នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia នៅក្នុងវីដេអូឯកសារមួយកាលពីពេលថ្មីៗនេះ។
ការកើនឡើងនៃចំនួនអ្នកស្លាប់តែម្នាក់ឯងនៅក្នុងផ្ទះនេះ បានជំរុញឲ្យមានកំណើនតម្រូវការសេវាសម្អាតផ្ទះដែលមានករណីមនុស្សស្លាប់ដោយឯកា នៅក្នុងប្រទេសជប៉ុន។
ក្នុងវីដេអូឯកសារ ទូរទស្សន៍ Channel News Asia តាមថតសកម្មភាពក្រុមការងារសម្អាតតាមផ្ទះដែលមានមនុស្សស្លាប់តែម្នាក់ឯងគ្មានអ្នកណាដឹង។
ក្នុងករណីមួយ គេស្នាមទ្រុឌនៅលើជញ្ជាំង មានជាប់សក់ និងឈាមតិចៗ ដែលនាំឲ្យគេសន្និដ្ឋានថា ជាករណីសម្លាប់ខ្លួន។ បន្ទប់មានក្លិនស្អុយ មានដង្កូវ ដែលទំនងជាសាកសពស្លាប់គ្មានអ្នកដឹង និងទុកចោលយូរថ្ងៃ ទម្រាំប៉ូលិសមកយកចេញ។
អ្នកជំនាញនៅក្នុងប្រទេសជប៉ុនឲ្យនិយមន័យការស្លាប់ឯកោ (Lonely Death) ដូចតទៅ៖ ១) អ្នកណាម្នាក់ដែលស្លាប់តែម្នាក់ឯងនៅក្នុងផ្ទះ និងទី២) គ្មានអ្នកណាម្នាក់បានឃើញការស្លាប់នោះទេ។
អ្នកគ្រប់គ្រងក្រុមហ៊ុនសេវាសម្អាតផ្ទះអ្នកស្លាប់ដោយឯកា បានប្រាប់ទូរទស្សន៍ Channel News Asia ថា ក្នុងរយៈពេល ១៥ឆ្នាំទៅមុខ គេប៉ាន់ស្មានថា ចំនួនអ្នកស្លាប់ដោយឯកានៅប្រទេសជប៉ុន នឹងកើនឡើងដល់ ១សែននាក់ ក្នុងមួយឆ្នាំៗ។
រដ្ឋាភិបាលជប៉ុនកំពុងមានការព្រួយបារម្ភចំពោះកំណើនប្រជាជនចាស់ជរា ខណៈដែលអត្រាកំណើតថយចុះ និងចំនួនប្រជាជនពេញវ័យពេញកម្លាំងថយចុះ៕