ឧស្សាហកម្មដឹកជញ្ជូន

ឧស្សាហកម្មដឹកជញ្ជូនទំនិញនៅជប៉ុននឹងជ្រើសរើសកម្មករបរទេសជាអ្នកបើកឡានជាង១ពាន់នាក់


ឧស្សាហកម្មដឹកជញ្ជូននៅប្រទេសជប៉ុន គ្រោងជ្រើសរើសកម្មករបរទេសរាប់ពាន់នាក់ដោយភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី និងតំបន់ផ្សេងទៀត ចំពេលឧស្សាហកម្មមួយនេះកំពុងសម្លឹងមើលការជ្រើសរើសកម្មករក្រៅប្រទេសកាន់តែខ្លាំងឡើង ដើម្បីដោះស្រាយវិបត្តិការងារនៅក្នុងវិស័យឧស្សាហកម្មនេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអាស៊ី។
ឧស្សាហកម្មដឹកជញ្ជូន
ដោយ

កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បានដាក់អ្នកបើកបររថយន្តក្រុង តាក់ស៊ី និងរថយន្តដឹកទំនិញធំៗចូលទៅក្នុងប្រភេទទី១នៃលក្ខខណ្ឌស្នាក់នៅជាកម្មករជំនាញពិសេស ដែលនឹងអនុញ្ញាតឱ្យជនបរទេសអាចធ្វើការក្នុងប្រទេសនេះរហូតដល់៥ឆ្នាំជាមួយនឹងដែនកំណត់មិន   ឱ្យលើសពីចំនួនអ្នកបើកបរបរទេស២៤,៥០០នាក់ឡើយ។

តាមរយៈគោលនយោបាយនេះ ក្រុមហ៊ុនដឹកជញ្ជូនជប៉ុន កំពុងស្វែងរកការជួលអ្នកបើកបរបរទេសកាន់តែច្រើនឡើង។ យ៉ាងណាមិញ ក្រុមហ៊ុនដឹកជញ្ជូនជប៉ុន SBS Holdings គ្រោងនឹងជួលកម្មករបរទេស៣០%ក្នុងរយៈពេល១០ឆ្នាំ ដោយបានរើសអ្នកបើករថយន្តធំចំនួនជិត២ពាន់នាក់ភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី ដើម្បីដោះស្រាយវិបត្តិការងាររបស់ខ្លួន ហើយគ្រោងនឹងជួលកម្មករប្រហែល១០០នាក់រៀងរាល់ឆ្នាំ សម្រាប់ពេល១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២៦តទៅ។

ក្រុមហ៊ុន SBS នឹងបើកសាលារៀនបើកបរក្នុងប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំនេះ ហើយនឹងបញ្ជូនគ្រូទៅបង្រៀនច្បាប់ចរាចរណ៍ និងភាសាជប៉ុននៅទីនោះផងដែរ។ កម្មករដែលបានជ្រើសរើសទាំងអស់គឺត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេល៦ខែមុនបញ្ជូនទៅធ្វើការនៅជប៉ុន។

ឧស្សាហកម្មភស្តុភារនៅប្រទេសជប៉ុន កំពុងមាននិន្នាការនៃការធ្លាក់ចុះកម្លាំងពលកម្មកាន់តែខ្លាំងឡើង។ បើតាមវិទ្យាស្ថានស្រាវជ្រាវ Nomura បានប៉ាន់ប្រមាណថា ចំនួនអ្នកបើកបរនឹងថយចុះ២៧% ចាប់ពីឆ្នាំសារពើពន្ធ២០២០ ដល់សារពើពន្ធឆ្នាំ២០៣០ ធ្វើឱ្យទំនិញ៣៦% មិនអាចដឹកជញ្ជូននៅពេលនោះ៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ហុងកុង កំពុងដណ្ដើមយកតំណែងពីទីផ្សារភាគហ៊ុន Nasdaq និង ញ៉ូវយ៉ក ក្នុងនាមជាគោលដៅបោះផ្សាយ IPO ដ៏ធំបំផុតរបស់ពិភពលោក

ទីផ្សារបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង ឬទីផ្សារ IPO របស់ហុងកុង កំពុងមានសម្ទុះហក់ឡើងខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដែលអាចឈានទៅដល់ការដណ្ដើម…

ក្រុមហ៊ុន បាយអិច បង្កើតសិក្ខាសាលាស្វែងយល់ពីប្លុកឆេន ដើម្បីពង្រឹងចំណេះដឹងបច្ចេកវិទ្យា គ្រីបតូ

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី03 ខែកក្កដា ឆ្នាំ២០២៥ – បាយអិច - ក្រុមហ៊ុនជួញដូរទ្រព្យឌីជីថលដ៏គួរឱ្យទុកចិត្តបំផុតនៅកម្ពុជា - គឺជាក្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ