ព្រឹត្តិការណ៍កីឡា​លំដាប់ពិភពលោក

កីឡាអូឡាំពិក នៅទីក្រុងតូក្យូឆ្នាំក្រោយ ជប៉ុនមានបំណងបើកទទួលភ្ញៀវពីបរទេសចូលទស្សនាក្នុងចំនួនច្រើន


សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ នៅឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលប្រទេសជប៉ុន មានបំណងនឹងបើកឲ្យភ្ញៀវពីបរទេសចូលទស្សនាកីឡាអូឡាំពិកក្នុងចំនួនច្រើនដោយមិនចាំបាច់ត្រូវមានការចាក់វ៉ាក់សាំងកូវីដ-១៩ ឬត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនោះឡើយ ដោយគ្រាន់តែ ពួកគេផ្ដល់ឯកសារទាក់ទងនឹងសុខភាពអំពីលទ្ធផល អវិជ្ជមានកូវីដ-១៩ និងការទាញយកកម្មវិធីតាមដានការធ្វើដំណើរតែប៉ុណ្ណោះ។ នេះបើតាមសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មានជប៉ុន Nikkei នៅថ្ងៃពុធនេះ។
កីឡាអូឡាំពិក នៅទីក្រុងតូក្យូឆ្នាំក្រោយ ជប៉ុនមានបំណងបើកទទួលភ្ញៀវពីបរទេសចូលទស្សនាក្នុងចំនួនច្រើន (រូបភាព៖olympic.org)
ដោយ

ទោះយ៉ាងណា​សេចក្ដីរាយការណ៍​របស់សារព័ត៌មាន​ជប៉ុន Nikkei មិនបាន​បញ្ជាក់​ពី​ប្រភព​ដែលផ្ដល់​ព័ត៌មាននេះទេ ហើយក៏មិនបាន​បញ្ហាញពីចំនួន​ជាក់លាក់​នៃការ​ទទួល​​ភ្ញៀវចូល​ទស្សនា​នោះដែរ។ ប៉ុន្ដែ សារព័ត៌មាន​ដដែលនេះ បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលជប៉ុន ក៏នឹង​មិន​រឹតត្បិត​ចំពោះ​ភ្ញៀវទេសចរ​ ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈនោះដែរ។

ទោះជាបែបនេះក្ដី គេដឹងថា ក្រោម​លក្ខខណ្ឌ​រឹតត្បិត​នាពេល​បច្ចុប្បន្ន​នៅក្នុងប្រទេសជប៉ុន អ្នកដំណើរ​ចូលមក​កាន់ប្រទេស​ជប៉ុន​ត្រូវ​ដាក់​ខ្លួនឯង​ឲ្យនៅដាច់ដោយឡែក​ចំនួន ១៤ថ្ងៃសិន និងត្រូវមានប្រើប្រាស់​កម្មវិធី​ដើម្បី​តាមដាន​ពីការ​ធ្វើដំណើរ​ផងដែរ។

ការប្រារព្ធ​កីឡាអូឡាំពិក​នៅក្នុងទីក្រុង​តូក្យូ​ប្រទេសជប៉ុន ដើមឡើយ​ មានផែនការ​នឹង​ប្រារព្ធ​នៅថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា​ឆ្នាំ២០២០ ប៉ុន្ដែ ដោយសារតែ​មេរោគកូវីដ-១៩ រាតត្បាត​​ ការប្រារព្ធ​កីឡា​លំដាប់ពិភពលោកនេះ ត្រូវបានលើកពេល​ប្រារព្ធ​ទៅ​ថ្ងៃទី ២៣ ខែ​កក្កដា ដល់ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ២០២១វិញ។

ការលើកពេល​ប្រារព្ធ​រយៈពេល​មួយនេះ វាក៏បាន​ធ្វើឲ្យ​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ប្រកួតកីឡា​អូឡាំពិក​ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ជាង​១ពាន់​៩០០​លាន​ដុល្លារអាមេរិក​ផងដែរ។ នេះបើតាម​ការអះអាង​របស់​គណៈកម្មាធិការ​រៀបចំ​កីឡាអូឡាំពិក។

ក្រុមហ៊ុន​អ្នករៀបចំ​កម្មវិធីប្រកួត​កីឡា​អូឡាំពិក បានលក់​សំបុត្រ​សម្រាប់​ការចូលទស្សនា​ការប្រកួតនេះ​ជិត​១លាន​សំបុត្ររួចហើយ សម្រាប់​អ្នកទស្សនា​នៅក្រៅប្រទេស ធៀបនឹង​សំបុត្រ​ដែលបានលក់​នៅក្នុង​ប្រទេសជប៉ុន​មានប្រមាណ​៤លាន​៥សែនសំបុត្រ។​

អត្តពលិក​ជាង ១ម៉ឺន​១ពាន់នាក់ ត្រូវបានគេរំពឹងថា នឹង​ចូលរួម​ប្រកួត​ប្រជែង​កីឡាអូឡាំពិក​ក្នុងទីក្រុង​តូក្យូ​នៅឆ្នាំក្រោយនេះ ហើយចំនួន​នេះ ក៏ទំនង​ជានឹង​មិនមាន​ការកាត់បន្ថយនោះឡើយ។

ផែនការ​អនុញ្ញាតឲ្យ​ភ្ញៀវទេសចរពីក្រៅប្រទេស​​ក្នុងចំនួន​ច្រើន មកកាន់​ប្រទេសជប៉ុននេះ គឺជា​ការឆ្លើយតប​មួយ​ទៅនឹង​គម្រោង​របស់​នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូហ្ស៊ី ហ៊ីដេ ស៊ូហ្គា ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​វិញ​នូវសេដ្ឋកិច្ច​របស់​ជប៉ុន តាមរយៈ​ការជំរុញ​ដោយវិស័យ​ទេសចរណ៍ ដែលជា​សរសេរ​គ្រឹះ​នៃ​វិធានការ​សេដ្ឋកិច្ច​របស់​ប្រទេសនេះ៕

None



អត្ថបទបន្ទាប់


មិនបានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍ទេ នៅថ្ងៃទី០១ ខែធ្នូ! តែរកឃើញករណីនាំចូល ៣នាក់!

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ០២ ខែធ្នូនេះ បានបញ្ជាក់ថា តាមការពិនិត្យលើសំណាករបស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆកា ចំនួន…

កម្ពុជា កំពុងប្រឹងទាក់ទាញការរវិនិយោគបន្ថែមពីរុស្ស៊ី និងមានបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួមគ្នា

មន្ត្រីជាន់ខ្ពស់ របស់ក្រសួងពាណិជ្ជកម្ពុជា ថ្មីៗនេះបានថ្លែងទៅកាន់ អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់រុស្ស៊ីថា កម្ពុជាសម្រេចបាន និងកំពុងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ