កសិកម្មសរីរាង្គ

វៀតណាមអនុម័តផែនការ១០ឆ្នាំ ដើម្បីក្លាយជាប្រទេសមានការអភិវឌ្ឍកសិកម្មសរីរាង្គជឿនលឿន


ប្រទេសវៀតណាម ដែលគេស្គាល់ថា ជាប្រទេសនាំចេញផលិតផលកសិកម្មដ៏ធំមួយនៅតំបន់ក្នុងតំបន់ បានសម្រេចអនុម័តផែនការ១០ឆ្នាំរបស់ខ្លួន ក្នុងការពង្រីកសមត្ថភាពផលិតផលិតផលកសិកម្មសរីរាង្គដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ហើយប្រទេសនេះ ក៏មានមហិច្ឆតាចង់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពជឿនលឿនលើផ្នែកកសិកម្មសរីរាង្គនេះផងដែរ។
វៀតណាមអនុម័តផែនការ១០ឆ្នាំ ដើម្បីក្លាយជាប្រទេសមានការអភិវឌ្ឍកសិកម្មសរីរាង្គជឿនលឿន (រូបភាព៖https://baomoi.com)
ដោយ

គម្រោង​អភិវឌ្ឍ​កសិកម្ម​សរីរាង្គ សម្រាប់​ឆ្នាំ២០២០-២០៣០ នេះ ត្រូវបាន​ចុះហត្ថលេខា​អនុម័ត​ដោយ​អនុរដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung នាពេលថ្មីៗនេះ ហើយ​រដ្ឋាភិបាល​វៀតណាម​មានក្ដី​សង្ឃឹមខ្ពស់ថា នឹង​ធ្វើឲ្យវៀតណាម​ក្លាយជា​ប្រទេស​មួយក្នុងចំណោម​ប្រទេស​​មាន​ផលិតកម្ម​កសិកម្ម​សរីរាង្គ​ជឿនលឿន។ នេះបើតាម​ការរាយការណ៍មួយ ដោយ​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​វៀតណាម VNA។

ប្រភពព័ត៌មាន​វៀតណាម បាន​ឲ្យដឹងទៀតថា តាមរយៈគម្រោងការនេះ នៅឆ្នាំ២០២៥ ផ្ទៃដី​កសិកម្ម​សរីរាង្គ នឹង​ឈានដល់​ប្រមាណ ១,៥ ទៅ២% នៃផ្ទៃដី​កសិកម្ម​សរុប ផ្ទៃដី​នៃកសិដ្ឋាន​សរីរាង្គ​​នឹងមាន​ជាង ១% នៃផ្ទៃដីដាំដុះសរុប​ជាមួយនឹង​មុខដំណាំសំខាន់​ដូចជា ស្រូវ បន្លែផ្លែឈើ តែ ម្រេច កាហ្វេ ស្វាយចន្ទី និងដូង។

រីឯភាគរយ​នៃ​ការចិញ្ចឹមសត្វ​បែប​សរីរាង្គវិញ រំពឹងថា នឹង​មានប្រហែល ១ ទៅ២ ភាគរយ​នៃ​ការចិញ្ចឹមសត្វ​ក្នុងស្រុកសរុប។ ទន្ទឹមនឹងនេះ វារីវប្បកម្ម​បែបសរីរាង្គ ក៏នឹង​មាន​ប្រមាណ​០,៥% ទៅ១,៥% នៃ​ការធ្វើវារីវប្បកម្ម​សរុប​ផងដែរ។

គម្រោងនេះ ក៏ផ្ដោត​ទៅលើ​ការបង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​សរីរាង្គ ជាមួយនឹង​តម្លៃផលិតផល​ក្នុងមួយហិកតា​នៃការដុះដុះ​សរីរាង្គ និងវារីវប្បកម្មសរីរាង្គ គឺមានខ្ពស់ជាង ប្រមាណ ១,៣ ទៅ១,៥% នៃផផលិតកម្ម​មិនមែនសរីរាង្គ។

កិច្ចការចម្បង​ដែលត្រូវបាន​កំណត់​នៅក្រោម​គម្រោង​អភិវឌ្ឍន៍​កសិកម្មសរីរាង្គរយៈពេល ១០ឆ្នាំនេះ គឺដើម្បី​អភិវឌ្ឍ​តំបន់​ផលិតកម្ម​សរីរាង្គ ប្រមូលផ្ដុំ, ធ្វើពិពិធកម្ម​ទម្រង់នៃផលិតកម្មសរីរាង្គ, បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា, បង្កើត​ស្ថាប័ន​បញ្ជាក់​វិញ្ញាបនបត្រ និងការប្កើន​ការកែច្នៃ​ ការប្រើប្រាស់​និងនាំចេញ​ផលិតផល​សរីរាង្គ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចរកឃើញគ្រឿងញៀនជាង៤ពាន់ករណី កើនឡើង ២៧% នៅឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
នៅក្នងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានអះអាងថា សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង ៤ពាន់ករណី កើនឡើង២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក…

អ្នកអត់ការងារធ្វើនៅអាមេរិក កើនដល់ជិតពាក់កណ្ដាលនៃចំនួនប្រជាជនសរុបហើយ!

ព័ត៌មាន
បញ្ហាកូវីដ-១៩ បានកំពុងធ្វើការងារនៅទូទាំងសកលលោកកំពុងជួបនឹងវិបត្តិ ដោយសារតែអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនជាច្រើនបានព្យួរប្រតិបត្តិការ ឬបិទទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ