គម្រោងទុនវិនិយោគរយៈពេល៨ខែឆ្នាំ២០២២

CDCបានអនុម័តគម្រោងទុនវិនិយោគ ៣ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២២


ការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវឱកាសវិនិយោគនៅកម្ពុជា ដែលធ្វើឲ្យកម្ពុជាទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់។ ជាក់ស្ដែង នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន១២៧គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៣ពាន់ ២រយលានដុល្លារ។
CDCបានអនុម័តគម្រោងទុនវិនិយោគ ៣ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២២

ក្នុងនោះ គម្រោងវិនិយោគ មានការកើនឡើងចំនួន ៨គម្រោង ខណៈទំហំវិនិយោគវិញ កើនឡើងជាង ៧លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្ដល់ជូនសារព័ត៌មានខេមបូណូមីស។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ស្ថានភាពវិនិយោគ រយៈពេល៨ខែនេះ មានភាពល្អប្រសើរ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងឈ្នះលើកូវីដ១៩ ដែលធ្វើឲ្យអ្នកវិនិយោគិនផ្សេងៗ សម្លឹងឃើញកម្ពុជា កាន់តែមានសក្ដានុពល។ បើតាមឧកញ៉ា លឹម ហេង ស្របពេលដែលកម្ពុជា អនុវត្ដនៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ជាមួយចិន ក៏ដូចជា នៅពេលមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ជាមួយកូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលធ្វើការមកវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។ លើសពីនេះ កម្ពុជាបានដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលការលើកទឹកចិត្តច្រើន ជាឈ្នាន់មួយសម្រាប់ទាក់ទាញការវិនិយោគ ក៏ដូចជាការចុះបញ្ជី នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ។ បើតាមការកត់សម្គាល់របស់ឧកញ៉ា លឹម ហេង ការមកចុះបញ្ជីវិនិយោគ ភាគច្រើនជាវិស័យគាំទ្រ ដូចជា៖ ផ្នែកកសិកម្ម, ផ្នែកឧស្សាហកម្ម ធុនមធ្យម និងធុនធ្ងន់ ដូចជាការដំឡើងរថយន្ត, ការដំឡើងគ្រឿងបង្គុំផ្សេងៗ ហើយក៏ដូចជាឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត និងវិស័យរ៉ែ ថាមពល និងរ៉ែលោហៈផ្សេងៗ ដែលបានចាប់ផ្ដើមដំណើរការវិនិយោគ។

យ៉ាងណាមិញ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ហើយទុនវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី២។ តែសម្រាប់ការវិនិយោគនៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២វិញ ទុនវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ ខណៈទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី២។

សូមបញ្ជាក់ថា នៅរយៈពេល ៨ខែ ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១២៧គម្រោង ជាមួយទុនវិនិយោគសរុប ជាង ៣ ២៧៥លានដុល្លារ។ ដោយឡែក បើតាមរបាយការណ៍ដដែល គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត នៅរយៈពេល ៨ខែ ឆ្នាំ២០២២នេះ ភាគច្រើនជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១១២គម្រោង។ រីឯ វិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មាន ៧គម្រោង។ ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មាន ៦គម្រោង និងវិស័យទេសចរណ៍ មានតែ ២គម្រោង ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងទទួលបានភ្ញៀវអន្តរជាតិពី ១,៥លាននាក់ ទៅ២លាននាក់ ក្នុងឆ្នាំ២០២២

ព័ត៌មាន
វិស័យទេសចរណ៍កម្ពុជាកំពុងបោះជំហានងើបឡើងវិញគួរឲ្យកត់សម្គាល់ នៅប៉ុន្មានចុងក្រោយនេះ។ យ៉ាងណាមិញ តាមការព្យាករចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុ…

EU នឹងផ្តើមរឹតត្បិតលើភ្ញៀវទេសចររុស្ស៊ីចូលមកកាន់ទឹកដីខ្លួនចាប់ពីពេលនេះទៅ

ព័ត៌មាន
សហភាពអឺរ៉ុបនឹងផ្តើមរឹតត្បិតលើភ្ញៀវទេសចររុស្ស៊ីចូលមកកាន់ទឹកដីខ្លួន ដោយនឹងធ្វើឱ្យការធ្វើដំណើរទៅកាន់ប្លុកនេះកាន់តែលំបាក និងកំណត់តម្លៃថ្លៃប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ