Advertisement
ការអប់រំ

សាលា​អន្តរជាតិ​ដែល​ថ្លៃជាង​គេ​នៅ​កម្ពុជា


ការ​អប់រំ​កម្រិត​ស្តង់ដារ​អន្តរជាតិ ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ជំរុញ​ឲ្យ​សិស្សានុសិស្ស​រីក​ចម្រើន​ឆាប់​រហ័ស ផ្នែក​គំនិត​ប្រាជ្ញា​ស្មារតី ការ​ច្នៃ​ប្រឌិត បំនិន​ជីវិត​ជាដើម។
សាលាអន្តរជាតិ Australian International School of Phnom Penh។
ដោយ
Advertisement

IB (International Baccalaureate) គឺជា​ស្ថាប័ន​មូលនិធិ​​អប់រំ ដែលផ្ដល់នូវ​កម្មវិធី​អប់រំ​បែប​អន្តរជាតិ​ដែល​វិវឌ្ឍន៍​នូវ​ជំនាញ​ផ្នែក​ប្រាជ្ញា ផ្នែកបុគ្គលិកលក្ខណៈ ផ្នែកអារម្មណ៍ និងផ្នែក​សង្គម សុទ្ធសឹង​តែ​ជា​ជំនាញ​ចាំបាច់​ក្នុង​ការ​រស់នៅ រៀនសូត្រ និង​ធ្វើការ​នៅ​ក្នុង​ពិភព​លោក​ដែល​កំពុង​តែ​ធ្វើ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស។ 

សាលា​រៀន​​នីមួយៗ​ត្រូវ​​តែ​​អនុញ្ញាត​​ដោយ​អង្គការ IB ដើម្បី​អាច​បង្រៀន​កម្មវិធី​សិក្សា​បែប​នេះ​បាន។ អ្នក​ជំនាញ​ផ្នែក​អប់រំ​នៅ​កម្ពុជា​បញ្ជាក់​ថា មាន​តែ​សាលារៀន​កូន​អ្នក​មាន​ចំនួន​៥​ប៉ុណ្ណោះ ដែល​បាន​ទទួល​សិទ្ធិ​បង្រៀន​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ IB នេះ។ 

បើតាម​អ្នក​ជំនាញ​អប់រំ​ លោក មុំ វ៉ារិន ដែល​ជា​​ស្ថាបនិក​​និង​នាយក​សាលា Asia-Pacific Fretfort International School (AFIS) បញ្ជាក់​ថា សាលា​ចំណេះ​ទូទៅ​ឯកជន​ដែល​បណ្តុះ​បណ្តាល​សិស្ស​តាម​ស្តង់ដារ  IB នៅ​កម្ពុជា មាន ៥​រួច​ទៅ​ហើយ ដែល​បើក​បង្រៀន​សិស្ស​តាម​កម្មវិធី​សិក្សា​នេះ។

សាលា​អន្តរជាតិ​ Southbridge International School វិនិយោគ​ដោយ​អ្នក​ឧកញ៉ា គិត ម៉េង និង​ឧកញ៉ា ថៃ ជាហួត។
Advertisement

សាលា​ទាំង​ប្រាំ​នោះ​រួមមាន៖

  1. Northbridge International School (NIS) ស្ថិត​នៅ​លើ​ផ្លូវ​ ២០០៤។ 
  2. International School of Phnom Penh (ISPP) នៅ​តាម​មហាវិថី​​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​ ៦០​ម៉ែត្រ) ក្នុង​សង្កាត់​ចាក់អង្រែ។
  3. Asian Hope International School (AHIS) ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី។
  4. Asia-Pacific Fredfort International School (Fredfort) ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​ជ្រោយ​ចង្វា។
  5. Australian International School of Phnom Penh (AISPP) នៅ​ទួលគោក។

ទន្ទឹម​នឹង​នោះ មាន​សាលា​ចំនួន​២​ទៀត ដែល​អាច​នឹង​បើក​នៅ​ចុង​ឆ្នាំ​២០១៧ ឬ​ដើម​ឆ្នាំ​២០១៨ ដែល​បង្រៀន​តាម​កម្រិត​ស្តង់ដារ IB នេះ។ 

សាលា​ទាំងពីរ​នេះ​រួម​មាន សាលា South Bridge International School (SBIS) នៅ​បុរី​ប៉េងហួត បឹងស្នោរ ខណ្ឌ​ច្បារអំពៅ។ សាលា​នេះ​គឺ​ជា​ការ​ចូលហ៊ុន​គ្នា​រវាង​ឧញ៉ា គិត ម៉េង និង​ឧញ៉ា ថៃ ជាហួត ម្ចាស់​ក្រុមហ៊ុន បុរី ប៉េង ហួត។

ហើយ​សាលាមួយទៀត ដែលអនុវត្តិកម្មវិធីសិក្សា IB Curriculum អាច​នឹង​បើក​ឆ្នាំ​២០១៧ ដែល​មាន​ទីតាំង​នៅ​ពោធិ៍​ចិនតុង ដែល​មាន​ម្ចាស់​សាលា​ជា​នាយក​ក្រុមហ៊ុន អ៊ែត​វូដ (Atwood) គឹលោកជំទាវ​ឧកញ៉ា លឹម ឈីវហូ។

អគារ​សាលាអន្តរជាតិ International School of Phnom Penh នៅ​ផ្លូវ​ ៦០ម៉ែត្រ (ចាក់អង្រែ)។

សាលា​ទាំង​៧​នេះ​សុទ្ធតែ​ទទួល​សិស្ស​ឲ្យ​ចុះឈ្មោះ​ចូលរៀន ភាគ​ច្រើន​ជា​កូន​អ្នក​មាន​នៅ​រាជ​ធានី​ភ្នំពេញ ដោយ​ថ្លៃ​សាលា​តម្លៃ​រាប់​ពាន់​ ឬ​ម៉ឺន​ដុល្លារ​​ ក្នុង​១​ឆ្នាំៗ។ សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ទាំង​នេះ​អាច​ទៅ​សិក្សា​នៅ​សកលវិទ្យាល័យ​ឯ​បរទេស​បាន។ 

អត្ថប្រយោជន៍​នៃ​កម្មវិធី​សិក្សា IB សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា៖

  1. ពួកគេ​នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​មាន​ការ​គិត​បែប​ឯករាជ្យ និង​ជា​អ្នក​កាច់​ចង្កូត​ការ​រៀនសូត្រ​របស់​ពួកគេ​ដោយ​ខ្លួន​ឯង
  2. រួមចំណែក​ក្នុង​កម្មវិធី​សិក្សា​ដែល​អាច​ឲ្យ​ពួកគេ​ចូលរៀន​ក្នុង​សាកលវិទ្យាល័យ​កម្រិត​នាំមុខ​ជា​ច្រើន​ជុំវិញ​ពិភពលោក
  3. យល់ដឹង​ច្រើន​ពី​វប្បធម៌​ផ្សេងៗ តាមរយៈ​ការ​អភិវឌ្ឍ​​ជំនាញ​ភាសា​ទី​ពីរ
  4. អាច​មាន​លទ្ធភាព​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស និង​ការ​ធ្វើ​សកល​ភាវូបនីយ​កម្ម​កាន់​តែ​កើន​ឡើង

ប្រព័ន្ធ​សិក្សា​អន្តរជាតិ IB (International Baccalaureate) ត្រូវ​បាន​សាលា​ជាង​៤​ពាន់​ក្នុង​ចំណោម​ជាង​៤០​ប្រទេស​លើ​សកលលោក​ដាក់​ឲ្យ​អនុវត្ត។ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​នាំមុខ​គេ​ខាង​អនុវត្ត​កម្មវិធី​នេះ តាម​ពី​ក្រោយ​ដោយ​កាណាដា និង​អូស្ត្រាលី  ចិន ឥណ្ឌា និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អាស៊ី ជា​ច្រើន​ទៀត៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ច័ន្ទ សុផល៖ ទោះបីខ្ញុំនៅទីណា ឬកំពុងធ្វើអ្វី ខ្ញុំតែងចាត់ទុកខ្លួនឯងជាអ្នកសិក្សាស្រាវជ្រាវ

ព័ត៌មាន
លោក ច័ន្ទ សុផល ត្រូវ​បាន​សាធារណជន​ជា​ច្រើន​ស្គាល់​តាមរយៈ​កិច្ចសម្ភាន៍ ក៏ដូចជា​ការ​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អត្ថបទ​ព័ត៌មាន និង​កញ្ច...

ក្នុង​​អាស៊ាន តើ​ប្រទេស​ណា​មានតំបន់​​​បេតិកភណ្ឌ​ពិភព​លោក​ច្រើន​ជាង​គេ? កម្ពុជា​មាន​០៣!

ព័ត៌មាន
ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧ ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ទៀត ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​របស់​អង្គការ​ យូណេស្ក...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ