រោងចក្រ​កែ​ច្នៃ​សំរាម

កម្ពុជា​ស្នើ​មហាមិត្ត​ជប៉ុន​ឲ្យ​ជួយ​លើ​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម


ឆ្លៀត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​កែច្នៃ​សំរាម SHIN-KOTO INCINERATION PLANT ដែល​គ្រប់គ្រង​ដោយ​«អាជ្ញាធរ​សម្អាត​ទីក្រុង​តូក្យូ» នៅ​ប្រទេស​ជប៉ុន សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​មហាមិត្ត​ជប៉ុន​ជួយ​សិក្សា​ជាមួយ​អ្នក​ជំនាញ​កម្ពុជា ដើម្បី​ពាំនាំ​នូវ​បច្ចេកវិទ្យា​លើ​ការ​កែច្នៃ​សំរាម​នៅ​រាជ​ធានី​ភ្នំពេញ។
រោងចក្រ​កែច្នៃ​សំរាម ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទៅ​មើល។ កម្ពុជា​គ្រោង​ស្នើ​សុំ​ជប៉ុន​ជួយ​លើ​ការ​សង់​រោងចក្រ​កែ​ច្នៃ​សំរាម​នៅ​កម្ពុជា។
ដោយ

ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ សម្ដេច​តេជោ​បាន​លើក​ឡើង​ថា កម្ពុជា​ពិត​ជា​ត្រូវ​ការ​រោងចក្រ​បែប​នេះ ដើម្បី​កែច្នៃ​សំរាម ដែល​មាន​រាប់​ពាន់​តោន​ក្នុង​មួយ​ថ្ងៃៗ​ជា​ជាង​ដឹក​ចេញ​ទៅ​គរចោល​នៅ​ជាយ​ក្រុង​ដូច​សព្វ​ថ្ងៃ​នេះ។ 

សមត្ថភាព​រោងចក្រ​កែ​ច្នៃ​សំរាម​របស់​ជប៉ុន​មួយ​នេះ ត្រូវ​​បាន​បំពាក់​ដោយ​ម៉ាស៊ីន​កិន​កម្ទេច​សំរាម ហើយ​បែង​ចែក​ទៅ​តាម​ប្រភេទ​សំរាម​នីមួយៗ ដែល​ផលិត​ចេញ​ជា​វត្ថុ​សម្រាប់​ប្រើ​ប្រាស់​បាន​ឡើង​វិញ។ លើស​ពី​នេះ កាក​សំណល់​មួយ​ចំនួន គឺ​យក​ទៅ​ធ្វើ​ជីរ និង​បំលែង​ទៅ​ជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​របាយការណ៍​របស់​អង្គការ JICA បានឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃៗ នៅ​រាជ​ធានី​ភ្នំពេញ​មាន​សំរាម​ប្រមាណ​២០០០​តោន ខណៈ​ដែល​ទី​ចាក់​សំរាម​នៅ​សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ អាច​នឹង​ត្រូវ​ពេញ ឬ​លែង​មាន​សមត្ថភាព​ស្តុក​សំរាម​នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

សូម​រំឭក​ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ការងារ​រយៈពេល​៤​ថ្ងៃ នៅ​ប្រទេស​ជប៉ុន​នេះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ជួយ​គិត​គូរ​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា​ហិរញ្ញវត្ថុ និង​បច្ចេក​ទេស ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ដឹក​ជញ្ជូន ជា​ពិសេស រៀបចំ​ឲ្យ​មាន​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស​បែប​នេះ (Sky Train) ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​ពលរដ្ឋ ព្រមទាំង​កាត់​បន្ថយ​នូវ​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ផ្សេងៗ​ផង​ដែរ៕




អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី បោះ​ទុន​ជាង​១០០​លាន​ដុល្លារ​លើ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត

បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជន​ដែល​ជា​អថិតិជន​នៅ​ក្នុង​គម្រោង​អគារ​លំនៅដ្ឋាន ខុនដូរ​ខ្ពស…

កម្ពុជា​បញ្ចេញ​ទឹក​​ប្រាក់​១៥​លាន​ដុល្លារ​ដើម្បី​កសាង​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​បន្ថែម​

ធនាគារ​អភិវឌ្ឍន៍ជនបទនឹងបញ្ចេញ​ទុនបន្ថែម ១៥​លាន​ដុល្លារ​សម្រាប់​កសាង ឡ សម្ងួត និង​ឃ្លាំង​ស្តុក​នៅ​ខេត្ត​ដែល​មាន​សក្តានុពល​លើ​វិស័យ​ស្រូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ