ជប៉ុន និងអារ៉ាប៊ីសាអូឌីត

ជប៉ុន និងអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកការបណ្តាក់ទុនរួមគ្នា លើការអភិវឌ្ឍធនធានរ៉ែដ៏កម្រមួយចំនួន ដើម្បីបន្ថយការពឹងផ្អែកលើចិន


នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ម៉ូហាម៉ាត់ ប៊ីន សាល់ម៉េន (Mohammad bin Salman) ត្រូវបានគេរំពឹងថានឹងព្រមព្រៀងគ្នា ស្ដីពីការវិនិយោគរួមគ្នាដើម្បីបង្កើតធនធានរ៉ែដ៏កម្រ ខណៈដែលទីក្រុងតូក្យូកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកការនាំចូលផលិតផលទាំងនេះ ពីបណ្ដាប្រទេសមួយចំនួន ដូចជា ប្រទេសចិនជាដើម។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសជប៉ុន និងអារ៉ាប៊ីសាអូឌីតស្វែងរកការបណ្តាក់ទុនរួមគ្នាទៅលើរ៉ែដ៏កម្រដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន
ដោយ

លោក គីស៊ីដា កំពុងបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយ​នៃដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយក្នុងអំឡុងពេលទស្សនកិច្ចនេះ គេបាន​រំពឹងថា ក្រសួងសេដ្ឋកិច្ច និងអង្គការជប៉ុនគាំទ្រ ដោយរដ្ឋសម្រាប់សុវត្ថិភាពលោហៈ និងថាមពល (JOGMEC) របស់ប្រទេសជប៉ុន និងក្រសួងឧស្សាហកម្ម និងធនធានរ៉ែ​របស់អារ៉ាប៊ីសាអូឌីត នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ដែលជាផ្នែកមួយ​នៃកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗនេះ។

តាមកិច្ចព្រមព្រៀងនេះ ប្រទេសជប៉ុន និងអារ៉ាប៊ីសាអូឌីត នឹងបង្កើតគម្រោងអភិវឌ្ឍន៍​ធនធាននៅក្នុងប្រទេសទី៣សម្រាប់ការវិនិយោគរួមគ្នា។ ពួកគេសង្ឃឹមថា នឹងទទួលបាន​សិទ្ធិក្នុងការរុករករ៉ែសំខាន់ៗដូចជាលោហៈកម្រ ដែលប្រើក្នុងរថយន្តអគ្គិសនីជាដើម ខណៈដែលតម្រូវការរថយន្តអគ្គិសនីកំពុងកើនឡើងចំពេលមានការជំរុញជាសកលឆ្ពោះទៅរកការគ្មានកាបូន។

ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកសារធាតុរ៉ែកម្រថ្មីៗ នៅក្នុងស្រុកដែលជាផ្នែកមួយ​នៃយុទ្ធសាស្ត្រជាតិរបស់ខ្លួន ហើយអង្គការ JOGMEC របស់ប្រទេសជប៉ុន នឹងរួមចំណែក​ផ្ដល់ជំនាញ​បច្ចេកទេសដើម្បីជួយរដ្ឋាភិបាលក្រុងរីយ៉ាដ ក្នុងការសិក្សាលើគម្រោង​រុករកធនធានរ៉ែនេះ។

ប្រទេសជប៉ុនក៏នឹងជួយពន្លឿនការអភិវឌ្ឍ​លើធនធានរ៉ែមួយចំនួន ដែលត្រូវកំពុងមាន​ប្រតិបត្តិការរុករកស្រាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ដូចជាទង់ដែង ដែក និងស័ង្កសីផងដែរ។

ប្រទេសមួយចំនួនតូចរួមទាំងប្រទេសចិន បច្ចុប្បន្នផលិតបានច្រើននូវសារធាតុរ៉ែដ៏កម្រ​នៅក្នុងពិភពលោក ព្រមទាំងសារធាតុដែលប្រើក្នុងអាគុយរបស់រថយន្តអគ្គិសនីដូចជា លីចូម និងកូបាល់ (cobalt) ជាដើម។ ប្រទេសជប៉ុន និងអារ៉ាប៊ីសាអូឌីតមានបំណងធ្វើពិពិធកម្មខ្សែ ចង្វាក់ផ្គត់ផ្គង់សម្រាប់លោហធាតុបែបនេះ ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងពេកតែទៅលើអ្នកផ្គត់ផ្គង់ជាក់លាក់ណាមួយ។

ប្រទេសជប៉ុនបានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិនសម្រាប់ការផ្គត់ផ្គង់សារធាតុលីចូមអ៊ី ដ្រូអុកស៊ីតជិត ៨០% និងពឹងផ្អែកជាង ៦០%លើដំណើរការកែច្នៃសារធាតុកូបាល់របស់ខ្លួន៕




អត្ថបទបន្ទាប់


ចិនកំពុងរបូតតំណែងកំពូលតារាងជាប្រទេសនាំចេញធំបំផុតទៅកាន់អាមេរិក ខណៈជម្លោះពាណិជ្ជកម្មកំពុងរីកកាន់តែធំ

ប្រទេសចិនទំនងជាបានបាត់បង់តំណែងជាអ្នកនាំចេញទំនិញដ៏កំពូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ ជាលើកដំបូងមិនធ្លាប់មាននៅក្ន…

ការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិកភាគច្រើនមានទុទិដ្ឋិនិយម ចំពោះលទ្ធិប្រជាធិបតេយ្យនៅអាមេរិក, ហេតុអ្វី?

យោងតាមការស្ទង់មតិថ្មីដែលធ្វើឡើងដោយមជ្ឈមណ្ឌល Associated Press-NORC សម្រាប់កិច្ចការស្រាវជ្រាវសាធារណៈ បានបង្ហាញថា មានត្រឹមតែមនុស្សម្នាក់ប៉ុណ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ