វិស័យធនាគារ

តើវិស័យធនាគារនៅវៀតណាម កំពុងស្ថិតក្នុងស្ថានភាពបែបណា ក្រោយកម្ចីខូចបានកើនឡើងយ៉ាងគំហុក?


ធនាគារកណ្ដាលវៀតណាម (SBV) បានចេញសារាចរណែនាំថ្មីស្ដីពីការជួញដូរ និងការទូទាត់ឥណទានមិនដំណើរការ ឬកម្មីខូចរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម ហៅកាត់ថា VAMC ដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ខណៈកម្ចីខូចក្នុងវិស័យធនាគាររបស់ប្រទេសនេះកើនឡើងយ៉ាងគំហុកគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យធនាគារ
ដោយ

​​សារាចរណែនាំថ្មីរបស់ធនាគារកណ្ដាលវៀតណាម ដែលកែសម្រួលលើសារាចរចាស់ និងដែលមានចែងអំពីវិធានការលម្អិតជាងមុននេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ក្រោមសារាចរណែនាំថ្មីនេះ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC ដែលជាអង្គភាពគ្រប់គ្រងដោយរដ្ឋទាំងស្រុងក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារកណ្ដាលវៀតណាម អាចទិញកម្ចីខូចបាន លុះត្រាតែក្រោយការវាយតម្លៃឃើញថា កម្ចីខូចទាំងនោះអាចទារយកមកវិញបានពេញលេញ ហើយទ្រព្យបញ្ចាំអាចលក់ចេញបាន ឬ កូនបំណុលនៃកម្ចីខូចទាំងនោះមានលទ្ធភាពអាចទូទាត់សងឡើងវិញ​។

ដោយផ្អែកលើផែនការទិញកម្ចីខូចទៅតាមតម្លៃទីផ្សារ ដែលត្រូវបានអនុម័តដោយធនាគារកណ្ដាលវៀតណាម សមត្ថភាពហិរញ្ញវត្ថុ ប្រសិទ្ធភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC នឹងជាអ្នកសម្រេចចិត្ត ហើយនឹងទទួលខុសត្រូវលើការទិញកម្ចីខូចទៅតាមតម្លៃទីផ្សារ។

ទោះជាយ៉ាងណា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC ត្រូវបានអនុញ្ញាតឱ្យទិញតែកម្ចីខូចពីបណ្ដាគ្រឹះស្ថានឥណទាន និងធនាគារបរទេសតែក្នុងតម្លៃទីផ្សារប៉ុណ្ណោះ បន្ទាប់ពីខ្លួនបានជួលស្ថាប័ន​វាយតម្លៃឱ្យជួយកំណត់តម្លៃទីផ្សារនៃកម្ចីខូចទាំងនោះ ក្រៅពីការវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច ហានិភ័យ និងសមត្ថភាពក្នុងការទាញយកដើមទុនពីការទិញកម្ចីខូចទាំងនោះ។

លើសពីនេះ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម VAMC ក៏ត្រូវរៀបចំវិធានការដែលអាចអនុវត្តបានផងដែរ ដើម្បីដោះស្រាយបញ្ហាបំណុល និងទ្រព្យបញ្ចាំ មុនពេលទិញកម្ចីខូច NPLs ទាំងនោះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីបារាំងម្នាក់តែងតាំងកូនប្រុសវ័យ២៩ឆ្នាំ ឱ្យធ្វើជាប្រធានក្រុមហ៊ុនដែលមានតម្លៃជាង៤០០ពាន់លានដុល្លារ

ព័ត៌មាន
មហាសេដ្ឋីបារាំងលោក ប៊ឺណាដ អាណុល (Bernard Arnault) បានតែងតាំងកូនប្រុសរបស់ខ្លួនវ័យ២៩ឆ្នាំ ហ្វ្រេឌឺរិក (Frederic) ឱ្យធ្វើជាប្រធានក្រុមហ៊ុ…

ធនាគារនៅសិង្ហបុរីនឹងបើកការស៊ើបអង្កេតលើប្រភពសាច់ប្រាក់ធំៗ ក្រោយរកឃើញករណីលាង.លុយ.កខ្វក់មានទំហំជាង២ពាន់លានដុល្លារ

ព័ត៌មាន
បណ្តាធនាគារធំៗនៅប្រទេសសិង្ហបុរីនឹងបើកការស៊ើបអង្កេតលើលំហូរសាច់ប្រាក់ធំៗរបស់វិនិយោគិន ដើម្បីការពារ និងទប់ស្កាត់បទល្មើសលាងលុយកខ្វក់។ ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ