កិច្ចព្រមព្រៀង CPTPP

ថៃវិលមករកកិច្ចព្រមព្រៀង CPTPPឡើងវិញ ក្រោយឃើញវត្តមានចិនដាក់ស្នើសុំចូលរួម


បន្ទាប់ពី មហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក គឺចិន បានស្នើសុំចូលរួមកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ជាផ្លូវការ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ ក៏បានអះអាងអំពី ការសិក្សាវាយតម្លៃឡើងវិញជុំវិញអត្ថប្រយោជន៍ និង ឥទ្ធិពលនាពេលមុខរបស់កិច្ចព្រមព្រៀងមួយនេះ ដែល ថៃ ចាប់អារម្មណ៍ជាយូរមកហើយ និងធ្លាប់មានបំណងចង់ចូលរួមដែរ ប៉ុន្ដែ ហាក់នៅស្ទាក់ស្ទើរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ការបង្កើននូវសម្ព័ន្ធភាព និងពង្រីកឱកាសនៃការវិនិយោគ និងពាណិជ្ជកម្មរបស់ចិន ជាមួយសមាជិក CPTPP
ដោយ

លោកស្រី អ៊ូ រ៉ា​ម៉ុ​ន អគ្គនាយក​នៃ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ លើក​ឡើង​ថា មាន​បណ្តា​ប្រទេស​ជា​ច្រើន ចាប់អារម្មណ៍​ទៅ​លើ​កិច្ចព្រមព្រៀង CPTPP និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ដោយ​ជឿជាក់​ថា កិច្ចព្រមព្រៀង​នេះ នឹង​បង្កើត​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ជាង​នេះ​ទៅ​ទៀត ក្រោយ​ពេល​ដែល ប្រទេស​ចិន ក្លាយជា​សមាជិក​របស់​ប្លុក​នេះ​។

ការ​ស្នើ​សុំ​ចូលរួម​របស់​ចិន នឹង​បង្កើន​នូវ​សម្ព័ន្ធភាព និង​ពង្រីក​ឱកាស​នៃ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​របស់​ចិន ជាមួយ​សមាជិក CPTPP ជា​ពិសេស ទាក់ទង​នឹង​ការ​ចូលរួម​ចង្វាក់​ផ្គត់ផ្គង់​របស់​សមាជិក CPTPP​។

លោកស្រី បន្ត​ថា ការ​បន្ថែម​សមាជិក​ថ្មី​ដែល​ដាក់​ពាក្យ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CP TPP ដូច​ជា​ប្រទេស​ចិន និង​ចក្រភព​អង់គ្លេស នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​មួយ​នេះ កាន់តែ​ទាក់ទាញ ដូច្នេះ​ហើយ ប្រទេស​ថៃ ត្រូវ​ធ្វើការ​វាយតម្លៃ​ឡើង​វិញ​អំពី អត្ថប្រយោជន៍ និង​ឥទ្ធិពល​នា​ពេល​អនាគត​របស់​កិច្ច​ព្រម​ព្រៀ​ដ៏​ធំ​ថ្នាក់​តំបន់​មួយ​នេះ ។

កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក CP TPP ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៩ និង លុប​ចោល​នូវ ឧបសគ្គ​ពាណិជ្ជកម្ម​រវាង សមាជិក​ទាំង ១១ ដែល​មាន​ប្រជាជន​ប្រមាណ ៥០០​លាន​នាក់ នៅ​ក្នុង តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ឬ​ស្មើនឹង ៦% នៃ​ប្រជាពលរដ្ឋ​ទូ​ទាំង​សកលលោក ហើយ GDP សរុប​មាន​ជាង ១០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ១៣% នៃ GDP របស់​ពិភពលោក​។

បើ​តាម នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ នៅ​ពេល​ដែល ចិន ចូលរួម​ក្នុង​ប្លុក​នេះ នឹង​ធ្វើ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ប្លុក​សមាជិក​CPTPP​នេះ នឹង​កើន​ដល់​ជិត ២​ពាន់​លាន​នាក់ ជាមួយ GDP សរុប ២៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះ​យ៉ាងណា​ក៏​ដោយ ទំហំ​នៃ​កិច្ចព្រមព្រៀង CPTPP  គឺ​នៅ​តូច​ជា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ ហៅ​កាត់​ថា RCEP ដែល​មាន​ប្រទេស​សមាជិក​ចំនួន ១៥ និង​ជា​ប្លុក​ពាណិជ្ជកម្ម​សេរី ធំ​ជាងគេ​បង្អស់​នៅ​លើ​សកលលោក ដែល​មាន​ប្រជាជន​ជាង ២​ពាន់ ៣​រយ​លាន​នាក់ ជាមួយនឹង GDP សរុប ២៨​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​លើ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​ថៃ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ ជំហ​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​ចូលរួម​កិច្ចព្រមព្រៀង CPTPP ដើម្បី​ពង្រីក​ទីផ្សារ​នាំ​ចេញ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក ក្រៀង ក្រៃ អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​លើក​ឡើង​ថា សហព័ន្ធ កំពុង​តាមដាន​កិច្ចព្រមព្រៀង​នេះ យ៉ាង​ម៉ត់ចត់ ហើយ​សង្ឃឹមថា រាជរដ្ឋាភិបាល​ថៃ នឹង​ពិចារណា​ចូលរួម​ក្នុង​ប្លុក​នេះ​។

លោក​បន្ត​ថា កិច្ចព្រមព្រៀង CPTPP បាន​ទាក់ទាញ​វិនិយោគិន ឲ្យ​ពង្រីក​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយសារ​តែ​មើលឃើញ​ពី​ទីផ្សារ​នាំ​ចេញ​។ ប្រការ​នេះ​ហើយ បានជា​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម ដែល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ ទទួល​បានការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស កើនឡើង​លើស ថៃ ដល់​ទៅ ៣​ដង អំឡុង​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក មាន​សមាជិក​ចំនួន ១១​ប្រទេស ដូច​ជា អូស្ត្រាលី ប្រ៊ុ​យ​ណេ វៀតណាម ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ជប៉ុន កា​ណា​ដា ឈី​លី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ និង ប៉េ​រ៉ូ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនសកលកំពុងរងការប៉ះទង្គិចដោយសារ វិបត្តិក្ស័យធនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande

ព័ត៌មាន
វិបត្តិក្ស័យធនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Evergrande ធ្វើឱ្យរង្គោះរង្គើទីផ្សារភាគហ៊ុនជុំវិញសកលលោក ដែលបានធ្វើឲ្យសេដ្ឋវិទូព្រមានពីការដ…

អាមេរិក ត្រៀមបើកទទួលអ្នកដំណើរបានចាក់វ៉ាក់សាំងរូចនៅខែវិច្ឆិកា តើមានការតម្រូវអ្វីខ្លះ?

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការរឹតត្បិតវិធានការធ្វើដំណើររបស់ខ្លួន ដោយនៅខែវិច្ឆិកាខាងមុខនេះ នឹងបើកដំណើរការជើងហោះហើរទទួលជនបរទេសឡើងវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ