វិស័យថាមពល

ជប៉ុនគ្រោងបង្កើតគម្រោងទាញយកថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហតម្លៃជិត៧ពាន់លានដុល្លារ


ក្រុមអ្នកស្រាវជ្រាវជនជាតិ ជប៉ុន មួយក្រុមកំពុងពិសោធន៍លើការប្រើបច្ចេកវិទ្យាក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហរួចបញ្ជូនថាមពលទាំងនោះមកផែនដី។ គម្រោងទាញយកថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហរនេះគ្រោងចំណាយថវិការហូតដល់ជិត៧ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យថាមពល
ដោយ

ក្រុមហ៊ុន Japan Space Systems នឹងដំណើរការយានពិសេសមួយបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពហោះបណ្តែតនៅលើលំហក្នុងរយៈកម្ពស់ពី៥ ទៅ៧គីឡូម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ដើម្បីស្រូប និងបញ្ជូនកាំរស្មីមីក្រូវ៉េវត្រឡប់មកផែនដីវិញ ជាមួយក្តីរំពឹងថា នឹងអាចបំប្លែងទៅជាថាមពលអគ្គិសនី។ បើតាមការអះអាងរបស់ក្រុមហ៊ុននេះ ខ្លួនកំពុងដំណើរការគម្រោងនេះ ក្រោមការគ្រប់គ្រងរួមគ្នាដោយគណៈកម្មការចម្រុះ នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ហើយគម្រោងនេះអាចនឹងដំណើរការពេញទំហឹងនៅក្នុងរង្វង់ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

តាមការរំពឹងទុកគម្រោងនេះអាចមានតម្លៃប្រមាណជិត៧ពាន់លានដុល្លារអាម៉េរិក ដោយរាប់បញ្ចូលទាំង គម្រោងសាងសង់ស្ថានីយស្រូបថាមពលព្រះអាទិត្យនៅក្នុងលំហ រួមទាំងការចំណាយលើការបាញ់បង្ហោះបន្ទះស្រូបពន្លឺព្រះអាទិត្យទៅក្នុងគន្លងតារាវិថី។

លោក ហ៊ីរ៉ូគី យ៉ាណាហ្គាវ៉ា ( Hiroki Yanagawa) អ្នកវិទ្យាសាស្រ្តជប៉ុនមួយរូប ដែលចូលរួមក្នុងការពិសោធន៍ដំណាក់កាលដំបូងលើគម្រោងនេះបាននិយាយថា អ្នកវិទ្យាសាស្ត្រទាំង១៣រូប កំពុងទន្ទឹងរង់ចាំលទ្ធផលមួយដែលបង្ហាញថា ការផលិតថាមពលពន្លឺព្រះអាទិត្យពីលើលំហ ជាបច្ចេកវិទ្យាដែលអាចធ្វើឱ្យរួចនាពេលអនាគត។

ជាមួយគ្នានេះ លោក ណាអូគី ស៊ីណូហារ៉ា (Naoki Shinohara) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ក្យូតូ និងជាប្រធានគណៈកម្មការបច្ចេកទេសរបស់គម្រោង បាននិយាយថា គម្រោងនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនូវអ្វី ដែលអាចធ្វើបាននៅលើដី និងលំហ។ បើតាមការពន្យល់របស់អ្នកជំនាញរូបនេះ ដើម្បីបង្កើតថាមពលអគ្គីសនីបាន១លានគីឡូវ៉ាត់ ដែលស្មើនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែមួយនៅផែនដី គេត្រូវបង្ហោះបន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងរយៈកម្ពស់២គីឡូម៉ែត្រ ដែលមានទម្ងន់រហូតដល់ទៅ១ម៉ឺនតោនឯណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple គ្រោងជះលុយ១ពាន់លានដុល្លារវិនិយោគនៅឥណ្ឌូនេស៊ី ដើម្បីអាចលក់ទូរសព្ទ iPhone 16 នៅប្រទេសនេះ

រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌូនេស៊ី លោក រ៉ូសាន រ៉ូស្លានី (Rosan Roeslani) បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានស្នើវិនិ…

UN កំពុងស្វែងរកជំនួយ៤៧ពាន់លានដុល្លារ ខណៈម្ចាស់ជំនួយបានកាត់បន្ថយក្រោយពួកគេជួបវិបត្តិសេដ្ឋកិច្ច

អង្គការសហប្រជាជាតិ កំពុងស្វែងរកថវិកាជំនួយ៤៧ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥ ដើម្បីជួយមនុស្សប្រហែល១៩០លាននាក់ ដែលរត់គេចពីជម្លោះ និងស្រេកឃ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ