ប្រព័ន្ធអ៊ីនធឺណិត

ជប៉ុន ផលិតបានប្រព័ន្ធអ៊ីនធឺណិតឥតខ្សែល្បឿនលឿន 6G ដំបូងបង្អស់របស់ពិភពលោក ដើរលឿនជាងអ៊ីនធឺណិត 5G ដល់ទៅ៥០០ដង


សម្ព័ន្ធក្រុមហ៊ុនមួយនៅក្នុងប្រទេសជប៉ុន បានប្រកាសថា ខ្លួនបង្កើតបានប្រព័ន្ធអ៊ីនធឺណិតឥតខ្សែល្បឿនលឿន 6G ដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពបញ្ជូនទិន្នន័យក្នុងល្បឿនយ៉ាងលឿនរហូតដល់ទៅ១០០ជីហ្គាបៃ ក្នុងមួយវិនាទី (Gbps)។
ប្រព័ន្ធអ៊ីនធឺណិត
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស្តេធីស្តារ (Statista)បានឱ្យដឹងថា ល្បឿនផ្ទេរទិន្នន័យទាំងនេះ គឺស្មើនឹងការផ្ទេរភាពយន្តកម្រិត HD ចំនួន៥រឿង ដោយឥតខ្សែក្នុងមួយវិនាទី ពោលគឺលឿនជាងរហូតដល់ទៅ៥០០ដងឯណោះ បើធៀបនឹងល្បឿនជាមធ្យមនៃប្រព័ន្ធអ៊ីនធឺណិត 5G ក្នុងសហរដ្ឋអាម៉េរិក។

លទ្ធផលនៃការធ្វើតេស្តថ្មីដែលត្រូវបានប្រកាសកាលពីថ្ងៃទី១១ ខែមេសា កន្លងទៅតាមរយៈសេចក្តីថ្លែងការណ៍រួមបង្ហាញថា ប្រព័ន្ធអ៊ីនធឺណិតឥតខ្សែល្បឿនលឿន 6G របស់សម្ព័ន្ធក្រុមហ៊ុនខាងលើនេះ បានបញ្ជូនទិន្នន័យក្នុងល្បឿនយ៉ាងលឿនរហូតដល់ទៅ១០០ជីហ្គាបៃ ក្នុងមួយវិនាទី (Gbps)។ នេះចាត់ទុកថា ជាដំណឹងដ៏គួរឱ្យរីករាយមួយ ព្រោះពិភពលោករួមទាំងកម្ពុជាផង អាចនឹងមានបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 6G ប្រើប្រាស់នៅពេលអនាគតដ៏ខ្លី៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ទីបំផុតប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ទទួលបានហិរញ្ញប្បទានហើយសម្រាប់គម្រោងអគារដ៏មហិមា The Line តម្លៃ៥០០ពាន់លានដុល្លារ

ទីបំផុតអារ៉ាប៊ីសាអូឌីត ដែលគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសស្ដេចប្រេង ទទួលបានហិរញ្ញប្បទានហើយសម្រាប់គម្រោងអគារកញ្ចក់ដ៏មហិមា The Lin…

ធនាគារនានាទូទាំងពិភពលោកប្រឈមហានិភ័យថ្មីៗ ខណៈសហរដ្ឋអាម៉េរិកបន្ថែមទណ្ឌកម្មលើរុស្ស៊ី

បញ្ហាសង្គ្រាមរបស់ប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលគ្មានសញ្ញាបង្ហាញថា នឹងបញ្ចប់នៅពេលណាឱ្យប្រាកដនោះ កំពុងធ្វើឱ្យធនាគារនានាទូទាំងពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ