វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីធ្វើឱ្យវិស័យអចលនទ្រព្យជប៉ុនកំពុងបាត់បង់ពន្លឺពីក្រុមវិនិយោគិនបរទេស?


ការរំពឹងទុកពីការដំឡើងអត្រាការប្រាក់របស់ប្រទេសជប៉ុន កំពុងរារាំង និងធ្វើឱ្យទុនវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យនៅជប៉ុនមានការធ្លាក់ចុះប្រហែល៣០% នៅក្នុងឆ្នាំ២០២៣ ជាកម្រិតមួយទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

បើតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ការវិនិយោគបរទេសលើអចលនទ្រព្យនៅជប៉ុនបានធ្លាក់ចុះប្រហែល៣០%ក្នុងឆ្នាំ២០២៣ មកនៅត្រឹមជិត៧ពាន់លានដុល្លារ ខណៈដែលការលក់បានកើនឡើងទ្វេដងដល់ប្រហែលជាង៩ពាន់លានដុល្លាររួមបញ្ចូលទាំងការលក់សុទ្ធពីបរទេសចំនួនប្រហែលជាង២ពាន់លានដុល្លារ ដែលជាតួលេខមួយខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨។

មូលនិធិវិនិយោគបរទេសទៅលើវិស័យអចលនទ្រព្យសំខាន់ៗរបស់ជប៉ុន បានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៣។ ជាក់ស្ដែងក្រុមហ៊ុនវិនិយោគ ម៉េផលទ្រី (Mapletree Investments) របស់សិង្ហបុរីបានលក់អគារពាណិជ្ជកម្មរបស់ខ្លួននៅក្នុងទីក្រុងអូសាកា (Osaka) ក្នុងតម្លៃជិត៤០០លានដុល្លារដល់ក្រុមហ៊ុនលក់រាយអេឡិចត្រូនិក អេឌីអន (Edion)។

ចំណែកក្រុមហ៊ុន Fortress Investment Group មានមូលដ្ឋាននៅអាមេរិកបានលក់សណ្ឋាគាររមណីយដ្ឋានមួយនៅក្នុងទីក្រុងអូគីណាវ៉ា ទៅឱ្យក្រុមហ៊ុនអចលនទ្រព្យមួយក្នុងតម្លៃប្រហែលជិត២៧០លានដុល្លារ។ ហើយវិនិយោគិនបរទេសបានបន្តលក់អចលនទ្រព្យរបស់ពួកគេនៅ ជប៉ុនជាបន្តទៀតនៅឆ្នាំ២០២៤ ដោយជាក់ស្ដែងក្រុមហ៊ុន GIC កំពុងស្វែងរកការលក់សណ្ឋាគារ Hilton Fukuoka Sea Hawk ដែលបានបើកដំណើរការក្នុងឆ្នាំ១៩៩៥។

ទំនោរនៃការធ្លាក់ចុះការវិនិយោគបរទេសនេះ មួយផ្នែកដោយសារតែការផ្លាស់ប្ដូររបស់ធនាគារកណ្តាលជប៉ុន ចំពោះគោលនយោបាយរូបិយវត្ថុ។ ក្រុមវិនិយោគិនព្រួយបារម្ភថា នៅពេលអត្រាការប្រាក់ចាប់ផ្តើមកើនឡើងរួចរាល់ហើយ នោះការចំណាយលើកម្ចីនឹងកើនឡើងដែលធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគលើវិស័យអចលនទ្រព្យ។ ខណៈដែលទីផ្សារអចលនទ្រព្យរបស់ជប៉ុនត្រូវបានគេមើលឃើញថា ជិតដល់ចំណុចកំពូលហើយនោះ ពេលនេះពួកគេបែរជាកំពុងរាំងខ្ទប់ប្រាក់ចំណេញទៅវិញ ជាពិសេសលើអចលនទ្រព្យដែលពួកគេកាន់កាប់ជាច្រើនឆ្នាំមកហើយ។

លោក ឈីណាតស៊ូ ហានី (Chinatsu Hani) នាយកជាន់ខ្ពស់នៅក្រុមហ៊ុន CBRE បាននិយាយថា ការព្រួយបារម្ភអំពីការកើនឡើងនូវអត្រាការប្រាក់កំពុងធ្វើឱ្យកាន់តែពិបាកឡើងសម្រាប់អ្នកលក់ និងអ្នកទិញក្នុងការព្រមព្រៀងគ្នាពីតម្លៃអចលនទ្រព្យ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ការលក់បន្ទះឈីបសកលធ្លាក់ចុះជាង៨%នៅឆ្នាំ២០២៣ ខណៈរំពឹងនឹងកើនឡើងជាង១៣%នៅឆ្នាំនេះ

ការលក់របស់ឧស្សាហកម្មបន្ទះឈីបសកល បានធ្លាក់ចុះជាង៨% កាលពីឆ្នាំ២០២៣ មកនៅត្រឹមតែជិត៥២៧ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះពីចំនួនជាង៥៧៤ពាន់ល…

សារព័ត៌មានថៃកញ្ជ្រោកព័ត៌មានខ្លាំងណាស់ ទាក់ទងនឹងបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនៅឈូងសមុទ្រ

ស្របពេលមេដឹកនាំកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ព័ត៌មានដែលក្តៅបំផុត ដែលសាធារណជនថៃចាប់អារម្មណ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ