ដំណាំស្វាយចន្ទី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុន ដែលមានសមត្ថភាពកែច្នៃ១,៥០០តោន ក្នុង១ឆ្នាំត្រូវបានសម្ពោធដាក់ឱ្យដំណើរការ


គ្រាប់ស្វាយចន្ទី ដែលជាផលិតផលដ៏មានសក្តានុពលមួយរបស់កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគបរទេស ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារពិភពលោក។ ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុនជប៉ុន Mirarth Agri Tech បានសម្ពោធដាក់ឱ្យដំណើរការនូវខ្សែច្រវាក់ផលិតកម្មកែច្នៃរបស់ខ្លួនស្ថិតនៅក្នុងខេត្តកំពង់ធំ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីរហូតដល់១,៥០០តោនក្នុង១ឆ្នាំ។
ដំណាំស្វាយចន្ទី
ដោយ

វត្តមានរបស់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីថ្មីនេះ ត្រូវគេបានរំពឹងថា នឹងក្លាយជាផ្នែកមួយជួយដល់ការលើកកម្ពស់វិស័យស្វាយចន្ទីរបស់កម្ពុជា ដ្បិតបច្ចុប្បន្នកម្ពុជានៅត្រូវការរោងចក្រកែច្នៃច្រើនបន្ថែមទៀត ដើម្បីរក្សាលំនឹងតម្លៃនៅលើទីផ្សារ។

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនជប៉ុន Mirarth Agri Tech ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលនឹងក្លាយជាផ្នែកមួយក្នុងការចូលរួមចំណែកជួយលើកកម្ពស់ការដាំដុះ និងជំរុញតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនជប៉ុន Mirarth Agri Tech នេះ មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ១,៥០០តោនក្នុង១ឆ្នាំ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានចាត់ទុកដំណាំស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។

យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់អង្គការ FAO ការដាំដុះស្វាយចន្ទីនៅកម្ពុជា មានកំណើនប្រមាណ១៣២% ចាប់ពីឆ្នាំ២០១៨ ដល់២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ៦២ម៉ឺនតោនកាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ខណៈដែលការកែច្នៃក្នុងស្រុកនៅមានកម្រិត រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសមានស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។

ជុំវិញវត្តមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន Mirarth Agri Tech នេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នេះជាដំណើរការសាកល្បងរបស់ក្រុមហ៊ុន Mirarth Agri Tech តែប៉ុណ្ណោះ ហើយប្រសិនបើគម្រោងនេះទទួលបានជោគជ័យ នោះក្រុមហ៊ុននឹងបើករោងចក្រធុនមធ្យមដើម្បីកែច្នៃបកសំបក និងគាបយកប្រេងជីវឥន្ធនៈបន្ថែមទៀត។

​ទោះបីមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបានបើកដំណើរការជាបន្តបន្ទាប់ក៏ដោយ តែប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ កត់សម្គាល់ឃើញថា តម្លៃគ្រាប់ស្វាយចន្ទីនៅពុំទាន់មានស្ថិរភាពនៅឡើយទេ ដោយសាររោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅមានចំនួនតិចពេក ដែលទាមទារឱ្យមានការបង្កើតរោងចក្រធុនមធ្យយ៉ាងតិច៣០បន្ថែមទៀត ទើបអាចធានាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទីបាន។បច្ចុប្បន្នកម្ពុជា មានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២ ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រះវិហារ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តម្លៃម្រេចធម្មតានៅឆ្នាំនេះកើនឡើងជិតទ្វេដងដល់២៤,០០០រៀល ក្នុង១គីឡូក្រាម បើធៀបនឹងឆ្នាំមុន

បច្ចុប្បន្នម្រេចធម្មតានៅកម្ពុជា បានហក់ឡើងថ្លៃខ្ពស់រហូតដល់២ម៉ឺន៤ពាន់រៀលក្នុង១គីឡូក្រាម ពោលគឺមានការកើនឡើងជិតទ្វេដងបើធៀបនឹងតម្លៃក្នុងឆ្នាំ២០២…

កម្ពុជា-សិង្ហបុរី ផ្តួចផ្តើមគំនិតបង្កើតបណ្តាញអគ្គិសនីអាស៊ានឡើងវិញ ដើម្បីសម្រេចមហិច្ឆតាកាលពី២៥ឆ្នាំមុន

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជំរុញឱ្យសមាជិកអាស៊ានទាំង១០ រួបរួមគ្នាឈានទៅសម្រេចគោលដៅបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដែលប្រជាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ