វិនិយោគិនជប៉ុន

វិនិយោគិនជប៉ុន កំពុងរៀបចំយុទ្ធសាស្រ្តវិនិយោគថ្មីនៅចិន ក្រោយលោក ត្រាំ ព្រមានដំឡើងពន្ធ


ក្រោមគំនាបនៃការព្រមានយកបញ្ហាដំឡើងពន្ធលើទំនិញផ្សេងៗធ្វើជាឧបករណ៍ពាណិជ្ជកម្មរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមេដឹកនាំក្រុមហ៊ុនជប៉ុនធំៗប្រមាណ៤០% កំពុងពិចារណារៀបចំយុទ្ធសាស្រ្តវិនិយោគ និងធ្វើប្រតិបត្តិការទីផ្សាររបស់ពួកគេនៅក្នុងប្រទេសចិនឡើងវិញ ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់លោក ត្រាំ ចំពោះទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិនិយោគិនជប៉ុន
ដោយ

លទ្ធផលស្ទង់មតិមួយដែលធ្វើឡើងចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លើមេដឹកនាំក្រុមហ៊ុនជប៉ុនចំនួន១៤៥រូប បានបង្ហាញថា មានថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ជប៉ុន រហូតដល់៤០% បានអះអាងថា ខ្លួនកំពុងគិតគូររៀបចំយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន ឡើងវិញ។ ការគិតគូរលើការរៀបចំយុទ្ធសាស្ត្រវិនិយោគឡើងវិញរបស់ក្រុមហ៊ុនជប៉ុននេះ ធ្វើឡើងក្រោយប្រធានាធិបតីជាប់របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ព្រមានដំឡើងពន្ធលើទំនិញនាំចូលពីចិន ៦០% នៅក្នុងអំឡុងយុទ្ធនាកាឃោសនាបោះឆ្នោតកាលពីពេលកន្លងទៅ។ តែយ៉ាងណាក្នុងជំហានដំបូងលោក ត្រាំ មានបំណងបង្កើនពន្ធលើទំនិញចិន ១០% សិន។  

លទ្ធផលស្ទង់មតិខាងលើ បានបង្ហាញផងដែរថា មេដឹកនាំក្រុមហ៊ុនជប៉ុនចំនួន៨,៦% បានឆ្លើយថា ពួកគេនឹងពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងវិស័យផលិតកម្មនៅប្រទេសចិន ចំណែក៣២,៤% ផ្សេងទៀតបាននិយាយថា ពួកគេនឹងកំណត់យុទ្ធសាស្រ្តថ្មីដែរ។ បច្ចុប្បន្នក្រៅពីផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក ក្រុមហ៊ុនជប៉ុន ដែលវិនិយោគនៅប្រទេសចិន ក៏បាននាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ។   

ក្រៅពីប្រទេសចិន លោក ត្រាំ ក៏បានគំរាមយកពន្ធ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា បើទោះបីជាប្រទេសទាំងនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាម៉េរិក ក៏ដោយ ។

លោក មីតស៊ូអូ អូយ៉ា ( Mitsuo Ohya) ប្រធានក្រុមហ៊ុនផលិតសម្ភារ Toray Industries យល់ឃើញថា ក្រុមហ៊ុននានា ត្រូវតែធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រតិបត្តិការអាជីវកម្ម ដែលរៀបចំសម្រាប់ហានិភ័យ ហើយត្រូវបន្ថែមការវិភាគលើភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឱ្យមានការព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងនាំមុខសេដ្ឋកិច្ចសិង្ហបុរី នៅ៤ឆ្នាំខាងមុខ?

ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់ ត្រូវបានស្ថាប័នអន្តរជាតិធំៗរួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងបានព្យាករថា នឹងស…

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈ ដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ