Advertisement
Advertisement
Advertisement
វិបត្តិប្រជាសាស្ត្រ?

នៅ​ជប៉ុន មនុស្ស​ចាស់​កាន់​តែ​ច្រើន​ឡើង​«ស្លាប់​ដោយ​ឯកា»


នៅ​ប្រទេស​ជប៉ុន ប្រជាជន​ប្រមាណ ៤ម៉ឺន​នាក់​ស្លាប់​ដោយ​ឯកា (ស្លាប់​ម្នាក់​ឯង​គ្មាន​សាច់​ញាតិ) ក្នុង​មួយឆ្នាំៗ។ ហើយ​«ការស្លាប់​ដោយ​ឯកា»​នេះ កំពុង​ក្លាយ​ជា​បាតុភាព​​កើន​ឡើង​ជា​លំដាប់។
នៅ​ប្រទេស​ជប៉ុន ពលរដ្ឋ​ចាស់​ជរា​ជា​ច្រើន​ស្លាប់​តែ​ម្នាក់​ឯង​ គ្មាន​អ្នក​ដឹង។ រូបភាព៖ Pixabay.com
ដោយ
Advertisement

នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ Channel News Asia នៅ​ក្នុង​វីដេអូឯកសារ​មួយ​កាលពី​ពេល​ថ្មីៗនេះ។ 

ការកើនឡើង​នៃចំនួនអ្នក​ស្លាប់​តែ​ម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ​នេះ បាន​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវការ​សេវា​សម្អាត​ផ្ទះ​ដែល​មាន​ករណី​មនុស្ស​ស្លាប់​ដោយ​ឯកា​ នៅ​ក្នុង​ប្រទេស​ជប៉ុន។ 

ក្នុង​វីដេអូ​ឯកសារ​ ទូរទស្សន៍ Channel News Asia តាម​ថត​សកម្មភាព​ក្រុម​ការងារ​សម្អាត​តាម​ផ្ទះ​ដែល​មាន​មនុស្ស​ស្លាប់​តែ​ម្នាក់​ឯង​គ្មាន​អ្នក​ណា​ដឹង។ 

ក្នុង​ករណី​មួយ គេ​ស្នាម​ទ្រុឌ​នៅ​លើ​ជញ្ជាំង មាន​ជាប់​សក់ និង​ឈាម​តិចៗ ដែល​នាំ​ឲ្យ​គេ​សន្និដ្ឋាន​ថា ជាករណី​សម្លាប់ខ្លួន។ បន្ទប់​មាន​ក្លិន​ស្អុយ មាន​ដង្កូវ ដែល​ទំនង​ជា​សាកសព​ស្លាប់​គ្មាន​អ្នក​ដឹង និង​ទុក​ចោល​យូរ​ថ្ងៃ​ ទម្រាំ​ប៉ូលិស​មក​យក​ចេញ។ 

ក្នុងពេល​១៥​ឆ្នាំ​ខាង​មុខ អ្នក​ជំនាញ​ប៉ាន់​ស្មានថា ករណី​អ្នក​ស្លាប់​ដោយ​ឯកា​នៅ​ប្រទេស​ជប៉ុន នឹង​កើន​ដល់ ១សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ (www.funeralwise.com)
Advertisement

អ្នក​ជំនាញ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ឲ្យ​និយមន័យ​​ការស្លាប់​ឯកោ (Lonely Death) ដូចតទៅ៖ ១) អ្នក​ណា​ម្នាក់​ដែល​ស្លាប់​តែ​ម្នាក់ឯង​នៅ​ក្នុង​ផ្ទះ និងទី២) គ្មាន​អ្នក​ណា​ម្នាក់​បាន​ឃើញ​ការស្លាប់​នោះ​ទេ។ ​

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​សេវា​សម្អាត​ផ្ទះ​អ្នក​ស្លាប់​ដោយ​ឯកា​ បាន​ប្រាប់​ទូរទស្សន៍ Channel News Asia ថា ក្នុង​រយៈពេល ១៥ឆ្នាំ​ទៅមុខ គេ​ប៉ាន់​ស្មាន​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ឯកា​នៅ​ប្រទេស​ជប៉ុន នឹង​កើន​ឡើង​ដល់ ១សែន​នាក់​ ក្នុងមួយឆ្នាំៗ។

រដ្ឋាភិបាល​ជប៉ុន​កំពុងមាន​ការព្រួយ​បារម្ភ​ចំពោះ​កំណើន​ប្រជាជន​ចាស់​ជរា ខណៈដែល​អត្រា​កំណើត​ថយ​ចុះ និង​ចំនួន​ប្រជាជន​ពេញវ័យ​ពេញ​កម្លាំង​ថយ​ចុះ៕




អត្ថបទបន្ទាប់


ផ្សារ​ Makro បោះដុំ​ទំនិញ​ធំ​បំផុត​នៅ​ថៃ សម្ពោធ​សាងសង់នៅ​កម្ពុជា​​សប្ដាហ៍ក្រោយ

ព័ត៌មាន
Makro គឺ​​ជា​ផ្សារ​ទំនើប​ស្តុក​លក់​ទំនិញ​បោះដុំ​រាប់ពាន់​មុខ​ធំ​ជាង​គេ​បង្អស់​របស់​ថៃ ឥឡូវ​នេះ សាខា​របស់​ផ្សារ​នេះ​នឹង​សម្ពោធ​ស...

កាត់​ទោស​ចោរ​លួច​ឆ្កែ​៦នាក់ ម្នាក់ៗ​ជាប់​គុក​ពី ៣-៧ឆ្នាំ...

ព័ត៌មាន
ខ្លះ​ជា​អ្នក​ឆក់ ខ្លះ​ជា​អ្នក​ចាប់​ញាត់​ក្នុង​បាវ រួចហើយ​យក​ទៅ​លក់​ឲ្យ​កន្លែង​សត្តឃាដ ដែល​កាប់​សាច់​លក់នៅ​តាម​ផ្សារ។ ក្រុម​ចោរ​លួច​ឆ្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ