ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយនូវផលិតផលខ្មែរ ក៏ដូចជាលើកកម្ពស់ការស្វែងយល់បន្ថែមអំពីការរីកចម្រើនរបស់ អាជីវកម្ម សិប្បកម្ម និងសហគ្រាសតូចធំ ក្នុងស្រុក ដោយមានការអញ្ជើញចូលរួមពីបងប្អូន ប្រជាកសិករកម្ពុជា ម្ចាស់អាជីវកម្មខ្នាតធំ និងមធ្យម ម្ចាស់សហគ្រាស អ្នកផ្គត់ផ្គង់ អាជីវករ ទាំងអស់ដែលស្រលាញ់ផ្នែក កសិកម្មនៅកម្ពុជា។
អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាកសិករ និងសាធារណជនទាំងអស់ ដែលបានអញ្ជើញមកកាន់ស្តង់របស់ អិលអូអិលស៊ី ផ្ទាល់ ដើម្បីសាកសួរព័ត៌មានអំពីផលិតផល និងសេវាកម្មដែលស័ក្តិសមបំផុតសម្រាប់ប្រជាកសិករគ្រប់រូបដូចជា៖ ប្រាក់កម្ចីតាមរដូវកាល ផ្តល់ជូនទុនធំរហូតដល់ ១២០ លានរៀល និងសេវារំលស់គ្រឿងចក្រកសិកម្ម ដែលទាមទារប្រាក់ចូលរួមមុនត្រឹម ៣០% តែប៉ុណ្ណោះ។ ផលិតផល និងសេវាកម្មទាំងនេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រួលដល់លំហូរសាច់ប្រាក់របស់កសិករខ្មែរ។
បន្ថែមពីការផ្តល់ជូនព័ត៌មានអំពីផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី យ៉ាងយកចិត្តទុកដាក់ទៅកាន់អ្នកចូលរួម ពួកគាត់ក៏បានលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ពី អិលអូអិលស៊ី ថែមទៀតផង។