កម្ពុជាបាននាំចូលអំបិលពីឥណ្ឌា

កម្ពុជាបាននាំចូលអំបិលពីឥណ្ឌាជាង ៤ពាន់តោន ដើម្បីបម្រុងទុកក្រែងមានការខ្វះអំបិលសម្រាប់ប្រើប្រាស់នៅឆ្នាំនេះ


ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាបាននាំចូលអំបិលពីឥណ្ឌាបានជាង ៤ពាន់តោនហើយ ដើម្បីបម្រុងទុកសម្រាប់ត្រៀមឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ប្រសិនបើមានការខ្វះខាតអំបិលនៅអំបិលនៅឆ្នាំនេះ។
កម្ពុជាបាននាំចូលអំបិលពីឥណ្ឌាជាង ៤ពាន់តោន ដើម្បីបម្រុងទុកក្រែងមានការខ្វះអំបិលសម្រាប់ប្រើប្រាស់នៅឆ្នាំនេះ

ប៉ុន្តែបើតាមការវាយតម្លៃរបស់អ្នកគ្រប់គ្រងទិន្នផលអំបិល កម្ពុជាទំនងជាមិនខ្វះអំបិលប្រើប្រាស់នោះទេ បើទោះបីការផលិតអំបិលឆ្នាំនេះបានជួបឧបសគ្គមួយចំនួន ដែលបង្កដោយបញ្ហាអាកាសធាតុក៏ដោយ។ គិតទល់ពេលនេះ កម្ពុជាផលិតអំបិលបានជិត៤ម៉ឺនតោន មានការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា កម្ពុជាបាននាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាបានជាង៤ពាន់តោនហើយ ដើម្បីបម្រុងទុកសម្រាប់ត្រៀមផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្រែងមានការខ្វះខាតដោយប្រការណាមួយ។ ប៉ុន្តែ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មកទល់ពេលនេះពុំទាន់មានសញ្ញាណាមួយបង្ហាញថា កម្ពុជានឹងអាចខ្វះអំបិលសម្រាប់ប្រើប្រាស់នោះទេ បើទោះបីការផលិតអំបិលឆ្នាំនេះបានជួបបញ្ហាអាកាសធាតុមួយចំនួនក្តី។

បើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី អំបិលជាង៤ពាន់តោន ដែលកម្ពុជាបាននាំចូលពីប្រទេសឥណ្ឌាត្រូវបានរក្សាទុកក្នុងឃ្លាំងពុំទាន់បានបញ្ចេញឲ្យប្រើប្រាស់នោះទេ។ លោកបានបន្តថា គោលបំណងនៃការនាំចូលអំបិលពីឥណ្ឌានេះ គឺដោយសារអំបិលជាផលិតផលយុទ្ធសាស្ត្រ ដែលទាមទារឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងឧស្សាហកម្មត្រូវយកចិត្តទុកដាក់ខ្ពស់និងគ្រប់គ្រងឲ្យបានល្អ។ មកទល់ពេលនេះ អំបិលត្រូវបានស្តុកទុកក្នុងឃ្លាំងរួចហើយ ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅឆ្នាំនេះ។

ពាក់ព័ន្ធទិន្នផលអំបិលនៅឆ្នាំនេះលោក ហួន សុរង្សី បានគូសបញ្ជាក់ថា ការផលិតអំបិលឆ្នាំនេះហាក់មានទំនោរធ្លាក់ចុះជាងឆ្នាំមុន ពោលគឺមកទល់ពេលនេះ កម្ពុជា ទើបទទួលបានទិន្នផលអំបិលជិត៤ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនមានរហូតជិត ១០ម៉ឺនតោនឯណោះ។ ការធ្លាក់ចុះទិន្នផលអំបិលនៅឆ្នាំនេះ គឺដោយសារការផលិតអំបិលរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះទិន្នផល ដោយសារមានបញ្ហាអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនពេក។ ទោះយ៉ាងណា បើនិយាយពីតម្លៃអំបិលឆ្នាំនេះ គឺមិនមានការប្រែប្រួលនោះទេបើធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានតម្រូវការប្រើប្រាស់អំបិលជាមធ្យម១០ម៉ឺនតោនក្នុង១ឆ្នាំ។ បច្ចុប្បន្ននៅខេត្តកំពតនិងកែបមានផ្ទៃដីផលិតអំបិលប្រមាណ៤.៥០០ហិកតា ដោយ១ហិកតាអាចផលិតអំបិលបានជាង២០តោន ប្រសិនបើអាកាសធាតុអំណោយផល សម្រាប់រយៈពេល១ឆ្នាំ ដោយគិតចាប់ពីខែមករា ដល់ខែឧសភា។ កាលពីឆ្នាំ២០១៨ កន្លងកម្ពុជាធ្លាប់បាននាំចូលអំបិលពីចិន១ម៉ឺនតោន និងនៅឆ្នាំ២០១៩ បាននាំចូលអំបិលពីឥណ្ឌា និងចិនក្នុងរង្វង់៣ម៉ឺនតោនផងដែរ៕ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសនៅអង្គភាពគយនិងរដ្ឋាករជិតបំផុត ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាបនិងរឹបអូសដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធ និងអាករ រហូតដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យផងដែរ៕




អត្ថបទបន្ទាប់


គយប្រមូលប្រមូលពន្ធ និងអាករបានជាង៤លានដុល្លារ ពីរថយន្តចង្កូតស្ដាំ និងឆ្វេងដែលមកបង់ពន្ធ

ព័ត៌មាន
ដោយអនុលោមតាមការសម្រេចរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធនិងអាករលើរថយន្តចង្កូតស្ដា…

រលកកំដៅដ៏ហួតហែងកំពុងបង្កជាភ្លើងឆេះព្រៃក្នុងប្រទេសជាច្រើននៅតំបន់អឺរ៉ុប

ព័ត៌មាន
ក្នុងមួយខែមកនេះ រលកកម្តៅក្តៅខ្លាំងបានបង្កឲ្យមានហេតុភេទអាក្រក់ជាច្រើនបានកើនឡើងនៅតំបន់អឺរ៉ុបរួមមាន សីតុណ្ហភាពក្ដៅខ្លាំងកំពុងបង្កឲ្យភ្លើងឆេះព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ