ផ្សារបោះដុំ​ទំនិញ

ផ្សារ​ Makro បោះដុំ​ទំនិញ​ធំ​បំផុត​នៅ​ថៃ សម្ពោធ​សាងសង់នៅ​កម្ពុជា​​សប្ដាហ៍ក្រោយ


Makro គឺ​​ជា​ផ្សារ​ទំនើប​ស្តុក​លក់​ទំនិញ​បោះដុំ​រាប់ពាន់​មុខ​ធំ​ជាង​គេ​បង្អស់​របស់​ថៃ ឥឡូវ​នេះ សាខា​របស់​ផ្សារ​នេះ​នឹង​សម្ពោធ​សាងសង់​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី២៩ ខែ​ឧសភា នេះ​ហើយ។
ផ្សារ​លក់​បោះដុំ​ទំនិញ​ Makro ដ៏​ធំ​បំផុត​នៅ​ថៃ នឹង​សាងសង់​សាខា​នៅ​ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៧។ រូបភាព៖ udon-news.com
ដោយ

ទីតាំង​ផ្សារ​ Makro ថ្មី​នេះ ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី កែង​នឹង​ផ្លូវ ១០០៣ ស្ថិតក្នុង​ខណ្ឌ​សែនសុខ ភាគ​ខាងជើង​ឈៀង​ខាង​លិច​នៃ​រាជ​ធានី​ភ្នំពេញ។

ផ្សារ​ទំនើប​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​មួយ​នេះ ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន អិលវ៉ាយភី គ្រុប ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៣០​ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែល​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​លេខ​១ របស់​ប្រទេស​ថៃ គឺ​លោក ដានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) កាន់​កាប់​ភាគហ៊ុន​ចំនួន​៧០​ភាគរយ។

Makro គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែល​ជា​ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ថៃ ដូចគ្នា​ទៅ​នឹង​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ផ្សារ​ទំនើប Makro នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ៥​ហិកតា ដែល​មាន​កម្ពស់​២​ជាន់ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប ពោងពាយ របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ នៅ​ក្បែរ​គ្នា​នឹង​ផ្សារ​ទំនើប អ៊ីអន (AEON) ​ទី​២ របស់​ជប៉ុន​ដែល​កំពុង​សាងសង់​ផង​ដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​តែ​ជ្រើសរើស​បុគ្គលិក​ចំនួន​ជាង ២០០​នាក់ សម្រាប់​បម្រើ​ការងារ​នៅ​ក្នុង​ផ្សារ​ទំនើប​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​មួយ​នេះ។

សូម​បញ្ជាក់​ថា បើ​តាម​គម្រោង​នៅ​ក្នុង​ឆ្នាំ​នេះ មាន​ក្រុមហ៊ុន​ផ្សារ​ទំនើប​ធំៗ​ចំនួន​ពីរ​ដែល​មក​ពី​ប្រទេស​ថៃ ដែល​នឹង​បោះ​ទីតាំង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា។ ផ្សារ​ទំនើប​មក​ពី​ប្រទេស​ថៃ​មួយ​ទៀត​នោះ គឺ​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​សិនត្រាល់ គ្រុប គឺ​​ជា​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ ដែល​ក៏​គ្រោង​នឹង​បោះ​ទីតាំង​វិនិយោគ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ផងដែរ៕




អត្ថបទបន្ទាប់


Zuckerberg រំឭក​ពីគ្រា​ដែល​លំបាក​បំផុត​នៅ​ក្នុង​ក្រុមហ៊ុន​ហ្វេសប៊ុក

ព័ត៌មាន
ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០១៧​ ជាថ្ងៃ​ដែល​លោក ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Facebook ទទួលសញ្ញាបត្…

នៅ​ជប៉ុន មនុស្ស​ចាស់​កាន់​តែ​ច្រើន​ឡើង​«ស្លាប់​ដោយ​ឯកា»

ព័ត៌មាន
នៅ​ប្រទេស​ជប៉ុន ប្រជាជន​ប្រមាណ ៤ម៉ឺន​នាក់​ស្លាប់​ដោយ​ឯកា (ស្លាប់​ម្នាក់​ឯង​គ្មាន​សាច់​ញាតិ) ក្នុង​មួយឆ្នាំៗ។ ហើយ​«ការស្លាប់​ដោយ​ឯកា»​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ