ការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកបាននិងកំពុងសម្រុកធ្វើឡើងកាន់តែខ្លាំង

ក្រុងញូវយ៉ក តម្រូវឲ្យអ្នកអាចចូលភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្ដផ្សេងៗទៀតបាន ត្រូវតែបានចាក់វ៉ាក់សាំង


ទោះបីជាការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកបាននិងកំពុងសម្រុកធ្វើឡើងកាន់តែខ្លាំងក៏ដោយ ក៏ប៉ុន្ដែ អាមេរិកនៅតែបន្ដវិធានការតឹងរ៉ឹងមួយចំនួន ដ្បិតថា មេរោគបំប្លែងថ្មី ឌែលតា កំពុងរីករាលដាលក្នុងប្រទេសនេះ កាន់តែច្រើនដែរ។ យ៉ាងណាមិញ អាជ្ញាធរទីក្រុងញូវយ៉កថ្មីៗនេះ គ្រោងដាក់ចេញនូវវិធានការរឹតបន្ដឹងថ្មីទៀតទៅដើម្បីទប់ស្កាត់កូវីដ-១៩ ដោយតម្រូវឱ្យពលរដ្ឋដែលអាចចូល ភោជនីយដ្ឋាន មជ្ឈមណ្ឌលហាត់ប្រាណ និង កន្លែងកម្សាន្ដមានទីតាំងបិទជិតផ្សេងៗទៀតបាន ចាំបាច់ត្រូវតែបានចាក់វ៉ាក់សាំងរួចរាល់។
ក្រុងញូវយ៉ក តម្រូវឲ្យអ្នកអាចចូលភោជនីយដ្ឋាន ត្រូវតែបានចាក់វ៉ាក់សាំង
ដោយ

វិធានការនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងរយៈពេល៣សប្ដាហ៍ខាងមុខទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNN

 អាជ្ញាធរក្រុងញូវយ៉កបាននិយាយថា ការដាក់ចេញនូវ វិធានការថ្មី  ដោយតម្រូវឱ្យពលរដ្ឋបានចាក់វ៉ាក់សាំងរួច ទើបអាចចូលគ្រប់ភោជនីយដ្ឋាន មជ្ឈមណ្ឌលហាត់ប្រាណ និងកន្លែងទីកន្លែងកម្សាន្ដផ្សេងទៀតបាននេះ គឺដើម្បីកាត់បន្ថយរលកទី ៣ នៃករណីឆ្លងជំងឺកូវីដ១៩ ចំពេលមានការព្រួយបារម្ភអំពីការរីករាលដាលនៃប្រភេទបំប្លែងថ្មី ឌែលតា។ វិធានការនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងរយៈពេល៣សប្ដាហ៍ខាងមុខទៀត។

 ទន្ទឹមនឹងការចេញវិធានការនេះ សាជីវកម្មនៅទូទាំងអាមេរិកក៏ចាប់ផ្តើមប្រកាស អំពីការតម្រូវឲ្យមានការវ៉ាក់សាំងសម្រាប់បុគ្គលិករបស់ខ្លួនផងដែរ ហើយក្នុងករណីខ្លះតម្រូវឱ្យអតិថិជន ក៏ត្រូវបង្ហាញលិខិតនៃការចាក់វ៉ាក់សាំងដូចគ្នាដែរ។ មានអាជីវកម្មមួយចំនួនដូចជា រោងភាពយន្ដជាដើម គឺតម្រូវឲ្យអតិថិជន និងបុគ្គលិករបស់ខ្លួនត្រូវចាក់វ៉ាក់សាំងជាបណ្ដើរៗហើយ ដោយរំពឹងថា ពួកគេនឹងបានចាក់វ៉ាក់សាំងនៅត្រឹមខែតុលា។

យោងតាមទិន្នន័យទីក្រុងញូវយ៉កបង្ហាញថា ទីក្រុងនេះ មានពលរដ្ឋប្រហែល ៥៥% ដែលទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូស។ ថ្វីត្បិតចំនួនអ្នកចាក់វ៉ាក់សាំង ហាក់បីដូចជាមិនខ្ពស់ក៏ដោយ ក៏ប៉ុន្តែវាខ្ពស់ជាងអត្រាចាក់វ៉ាក់សាំងសរុបនៅសហរដ្ឋអាមេរិក ដែលមានប្រហែល ៥០%ប៉ុណ្ណោះ។

សូមរំឮកថា ការដាក់ចេញនូវវិធានការជំរុញការចាក់វ៉ាក់សាំងនេះ មិនមែនមានតែនៅទីក្រុងញូវយ៉កមួយនោះទេ។ បណ្តាប្រទេសនៅទ្វីបអឺរ៉ុបក៏បានដាក់ចេញនូវការលើកទឹកចិត្តផ្សេងៗ រួមទាំងការចេញជាសាច់ប្រាក់ក្នុងការចូលទស្សនាកីឡាបាល់ទាត់ដោយឥតគិតថ្លៃ ដើម្បីឱ្យពលរដ្ឋចូលរួមរចាក់វ៉ាក់សាំង។

ជាក់ស្តែងនៅប្រទេសបារាំងឯណោះវិញ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ សភាបារាំងបានអនុម័តច្បាប់មួយដែលតម្រូវឱ្យមាន“ កាតចាក់វ៉ាក់សាំង” ដែលបង្ហាញពីការចាក់វ៉ាក់សាំង ឬ បានតេស្ត PCR អវិជ្ជមានកូវីដ-១៩ ដើម្បីអាចមានសិទ្ធិចូលភោជនីយដ្ឋាន ហាងផឹកស៊ី និង ធ្វើដំណើរតាមរថភ្លើង និងយន្តហោះជាដើម។ ប៉ុន្ដែ វិធានការរបស់រដ្ឋាភិបាលបារាំងនេះ ក៏ត្រូវបានពលរដ្ឋបារាំងរាប់ពាន់នាក់ចេញមុខប្រឆាំងតវ៉ាផងដែរ ដោយពួកគេចាត់ទុកថា វាជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ពួកគេ៕

អត្ថបទ៖ ស៊ើង និមល់

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO កំពុងខ្វះខាតថវិកា និងដង្ហោយរកជំនួយបន្ទាន់ ១២ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រ

ព័ត៌មាន
អង្គការសុខភាពពិភពលោកកំពុងស្វែងរកជំនួយសាច់ប្រាក់ជាបន្ទាន់ តាមរយៈការស្នើសុំពីប្រទេសជាសមាជិក ក្នុងចំនួនប្រមាណជិត ១២ពាន់លានដុល្លារអាមេរ...

TIKTOK បើកដំណើរការសេវាថ្មី ដើម្បីជួយក្រុមហ៊ុននៅកម្ពុជា លើការពង្រីកអាជីវកម្មរបស់ខ្លួន

ព័ត៌មាន
ភ្នំពេញ កម្ពុជា ថ្ងៃទី២៩ កក្កដា៖ TikTok ដែលជាវេទិកាវីដេអូខ្លីៗឈានមុខគេ សម្រាប់ការបង្កើត ចែករំលែក និងស្វែងរកមាតិកាជាវីដេអូខ្លីៗ មានស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ