វិស័យទេសចរណ៍

ជប៉ុនទាក់ទាញភ្ញៀវទេសចរបរទេសបានជាង២២លាននាក់នៅ១១ខែឆ្នាំនេះ


ភ្ញៀវទេសចរបរទេសដែលបានដំណើរកម្សាន្តមកកាន់ប្រទេសជប៉ុន អំឡុងពីខែមករា ដល់ខែវិច្ឆិកា មានចំនួនជាង២២លាននាក់។ ផ្អែកតាមកំណើននេះគេព្យាករថា នៅឆ្នាំ២០២៤ ខាងមុខ ជប៉ុននឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានរហូតដល់ទៅជាង៣៣លាននាក់ ដែលជាចំនួនខ្ពស់បំផុត ពោលគឺច្រើនជាងកម្រិតមុនផ្ទុះវិបត្តិកូវីដ-១៩ ទៅទៀត។
វិស័យទេសចរណ៍
ដោយ

ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញកាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះថា ចំនួនភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសជប៉ុន អំឡុងខែមករា ដល់ខែវិច្ឆិកា ត្រូវបានប៉ាន់ប្រមាណថា មានជាង២២លាននាក់។ នេះបើតាមសារព័ត៌មាន Japan Time បានរាយការណ៍។

ប្រភពដដែលបានបន្តទៀតថា គ្រាន់តែនៅក្នុងខែវិច្ឆិកា ជប៉ុនទាក់ទាញភ្ញៀវទេសចរបរទេសបានដល់ទៅជាង២លាននាក់ ជាចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនភ្ញៀវទេសចរបរទេសដែលជប៉ុន ទាក់ទាញបាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩។

អង្គការទេសចរណ៍ជប៉ុន បានអះអាងថា ចំនួនភ្ញៀវបរទេសភាគច្រើន ដែលមកលេងប្រទេសជប៉ុន គឺមកពីកូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាម៉េរិក។ តួរលេខភ្ញៀវទេសចរមកពីគោលដៅទាំង៣នេះ កំពុងស្ទុះងើបឡើងវិញជាលំដាប់ដោយសារប្រាក់យ៉េនចុះថោក។ ស្ថាប័ននេះបានបន្តថា ដោយឈរលើមូលដ្ឋានដ៏វិជ្ជមាននេះមានការរំពឹងទុកថា កម្រិតនៃចំនួនភ្ញៀវទេសចរបរទេសមកលេងប្រទេសជប៉ុននៅឆ្នាំ២០២៤ នឹងមានការកើនឡើងខ្លាំង។

តាមការប៉ាន់ប្រមាណដោយបណ្តាទីភ្នាក់ងារទេសចរណ៍ជប៉ុន នៅក្នុងឆ្នាំ២០២៤ ខាងមុខ ជប៉ុន នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានដល់ជាង៣៣លាននាក់ ពោលគឺខ្ពស់ជាងលទ្ធផលដែលជប៉ុនអាចទាក់ទាញទេសចរបរទេសបានកាលពីឆ្នាំ២០១៩ ដែលមានចំនួនជិត៣២លាននាក់។

សម្រាប់ភ្ញៀវទេសចរពីប្រទេសចិនរំពឹងថា អាចនឹងមានផងដែរ។ ប៉ុន្តែការដែលជប៉ុន មិនសូវទទួលបានភ្ញៀវទេសចរចិន ដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩ គឺដោយសារតែការពន្យារពេលជើងហោះហើរត្រង់រវាងប្រទេសជប៉ុន និងប្រទេសចិន។

កាលពីខែវិច្ឆិកា ភ្ញៀវទេសចរដែលមកដល់ប្រទេសជប៉ុន មានជាង៦សែននាក់ គឺមកពីកូរ៉េខាងត្បូងជាង៤សែននាក់ មកពីតៃវ៉ាន់ជាង២សែននាក់ មកពីចិនដីគោកជាង២សែននាក់មកពីហុងកុង និងជិត២សែននាក់មកពីសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


EU នឹងស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា ចិនបានលក់ជីវឥន្ធនៈបង្ខូចតម្លៃក្នុងទីផ្សារអឺរ៉ុប

សហភាពអឺរ៉ុបបានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះថា ខ្លួននឹងចាប់ផ្តើមបើកការស៊ើបអង្កេតជុំវិញការលក់បង្ខូចតម្លៃលើជីវឥន្ធនៈនាំចូលពីប្រទេ…

កម្មករនិយោជិតអេស៊ីលីដាជាង ៦០០នាក់ នៅទូទាំងប្រទេស ចូលរួមបរិច្ចាគឈាមនៅក្នុងថ្ងៃតែមួយ

ការបរិច្ចាគឈាម គឺជាការួមចំណែកដ៏សំខាន់សម្រាប់ការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ខណៈដែលនៅទូទាំងប្រទេសកម្ពុជាមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ