រថយន្ដអគ្គិសនីរបស់វៀតណាម

វៀតណាមបំណែកំណត់ត្រាប្រវត្តិសាស្ត្រនាំចេញរថយន្ដអគ្គិសនី ៩៩៩ គ្រឿង ទៅកាន់ទីផ្សារអាមេរិកជាលើកដំបូង


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម វីនហ្វាស (VinFast) បានថ្មីៗនេះបានបានដឹកជញ្ជូនរថយន្តអគ្គិសនីចំនួន ៩៩៩ គ្រឿងជាលើកដំបូងរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដោយគ្របដណ្ដប់លើការខិតប្រឹងប្រែងរយៈពេល៥ឆ្នាំ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្រាប់ទីផ្សារនៅអាមេរិកខាងជើង និងអឺរ៉ុប។ ក្រុមហ៊ុនវៀតណាមួយនេះ បានបញ្ជាក់ថា រថយន្តដែលនាំចេញក្នុងជំហានដំបូងទាំងនេះត្រូវគេរំពឹងថា នឹងដឹកទៅដល់ដៃអតិថិជនរបស់ខ្លួននៅចុងខែធ្នូខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វៀតណាមបំណែកំណត់ត្រាប្រវត្តិសាស្ត្រនាំចេញរថយន្ដអគ្គិសនី ៩៩៩ គ្រឿង ទៅកាន់ទីផ្សារអាមេរិកជាលើកដំបូង

នាយកប្រតិបត្តិក្រុមហ៊ុន វីនហ្វាស​ ​លោក ឡឺ​ ធី ធូ ធុយ​ (Le Thi Thu Thuy)​ បាននិយាយថា ​រថយន្តអគ្គិសនី​លក្ខណៈ​គ្រួសារ​ស៊េរី​ VF 8 ​មួយចំនួន ​ដែលត្រូវបានដឹកជញ្ជូនកាលពីនៅថ្ងៃទី ២៥ខែវិច្ឆិកា​នេះ ​នឹងត្រូវបានបញ្ជូនទៅឱ្យ​ក្រុម​ហ៊ុន​​សេវាកម្ម​ជាវ​រថយន្តរបស់សហរដ្ឋអាមេរិក​ Autonomy ​ប៉ុន្តែ​ភាគច្រើន​នឹងបញ្ជូន​ទៅ​ឱ្យ​ក្រុម​អ្នកលក់​រាយ ដែលបានបញ្ជាទិញរថយន្តទាំង​នេះ។

លោក ធុយ ​​បាននិយាយថា ក្រុម​ហ៊ុន វីន​ហ្វាស​ រំពឹងថានឹងអាចដឹកជញ្ជូនរថយន្ត​ជា​​លើក​ទី២ទៀត​ទៅកាន់សហរដ្ឋអាមេរិក​ដែលជាទីផ្សារនាំចេញជា​លើក​ដំបូងរបស់ខ្លួន​​នៅ​ក្នុង​រង្វង់​​ខែមករា​ឆ្នាំ​ក្រោយ​​​ទៀត​​។ ក្រុម​ហ៊ុន​ វីន​ហ្វាស កំពុងដំណើរការសង់រោង​ចក្រផលិតរថយន្តអគ្គិសនី​របស់​ខ្លួន​នៅរដ្ឋ​ខារ៉ូលីណា​ខាងជើង (North Carolina) សហរដ្ឋ​អាមេរិក​ ខណៈ​ដែល​កំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិចុងក្រោយ​ពីមន្ត្រី​មូលដ្ឋាន​នៅទី​នោះ​។

ក្រុមហ៊ុន VinFast រំពឹងថា នឹងអាច​ចាប់ផ្តើមដំណើរ​ការ​​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ​នេះ​​ចាប់​ពី​ខែកក្កដា ឆ្នាំ២០២៤ ហើយ​រថយន្តអគ្គិសនីដែលបានផលិត​នៅទីនោះ នឹងមានលក្ខណៈ​គ្រប់​គ្រាន់សម្រាប់ការទទួលបាន​ការលើកទឹកចិត្ត​ក្រោមលក្ខខណ្ឌ​នៃច្បាប់កាត់បន្ថយអតិផរណា ដែល​បានចុះ​ហត្ថលេខាដោយប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន ​។

ច្បាប់កាត់បន្ថយអតិផរណា ដែល​កំពុង​ធ្វើឡើងបច្ចុប្បន្ននេះ​តម្រូវឱ្យក្រុមហ៊ុន​ផលិត​រថ​យន្ត​​នេះ​មានវត្ថុ​ធាតុដើម​​សំខាន់ៗចំនួន ៥០% សម្រាប់​ប្រើ​ក្នុងអាគុយរថយន្ដនាំ​ចូល​​​ពីអាមេរិកខាងជើង ឬក៏​ពី​សម្ព័ន្ធមិត្ត​របស់អាមេរិកនៅត្រឹម​​ឆ្នាំ​២០២៤​ និង​ត្រូវ​បង្កើន​​ដល់ ៨០% នៅត្រឹម​​ចុង​​ឆ្នាំ​២០២៦​។

ក្រុមហ៊ុនផលិតរថយន្តធំៗបាននិយាយថា គោលដៅទាំងនោះមិនច្បាស់​លាស់​ទេ​ ហើយវាមិនច្បាស់ភ្លាមៗទេ​ថា តើក្រុម​ហ៊ុន វីន​ហ្វាស​ នឹងបំពេញតាមតម្រូវការប្រភពនោះដោយ​របៀប​ណា​នោះ​ទេ​​​។

លោក នាយកប្រតិបត្តិក្រុមហ៊ុន VinFast ​បានប្រាប់រ៉យទ័រថា ច្បាប់របស់អាមេរិកនេះ​បានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះពួកគេ​ទាំងអស់​គ្នា ប៉ុន្តែ​វាពិតជាមិនប៉ះពាល់ដល់យុទ្ធសាស្រ្តរបស់ពួកគេ​​នៅក្នុងសហរដ្ឋអាមេរិកនោះ​​ទេ​ ហើយ​ដរាបណា​ពួកគេ​ចាប់ផ្តើមផលិតរថយន្តនៅសហរដ្ឋអាមេរិក​ គឺ​អតិថិជនរបស់​ពួកគេ​នឹងមាន​សិទ្ធិទទួល​បាន​ពន្ធ​លើក​ទឹកចិត្ត​​។

ក្រុម​ហ៊ុន វីនហ្វាស បាននិយាយកាលពីសប្តាហ៍មុនថា ក្រុម​ហ៊ុន Autonomy បានបញ្ជាទិញរថយន្តអគ្គិសនីចំនួន ២ ៥០០​ គ្រឿង​ដែលជាការបញ្ជាទិញសាជីវកម្មដ៏ធំបំផុតរបស់ខ្លួន គិត​មកដល់​បច្ចុប្បន្ន​នេះ​ ហើយ​ថា ក្រុម​ហ៊ុនវៀត​ណាម​​​នេះ​ទទួល​បានការ​​បញ្ជាទិញជិត ៦ ម៉ឺន ៥​ ពាន់​គ្រឿង​​នៅទូទាំង​ពិភពលោក ​ហើយរំពឹងថា នឹងលក់រថយន្ត​អគ្គិសនីបាន​ចំនួន ៧៥ ម៉ឺន​គ្រឿង​រៀង​រាល់​ឆ្នាំ​នៅត្រឹម​ឆ្នាំ​២០២៦​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ទីបំផុត លោក អានវ៉ា អ៊ីប្រាហ៊ីម បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីហើយ ក្រោយរង់ចាំអស់ជាង២០ឆ្នាំ

ព័ត៌មាន
លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ីហើយ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកានៅចំពោះ…

ឧស្សាហកម្មផលិតសព្វាវុធនៅអឺរ៉ុបខាងកើតកំពុងត្រូវប៉ាន់ខ្លាំង ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ឧស្សាហកម្មសព្វាវុធរបស់ប្រទេសនៅអឺរ៉ុបខាងកើតកំពុងត្រូវប៉ាន់ និងបង្កើនផលិតកម្មកាំភ្លើង កាំភ្លើងធំ និងការផ្គត់ផ្គង់សម្ភារៈយោធាផ្សេងទៀតក្នុងល្បឿ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ