វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនបណ្តាក់ទុនជប៉ុន SoftBank គ្រោងជះលុយ១០០ពាន់លានដុល្លារវិនិយោគនៅសហរដ្ឋអាម៉េរិក


ក្រុមហ៊ុនបណ្តាក់ទុនដ៏ធំរបស់ជប៉ុន SoftBank ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ បានប្រកាសពីផែនការបណ្តាក់ទុន ដែលមានទំហំរហូតដល់១០០ពាន់លានដុល្លារ នៅសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៤ឆ្នាំ។ ជាមួយគម្រោងបណ្តាក់ទុនដ៏មហិមានេះ អាម៉េរិកនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ១០ម៉ឺននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

នាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក ម៉ាសាយូស៊ី សាន់ (Masayoshi Son) នៅដើមសប្តាហ៍នេះបានប្រកាសថា ក្រុមហ៊ុនខ្លួននឹងបណ្តាក់ទុន១00ពាន់លានដុល្លារវិនិយោគនៅសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៤ឆ្នាំ។ លោក សាន់ បានលើកឡើងពីគម្រោងវិនិយោគប្រកបដោយមហិច្ឆតានេះ នៅក្នុងអំឡុងពេលលោកជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗ។

នៅចំពោះមុខលោក ដូណាល់ ត្រាំ នាយកប្រតិបត្តិរូបនេះបានអះអាងថា ខ្លួនមានទំនុកចិត្តកាន់តែខ្លាំងលើសហរដ្ឋអាម៉េរិក បន្ទាប់ពី​លោក ដូណាល់ ត្រាំ បានឈ្នះក្នុងការឆ្នោតកាលពីអំឡុងខែវិច្ឆិកា ដែលជាហេតុជំរុញឱ្យខ្លួនសម្រេចបង្កើនទំហំវិនិយោគទ្វេដងនៅសហរដ្ឋអាម៉េរិក បើធៀបនឹងទំហំដែលខ្លួនបានសន្យាកាលពីឆ្នាំ២០១៦។

ចំណែកលោក ដូណាល់ ត្រាំ វិញបានប្រកាសស្វាគមន៍ចំពោះការវិនិយោគរបស់មហាសេដ្ឋីជប៉ុនរូបនេះ ហើយបានចាត់ទុកវិនិយោគិនជប៉ុនរូបនេះ ជាអ្នកដឹកនាំអាជីវកម្ម ដែលទទួលបានជោគជ័យបំផុតនៅសម័យលោកដឹកនាំ និងជាអ្នកវិនិយោគជោគជ័យបំផុតមួយនៅក្នុងពិភពលោក។

យ៉ាងណាក៏ដោយទាំងលោក ត្រាំ និង លោក សាន់ មិនបានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធគម្រោងវិនិយោគរបស់ជប៉ុន នៅសហរដ្ឋអាម៉េរិក ដែលបានស្នើឡើងនោះទេ ប៉ុន្តែគេដឹងថា ការវិនិយោគរបស់ SoftBank អាចមកពីប្រភពជាច្រើន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ រួមទាំងដើមទុន មូលនិធិ Vision Funds ដែលផ្តោតលើបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។

ពាក់ព័ន្ធនឹងបញ្ហាពន្ធដែលប្រទេសនានា កំពុងបារម្ភវិញ លោក ត្រាំ បានលើកឡើងថា ពន្ធនឹងធ្វើឱ្យប្រទេសអាម៉េរិក បន្តក្លាយជាអ្នកមាន ហើយលោក​បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដោយបាននិយាយថា លោកបានទាក់ទងជាមួយប្រធានាធិបតី ស៊ី ជីនពីង រួចហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើប្រទេសអាស៊ានណាខ្លះ ដែលមានម៉ាកយីហោរថយន្តអគ្គិសនីខ្លួនឯង?

បណ្ដាប្រទេសអាស៊ានភាគច្រើនត្រូវបានគេមើលឃើញថា ជាទីផ្សារនាំចូលរថយន្តអគ្គិសនីរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងតំបន់មួយចំនួន ដូចជាចិន ជ…

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា គោលនយោបាយគាំពារនិយមរបស់ឥណ្ឌូនេស៊ី ក្នុងការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យាអាចនឹងបរាជ័យ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ក្នុងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនយក្សអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ