចិន ក្រោមទុនវិនិយោគ២៨០លានដុល្លារអាម៉េរិក ឆ្លងកាត់ជ្រលងភ្នំ និងជ្រោះជ្រៅដ៏គួរឱ្យព្រឺព្រួចក្នុងកម្ពស់រហូតដល់ទៅជាង៦០…

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងស្រវឹងនៅអាស៊ីធ្លាក់ចុះ ក្រោយគ្រូពេទ្យម្នាក់នៅអាម៉េរិកព្រមានពីការកើតជំងឺមហារីកដោយសារការទទួលទានគ្រឿងស្រវឹង

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតស្រា និងស្រាបៀរនៅតំបន់អាស៊ី បានធ្លាក់ចុះ បន្ទាប់ពីប្រធានគ្រូពេទ្យផ្នែកវះកាត់ម្នាក់នៅសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ